ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​​ឧត្តម​​ ប៉ុល​ ​លឹម​​ តំ​ណាង​​សម្តេច ​​ស ​​ខេង​​ ​ចូល​​រួម​​ក្នុង​​ពិ​ធី​​បិទ​​សន្និ​​បាត​​​បូក​​សរុប​​​ការ​ងារ​​​ឆ្នាំ​​២០១៧​ លើក​​ទិស​​ដៅ​​ឆ្នាំ​​២០១៨ ​​ខេត្ត​​កោះ​កុង


ខេត្តកោះកុង : ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨
ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិស ដៅការងារ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកោះកុង។

សមាជិកអញ្ជើញចូលរួមក្នុងសន្និបាត រួមមាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង ស្រុក និងអភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ ចំណុះ សាលាខេត្ត មេឃុំ ចៅសង្កាត់ និងតំណាងសង្គមស៊ីវិល ដែលមានអ្នកចូលរួមសរុបចំនួន ២៨២ នាក់។

អង្គសន្និបាតទាំងមូលបានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ឋផលការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០១៧ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះទិសដៅការងារឆ្នាំ២០១៨ ដែលរដ្ឋបាលខេត្ត បានដាក់ចេញសម្រាប់អនុវត្តបន្ត។ អង្គសន្និបាតក៏បានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិត​ខំបំពេញការងារ សម្រេចបានលទ្ឋផលល្អប្រសើរនាពេលកន្លងមក។ លទ្ឋផលសំខាន់ៗ ដែលអង្គសន្និបាតអបអរសាទរ គួរអោយកត់សម្គាល់រួមមាន ៖
១-ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្ត      ​​  គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព
២-រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានបំពេញមុខងារ តួនាទី របស់ខ្លួនទទួលបានលទ្ឋផលខ្ពស់ស្រប​​​តាមច្បាប់ និងលិខិតបទដ្ឋាននានា ដែល បានកំណត់ ជាពិសេសបានផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូន​ប្រជាពល រដ្ឋ នៅទូទាំងខេត្ត ទទួលលទ្ឋផលល្អប្រសើរ
៣-ជាមួយគ្នានេះ អង្គសន្និបាតក៏បានត្រៀមលក្ខណៈរួមគ្នា ប្រកបដោយក្តីរីករាយ ដើម្បី ទទួលធ្វើជាម្ចាស់ផ្ទះបុណ្យ​សមុទ្រ​លើកទី៧ ជុំទី២ នៅដំណាច់ឆ្នាំ២០១៨នេះ។

ចំពោះលទ្ឋផល នៃបទអន្តាគមន៍ទាំង ៤ ដែលបានដឹកនាំ និងសម្របសម្រួល ការពិភាក្សា ដោយប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានរកឃើញនូវបញ្ហាប្រឈម និង សំណូមពរសំខាន់ៗមួយចំនួន ៖
ចំពោះបទអន្តរាគមន៍ទី១ លើប្រធានបទ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាគ្រឿងញៀន អង្គសន្និបាតបានលើក ជាបញ្ហាដូចខាងក្រោម ៖
-​ ខ្វះថវិកា មធ្យោបាយ ក្នុងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អោយបានគ្រប់ មូលដ្ឋានទូទាំងខេត្ត
-យានយន្តចាស់ៗ និងរថយន្តកែច្នៃ មិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅតែធ្វើ ចរាចរណ៍តាមដងផ្លូវ និងកង្វះខាត និង​ការ​រលុប គំនូសចរាចរលើដងផ្លូវ
-ប្រជាពលរដ្ឋមួយចំនួន មិនហ៊ានសហការ ជាមួយសមត្ថកិច្ច លើបញ្ហាគ្រឿងញៀនដោយខ្លាចពីសន្តិសុខ សុវត្ថិភាព​ផ្ទាល់​ខ្លួន
-ខ្វះមណ្ឌលអប់រំ បន្សាប ស្តារនីតិសម្បទា និងខ្វះការសម្របសម្រួលនីតិវិធី និងមធ្យោបាយ ក្នុងការបញ្ជូនមុខសញ្ញា​សេព​គ្រឿងញៀនទៅមណ្ឌលផ្សេងៗ។

