ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​សៀមរាប​​ចុះ​ពិនិត្យ​វាយ​តម្លៃ​ពី​ស្ថានភាព​ផ​ល​ប៉ះ​ពាល់​ជំនន់​ទឹក​ភ្លៀង​នៅ​ស្រុក​ក្រឡាញ់ ​និង​ស្រុក​អង្គរ​ជុំ


ខេត្តសៀមរាប ÷ ដោយស្ថានភាពអាកាសធាតុក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឲ្យស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប បានទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀងនោះ កាលពីថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៣ ប្រតិភូខេត្តដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃអំពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុក ក្រឡាញ់ និង ស្រុកអង្គរជុំ ។

តាមការបញ្ជាក់របស់អាជ្ញាធរស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ឃុំមួយចំនួននៅផ្នែកខាងលើបានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំស្នួល និង ឃុំក្រូចគរ ធ្វើឲ្យដំណាំស្រូវវស្សារងផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀង ចំនួន ៣១៣ ហិកតា ក្នុងនោះមាន ស្រូវកណ្ដាល ២៣៦ ហិកតា ស្រូវធ្ងន់ ៧៧ ហិកតា មានគ្រួសារ រងផលប៉ះពាល់ ចំនួន ៣១៥គ្រួសារ ព្រមទាំងបានលិចទីធ្លាសាលារៀនមួយកន្លែងផងដែរ ។ ចំពោះស្រុកអង្គរជុំ ក៏មានឃុំចំនួន៥ ស្មើ ២៥ភូមិ បានទទួលរងផលប៉ះពាល់ បានធ្វើឲ្យខូចខាតនូវប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់មួយចំនួនផងដែរ។

តាមការបញ្ជាក់របស់លោក ភន សុខុម អភិបាលស្រុកអង្គរជុំ បានឲ្យដឹងថា ឃុំទាំង៥របស់ស្រុកអង្គរជុំនេះ បានរងផលប៉ះពាល់ដោយជំនន់ ទឹកភ្ញៀង ដែលបានហូរធ្លាប់មកពីតំបន់ខាងលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានភ្លៀងធ្លាក់រយៈពេលមួយសប្តាហ៍មកនេះ។ ក្នុងនោះធ្វើឲ្យទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដំណាំស្រូវ សរុប ១០០៩ ហិចតា ស្មើ ៩៨៨គ្រួសារ និង ទឹកហូដាច់ខូច ខាតផ្លូវលំ ប្រវែងសរុប ៤៩៥ម៉ែត្រ ។

លោកក៏បានបញ្ជាក់ទៀតថា ដើមី្បកុំឲ្យមានការលិច លង់នៅទីរួមស្រុកអង្គរជុំ បន្តទៀតទៅជាប្រពៃណីនោះ អាជ្ញាធរស្រុកបានសហការជាមួយមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានបានធ្វើការបើមុខទឹក និង ស្តារសម្រាមដែលកកស្ទះនៅតាមប្រព័ន្ធលូមួយចំនួន ក្នុងការសម្រួលចរន្តទឹកហូរឱ្យបានទាន់ពេល ក្នុងការបញ្ជៀសការលិចទីរួមស្រុកបន្តទៅទៀតផងដែរ ។

ក្នុងបេសកកម្មចុះពិនិត្យ និង វាយតម្លៃ ពីស្ថានភាពទឹកជំនន់នោះ លោក អ៊ឹង គឹមលាង ក៏បានបញ្ជាក់ជូនដល់អាជ្ញាធរទាំងពីរស្រុកត្រូវបង្កើនការយកចិត្ត តាមដាន បន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ ពីព្រោះថា រដូវវស្សាទើបចូលមក ដល់ភូមិសាស្ត្រស្រុកមួយចំនួនទទួលរងគ្រោះទឹកជំនន់ តែបើយើងយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា និងរងនូវសម្ពាធឥដ្ឋិពលនៃព្យុះពីបណ្តាប្រទេសចិន ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះពិនិត្យ និង វាយតម្លៃនាពេលនេះ គឺដើមី្បឆ្លើយតបឲ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យអាជ្ញាធរខេត្ត ស្រុក ធ្វើការសិក្សាវាយតម្លៃ បានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់លាក់ទាំងការងារបង្កបង្កើន ផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន រួមនិងតម្រូវការសំណូមពរជាក់ស្ដែង របស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឱ្យបានឆាប់រហ័សទាន់ពេលវេលា។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរ មូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងផែនការជាក់លាក់ ដើម្បីជាវិធានការអន្តរាគមន៍ ក៏ដូចជាការផ្ដល់ពូជស្រូវ ជួយដល់ប្រជាពលរដ្ឋ ក្នុងការស្ដារឡើងវិញលើការងារបង្កបង្កើនផល ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ។ ម៉្យាងទៀតជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនៅចុងឆ្នាំ ដើម្បីរក្សាតំកល់ប្រភពទឹកដែលមានក្នុងមូលដ្ឋាន ទុកបម្រុងត្រៀមសម្រាប់ស្រោចស្រពដំណាំ នារដូវប្រាំងខាងមុខនេះ និង ត្រូវណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុក ដាក់រក្សាទឹកក្នុងស្រែ ឱ្យបានល្អមុនបញ្ចប់រដូវភ្លៀងមកដល់ ។ ក្នុងនោះដែរ សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដាល់ប្រជាពលរដ្ឋ គឺត្រូវប្រើ ឱ្យយអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើងរស់នៅមានភាពសុខសាន្ត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.