ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ អ៊ុន ចាន់​ដា​ និង​លោក ​សំ លាង​ទ្រី ​កាត់​ខ្សែ​របូរ​​​​​សម្ភោធ​​បុស្បុក​​​តំ​កល់​រូប​សំណាក​លោក​តាសួង​​ អ្នក​សច្ចំ​ភ្នំ​ត្បែង​​ នៃ​ខេត្ត​ព្រះ​វិហារ


ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន ខេត្តព្រះវិហារ  ព្រមទាំងថ្នាក់​ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណ:អភិបាលខេត្តព្រះវិហារ ចូលរួមក្នុងពិធីសម្ភោធ​កាត់ខ្សែរបូរ បុស្បុកតំកល់រូបសំណាក លោកតាសួង អ្នកសច្ចំភ្នំត្បែង ស្ថិតនៅរង្វង់មូលទីរួមស្រុកគូរលែន ខេត្តព្រះវិហារ។

ប្រវត្តិលោកតា សួង មានដូចតទៅ ៖

  • លោកតា សួង ព្រះនាមដើម ជុក សួង កើតថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.១៩២៤ ក្នុង​ត្រកូលកសិករ នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ ឳពុកឈ្មោះ ពួត ជុក ម្ដាយឈ្មោះ អ៊ិន ផាន់ មានបងប្អូន៨នាក់។
  • គ.ស.១៩៤០ ឳពុកម្ដាយបានបញ្ជូន ឱ្យទៅស្នាក់នៅរៀនសូត្រក្នុងវត្តគូលែនជើង។ អាយុ១៨ឆ្នាំ បានបួសជាសាមណេរ និងបានបំពេញ​ជាព្រះ​ភិក្ខុក្នុងព្រះជន្ម ២០ ព្រះវស្សា។
  • គ.ស.១៩៤៥ លោកបាន លាចាកសិក្ខាបទមកប្រកបរបស្រែចំការជាមួយគ្រួសារ មួយរយៈ ក៏ថ្វាយបង្គំលា ឳពុកម្ដាយ ទៅបួសរៀន ជាអ្នកសច្ចំនៅលើខ្នងភ្នំត្បែង ចេះនូវក្បួនហោរាសាស្ត្រ ក្បួនវេជ្ជសាស្ត្របុរាណ និងមន្តអាគមគាថា ដ៏ពូកែស័ក្ដិសិទ្ធ ។
  • គ.ស.១៩៧០ លោកតា សួង បាននិមន្តចុះពីភ្នំត្បែង មកផ្សព្វផ្សាយព្រះធម៌ អប់រំអ្នកស្រុកឱ្យធ្វើ អំពើល្អ កតញ្ញូចំពោះអ្នកមានគុណ ជួយ​សង្គ្រោះអ្នកមានទុក្ខភ័យ និងជួយព្យាបាលអ្នកមានជំងឺ។ តាំងពីពេលនោះ គុណធម៌អ្នកសច្ចំភ្នំត្បែង បានល្បីសុះសាយគ្រប់ទិសទី រហូត​ដល់ព្រះរាជាណាចក្រថៃ។

-លោកតា សួង សុគតនៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព.ស. ២៥៤៤ ត្រូវនឹង ថ្ងៃទី០៨ ខែកញ្ញា គ.ស.២០០០ នៅវត្តព្រៃផាថាណា ស្រុកភូសិញ ខេត្តស៊ីសាកេត (ព្រះរាជាណាចក្រ ថៃ) ក្នុងព្រះជន្ម ៧៦ព្រះវស្សា។ ការបាត់បង់អ្នកសច្ចំភ្នំត្បែង មហាជនប្រុស​ស្រីមានការ​សោកស្ដាយ​ជាទីបំផុត។ ឯការកសាងបដិមា លោកតា សួង នៅទីនេះ គឺដើម្បីឧទ្ទិសដល់បុណ្យបារមីរបស់អ្នកសច្ចំដទៃទៀត ដែលលោកតែងតែជួយ អប់រំ និង​ជួយសង្គ្រោះមនុស្សទូទៅ ជាបុព្វហេតុនាំមកនូវសុខសន្តិភាពយូរអង្វែង ដល់សង្គមជាតិកម្ពុជានិងជាពិសេសប្រជាពលរដ្ធខេត្តព្រះវិហារ៕

ដោយ ៖​ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.