ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ​ជាង​១.០០០​ដើម​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង ថ្នាក់ដឹកនាំ សហការីក្រោមឱវាទ រួមជាមួយភរិយាក្រុមគ្រួសារ របស់ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា សរុបចំនួនប្រមាណជាង៤០០នាក់ បាននាំគ្នាដាំកូនឈើចម្រុះគ្រប់ប្រភេទចំនួន១.២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រក្រឡា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែរស្រះទឹកត្រពាំងសេស ដែលស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាប ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ បានលើកពីគុណតម្លៃដើមឈើនិងព្រៃឈើក្រៅពីមានតួនាទីយ៉ាងសំខាន់សម្រាប់ភាវៈរសវាក៏ដើរតួយ៉ាងសកម្មក្នុងការជំរុញ សេដ្ឋកិច្ចវិស័យទេសចរណ៍ និងជួយបង្កើនសម្រស់បរិស្ថានធម្មជាតិបៃតងនៅតំបន់អង្គរ ឲ្យកាន់តែមានសោភណ្ឌភាពល្អស្រស់បំព្រងមួយកម្រិតថែម។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ចាត់ទុក ទឹក ព្រៃឈើ និងប្រាសាទជាធាតុផ្សំដែលមិនអាចចែកចេញពីគ្នាបាន ហើយធាតុទាំងបីនេះ បានជួយរក្សាតុល្យភាព និងស្ថេរភាពលំនឹងគ្រឹះប្រាសាទ ដូច្នេះបើយើងដាំដើមឈើ ដើមឈើទាំងនោះនឹងជួយកាត់បន្ថយភាពរំហូតឬភាពហូរច្រោះនៃទឹកនៅក្រោមដី លើសពីនេះ ដើមឈើ ដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយប្រះផុយ ឬរលំ និងកាត់បន្ថយនូវភាពសិករិករឹលនៃប្រាសាទទៀតផង។ មួយវិញទៀត ព្រៃឈើ នឹងជួយកាត់បន្ថយល្បឿនខ្យល់ ដែលផ្តល់ហានិភ័យទៅដល់ប្រាសាទបុរាណ ជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រួបយកជាតិ ពុលពីបរិយាកាសជាដើម ព្រមទាំងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនឥតគណនាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនិងសត្វផងដែរ។

ឯកឧត្តមបណ្ឌិត អគ្គនាយកអាជ្ញាធរជាតិអប្សារា មានប្រសាន៍ថា៖ ទីតាំងដែលបានដាំស្មៅ និងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះទីនេះកន្លងមកជាកន្លែងដែលអាជ្ញាធរជាតិអប្សរា រៀបចំដាក់សម្ភារៈសំណង់ ដើម្បីបម្រើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត និងគោលដៅមួយចំនួនក្នុងតំបន់អង្គរ ផ្សេងៗ។

ឯកឧត្តម មានប្រសាសន៍ទៀតថា៖ក្រៅពីការងារនិងភារកិច្ចស្នូល អាជ្ញាធរជាតិអប្សរា បានបណ្តុះកូនឈើគ្រប់ប្រភេទ សម្រាប់សាធារណៈជនគ្រប់មជ្ឈដ្ឋាន យកទៅដាំតាមអង្គភាពមន្ទីរ វត្តអារាមនានាដោយឥតគិតថ្លៃ។ ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើប្រមាណ២លានដើម ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនផ្សេងឡើយ។ ទន្ទឹមនឹងនោះ នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសាកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស បង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧.០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.