ចំពោះ បទអន្តរាគមន៍ទី២ លើប្រធានបទ ការជម្រុញ អភិវឌ្ឍន៍ លើវិស័យទេសចរណ៍ អង្គសន្និបាតពិនត្យឃើញថា ៖
-អាជីវករមួយចំនួន បានតម្លើងថ្លៃសេវាកម្ម ក្នុងពេលមានពិធីបុណ្យធំៗ ដោយមូល ហេតុការផ្គត់ផ្គង់មានតិចជាងតម្រូវការ (ម្ហូបអាហារ និងការស្នាក់នៅ)
-អាជីវករ និងប្រតិបត្តិករទេសចរណ៍ខ្លះ មិនមានស្មារតីភ្ញាក់រលឹកចូលរួមសហការ ជាមួយមន្ទីរទេសចរណ៍ខេត្ត ពិសេសលើ​ការចូល​រួមប្រជុំ និងការផ្សព្វផ្សាយផ្សេងៗ
-សូមអោយសមត្ថកិច្ចរក្សាសន្តិសុខ និងមានការល្បាតនៅតាមគោលដៅទេសចរណ៍ សំខាន់ៗ ដើម្បីផ្តល់ភាពកក់​ក្តៅជូន​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ចំពោះ បទអន្តរាគមន៍ទី៣ លើប្រធានបទ អនាម័យ បរិស្ថាន លើការគ្រប់គ្រងកាកសំណល់ រឹង រាវ និងប្រព័ន្ឋលូ នៅក្នុងក្រុង​ខេមរភូមិន្ទ អង្គសន្និបាតឃើញថា ៖
-ប្រជាពលរដ្ឋមួយចំនួន នៅមិនយល់ដឹង និងសហការ ក្នុងការរក្សាអនាម័យ និងបរិស្ថាននៅឡើយ
-ពិបាកក្នុងការរកភ្នាក់ងារផ្តល់សេវាអនាម័យ បរិស្ថាន និងប្រមូលសំរាម ហើយ ភ្នាក់ងារប្រមូលសំរាមមានចំនួនតិច និងមាន​រថយន្ត តែ០៣គ្រឿង
-ទីលានចាក់សំរាមសព្វថ្ងៃមានទំហំតូច ដែលតម្រូវអោយក្រុងស្វែងរកទីតាំងថ្មី មួយ ទៀត ដែលមានទំហំធំជាងនេះ និង​ឆ្ងាយ​​ពីទីប្រជុំ
-មានប្រព័ន្ធលូបង្ហូរទឹកជាច្រើនប្រភេទ សម្រាប់គ្រប់គ្រងសំណល់រាវ ប៉ុន្តែនារដូវវស្សា​នៅតែមិនអាចទប់ទល់​បានជា​មួយ​នឹងជំនន់ទឹកភ្លៀង
-សំណូមពរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើនខ្ទង់ថវិកា សម្រាប់រដ្ឋបាលក្រុង ក្នុងការគាំទ្រការផ្តល់សេវាអនាម័យ និង​បរិស្ថាន
-សូមក្រសួងបរិស្ថាន បន្តការគាំទ្រការងារបច្ចេកទេស និងពង្រីកកញ្ចប់ ថវិកា សេវាអនាម័យបន្ថែមទៀត ដើម្បីអោយ​រដ្ឋបាល​ក្រុង មានលទ្ធភាពពង្រឹងការ ផ្តល់សេវា និងការប្រមូលសំរាម សំណល់រឹងអោយកាន់តែប្រសើរ
-ស្នើសុំមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជួយរៀបចំប្លង់បង្ហាញពីបច្ចុប្បន្នភាព និងស្ថានភាពប្រព័ន្ធលូទូទាំងក្រុង ដើម្បី​អោយក្រុងមានភាពងាយស្រួល ក្នុងការរៀបចំ និងស្តារ និងការងារអភិវឌ្ឍន៍នានាក្នុងក្រុង។
-ស្នើសុំការអន្តរាគមន៍ពី ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លើការ ឃ្វៀលដីចេញពី អនុក្រឹតលេខ ៨០ អនក្រ.បក ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ។

ចំពោះ បទអន្តរាគមន៍ទី៤ លើប្រធានបទ ការកសាងប្លង់គោលក្រុងខេមរភូមិន្ទ អង្គសន្និបាត បានពិនិត្យឃើញថា ៖
-បណ្តាញផ្លូវក្នុងក្រុង និងខ្សែក្រវ៉ាត់ក្រុង ព្រមទាំងការតភ្ជាប់ទៅទីតាំងនានា មិន មានគ្រប់គ្រាន់
-មិនទាន់មានកំពង់ផែទឹកជ្រៅ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច របស់ខេត្ត ប៉ុន្តែកំពង់ផែ ស្រែអំបិល នៅតែជាកំពង់ផែសម្រាប់​ការនាំចូលទំនិញប្រើប្រាស់ និងសម្ភារៈសំណង់ពីប្រទេសថៃ
-បណ្តាញ និងសេវាកម្ម ទឹកស្អាត អគ្គិសនីនៅមានកម្រិត និងមានតម្លៃខ្ពស់នៅឡើយសម្រាប់ប្រជាជនមានចំណូលទាប
-បណ្តាញលូ បង្ហូរទឹកកខ្វក់ និងទឹកភ្លៀង មិនមានគ្រប់គ្រាន់
-ពុំមានអាងចម្រោះទឹកកខ្វក់
-ការសាងសង់លំនៅដ្ឋាន និងការវិនិយោគនៅលើទឹក និងចំណីព្រែក សមុទ្រ នៅតែ ជាកត្តាប្រឈម​យ៉ាងសំខាន់​សម្រាប់​ទីក្រុង
-សំណូមពរអោយពន្លឿនការចេញប្លងគោល និងលេខសំគាល់ រឺឈ្មោះ អោយបានឆាប់ នៅក្រុងខេមរភូមិន្ទ និងបន្តទៅ​តាម​បណ្តាទីប្រជុំជន ក្នុងស្រុកនានា។

ក្រៅពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗដែលបានលើកឡើងពាក់ព័ន្ឋ នឹងប្រធាន បទខាងលើ អង្គសន្និបាតក៏បានពាំនាំនូវសំណូមពរ របស់ប្រេជាពលរដ្ឋ នៅមូលដ្ឋានមួយ ចំនួន ដូចជានៅឃុំដងពែង ស្រុកស្រែអំបិល ឃុំត្រពាំងរូង ស្រុកកោះកុង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ព្រមទាំងស្រុកមណ្ឌលសីមាជាដើម ស្នើសុំពន្លឿនការចេញប័ណ្ណកម្មសិទ្ឋិដីធ្លី ដែលបានវាស់វែង ដោយក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ និងក្រុមបច្ចេកទេស ក្នុងការអនុវត្តបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២កន្លងទៅ។
តាមរយៈបញ្ហាប្រឈម ដែលបានរកឃើញខាងលើ អង្គសន្និបាតក៏បានប្តេជ្ញាចិត្ត ដោយរួមគ្នាជា កំលាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្នុងគោលបំណងធ្វើអោយខេត្តកោះកុងទាំងមូល មានសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.