ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប


ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះព្រះគ្រូបញ្ញាវិសុទ្ធីរង្សី ម៉ៃ ភីរុណ ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ ដែលស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃនៅវត្តព្រិន្ទ បាននិមន្តចែកជូននូវគ្រឿងឧបភោគ បរិភោគ និងថវិកាដល់បងប្អូនកងកម្លាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១០០គ្រួសាដែលរ រស់នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបខេត្តសៀមរាប ដោយអំណោយដែលចែកជូនរួមមាន អង្ករចំនួន ១០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងបរិភោគមួយចំនួន រួមទាំងថវិកា ២០ ០០០រៀលផងដែរ។

ព្រះគ្រូបញ្ញាវិសុទ្ធីរង្សី ម៉ៃ ភីរុណ ព្រះចៅអធិការវត្តសុវណ្ណសាគរ មានថេរដីកាថា ព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមជាតិ ហើយអ្វីដែលព្រះសង្ឃអាចជួយទៅបាន គឺនៅពេលដែលមើលឃើញអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ គឺជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ពីព្រោះព្រះសង្ឃរស់នៅបានក៏អាស្រ័យនឹងពុទ្ធបរិស័ទផងដែរ។

ព្រះតេជគុណ បានបន្តថា ការចែករំលែកនេះមិនត្រឹមតែជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការអាណិតអាសូរចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីវប្បធម៌នៃការជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ក្រោមម្លប់ព្រះពុទ្ធសាសនា។

ក្នុងនោះដែរ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ ក៏បានមានថេរដីកាដែរថា ការផ្ដល់ជាគ្រឿងឧបភោគបរិភោគរបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ពុទ្ធបរិស័ទទាំងអស់ គឺជាមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដូច្នេះនៅពេលដែលពុទ្ធបរិស័ទជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិ និងចូលរួមការរំលែកទុក្ខរបស់ពុទ្ធបរិស័ទជាការបង្ហាញពីការអាណិតអាសូរក្នុងនាមជាមិត្តរួមជាតិ រួមសាសន៍ជាមួយគ្នា។ ជាមួយគ្នានោះ ព្រះតេជគុណ ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសកូនតូចៗ ព្រោះតំបន់នេះជាតំបន់ទន្លេដែលប្រឈមនឹងការកើតមានករណីលង់ទឹកជាយថាហេតុ។

លោក អ៊ុ ណារី ចៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តព្រះសង្ឃក្រុងសៀមរាប ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាននេះ ដែលជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.