ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ៖ វិទ្យុ និង​ទូរទស្សន៍​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌ មាន​ពិត និង​ធ្វើការ​ឆ្លើយតបបាន​ទាន់ពេលវេលា​


​ភ្នំពេញ ៖ ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ចាត់ទុកថា ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍​នៅតែ​ដើរ​តួនាទី យ៉ាងសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ធ្វើការ​ឆ្លើយតបបាន​ទាន់ពេលវេលា ខណៈ មាន​ការផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងបន្លំ ដែល​បង្ក​ផលប៉ះពាល់​ដល់​សង្គម​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​របស់​ស្ថានីយ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​៩៦ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការកកើត​ឡើង​នូវ​បណ្ដាញ​ទំនាក់ទំនង​បណ្ដាញ​សង្គម ការងារ​វិទ្យុ ទូរទស្សន៍ និង​កាសែត​បោះពុម្ព​គឺ​សុទ្ធ​តែ​ប្រឈមមុខ​នឹង​សភាពការណ៍​ថ្មីៗ ខណៈពេល​ដែល​មនុស្ស​ជាច្រើន​ត្រូវការ​មើល​ព័ត៌មាន ដែល​អាច​មើល​តាម​ហ្វេ​សប៊ុក ឬ​តាម​យូ​ធូប បាន​គ្រប់​ផ្នែក​ទាំងអស់​នោះ​។

​ប៉ុន្ដែ​បរិបទ​នៅ​កម្ពុជា​នា​ពេល​នេះ មិនមែន​ជា​បញ្ហា​ដូច នៅ បណ្ដា​ប្រទេស​អឺរ៉ុប​នោះទេ គឺ​បញ្ហា​ធំ​បំផុត​គឺ​ធ្វើ​យ៉ាងណា​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​នូវ សំណូមពរ និង​ការ​ចង់ដឹង​អំពី​ព័ត៌មាន​ពិត​។ ឯកឧត្ដម​បានបញ្ជាក់​ថា វិទ្យុ ទូរទស្សន៍​នៅ​តែ​ដើរតួនាទី​យ៉ាង​សំខាន់ និង​អាច​ដំណើរការបាន ប្រសិន​បើ​បន្ដ​ខិតខំ​ប្រឹងប្រែង ផ្ដោតទៅលើ ដំណឹង​បច្ចុប្បន្នភាព​ដែល​កើតឡើង​ភ្លាមៗ បន្ទាប់មក​គឺ​ការផលិត​កម្ម​វិធី​សិល្បៈ​ដែល​កំពុងតែ​មាន​តម្រូវការ​សម្រាប់​មនុស្ស​គ្រប់រូប​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បន្ដថា ការងារ​របស់​វិទ្យុ គឺ​ផ្ដោត​សំខាន់​ក្នុង​ការឆ្លើយតប និង​ធ្វើ​ការពន្យល់​រាល់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​មិន​ពិត ឬ​ព័ត៌មាន​ដែល​ក្លែងបន្លំ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​ព័ត៌មាន​ពិត និង​ឆ្លើយតបបាន​ទាន់​ពេលវេលា​នូវ​រាល់​សភាពការណ៍​ដែល​កើតឡើង​នៅក្នុង​សង្គម​។​

​ឯកឧត្តម​បាន​បន្ដទៀតថា បច្ចុប្បន្ននេះ វិទ្យុជាតិ​បាន​ដើរ​តួនាទី​សំខាន់​ណាស់ ក្នុងការ ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស មិន​ថា នៅ​កន្លែង​ណា ឬ​ទីណា​ក៏​អាច​ស្ដាប់ បាន ការផ្សាយ​របស់​វិទ្យុ​អាច​ស្ដាប់​បាន​គ្រប់ពេលវេលា ហើយ​បើ​មាន​ព័ត៌មាន ត្រូវ​ចេះ​ជួយ គ្នា​ទៅវិញទៅមក ប្រទាក់ប្រឡា​គ្នា​ក្នុង​ការផ្សព្វផ្សាយ​ឆ្លើយតប និង​ពន្យល់​ឱ្យ​បាន​លឿន ប្រាប់ ទៅ​សាធារណជន ដូចជា​វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ និង​ទស្សនាវដ្ដី ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​។ ជាមួយគ្នានេះ ក្រុមប្រឆាំង​ចាប់ផ្ដើម​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​ជា​បណ្ដើរៗ តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ បង្កើត​ពាក្យ​អា​ចាម​រ៉ា​ម ការមូល​បង្កាច់​បន្លំ​សភាពការណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ជាពិសេស​វិទ្យុ​ត្រូវ​ធ្វើ​ការពន្យល់ និង​ផ្សព្វផ្សាយ​ដោយ​ឈរ​លើ​ភស្ដុតាង តួលេខ​ត្រឹមត្រូវ និង​ស្រង់​សំដី​ពី​អ្នក ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​នី​មួយៗ ដើម្បី​ឱ្យ​ប្រជាជន​កាន់តែ​យល់ច្បាស់​ពី​សភាពការណ៍​ដែល បាន​កើតឡើង​។​

​ឯកឧត្តម​បាន​ណែនាំ​ដល់​គ្រប់​វិទ្យុ​ទាំងអស់ នៅ​រាជធានី ខេត្ដ ត្រូវ​ធ្វើ​ការងារ​ឱ្យមាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​បណ្ដាញ​ព័ត៌មាន ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​លឿន ឆាប់រហ័ស ប៉ុន្ដែ​ត្រូវមាន​ប្រភព​ច្បាស់​លាស់ ដើម្បី​ធានា និង​ការផ្ដល់​នូវ​ទំនុកចិត្ដ​សម្រាប់​ប្រព័​ន្ធ ផ្សព្វផ្សាយ​របស់​រដ្ឋ​។​
​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​អះអាងថា គោលដៅ​ដែល​ក្រសួង​ព័ត៌មាន​បង្កើត​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​៩៦​នេះ​គឺ​ផ្ដោត​ទៅលើ​គោលដៅ​ចំនួន​ពីរ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ និង​យុវជន ជាពិសេស ការផ្សព្វផ្សាយ​អំពី​ច្បាប់​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ជូន​ដំណឹង​ដល់​ជនបរទេស ដែល​កំពុងតែ​ធ្វើ​ការវិនិយោគ និង​មានបំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម តូច សារ៉េត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​៩៦ បានឱ្យដឹងថា វិទ្យុ​អេ​ហ្វ​អឹម​៩៦​នេះ​បាន​ផលិត​កម្មវិធី​ផ្សាយ​ផ្ដោត​សំខាន់​ទៅលើ​យុវជន និង វិស័យ​ទេសចរណ៍ ការអប់រំ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ផលប៉ះពាល់ នៃ​ការ ប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង បញ្ហា​ចរាចរណ៍ និង​សុវត្ថិភាព​ក្នុងសង្គម ការអប់រំ សិល្បៈ​វប្បធម៌ សុខាភិបាល កសិកម្ម ព្រមទាំង​ផ្សាយ​ជា​ភាសា​អង់គ្លេស ចិន វៀតណាម និង​ភាសា​ចាម​៕
​ដោយ​៖ សិរី​បុត្រ​

 


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.