ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេច ស ខេង​៖ ការធ្វើ​វិសោធនកម្ម​ច្បាប់​បក្សនយោបាយ ដើម្បី​បើក​ច្រក​ឲ្យ​អតីតតំណាងរាស្ដ្រ ដែល​គោរព​សាលដីកា​តុលាការ​កំពូល មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ


ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​អះអាង​ថា អតីត​តំណាងរាស្ដ្រ​ចំនួន​១១៨​រូប ដែល​ត្រូវ​តុលា​ការដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មាន​ចំនួន​ធំ​បាន​គោរព​នូវ​សាលដីកា​នេះ ខណៈ​ដែល​មួយចំនួន​តូច​មិន​គោរព​នោះ​ទេ​។​

​បើ​តាម​ការលើកឡើងរ​បស់​សម្ដេច​ក្រឡាហោម ស ខេង ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ច្បាប់​គណបក្សនយោបាយ មាត្រា​៤៥​ថ្មី (​ស្ទួន​) គឺ​ដើម្បី​បើក​ច្រក​ឲ្យ​អតីតតំណាងរាស្ដ្រ​មួយ​ចំនួន​ធំ ដែល​គោរព​នូវ​សាលដីកា អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងករណី​ដែល​បុគ្គល​នោះ ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅក្នុង​បំរាម​នយោបាយ​១១៨​នាក់ មានតែ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​មិន​គោរព​តាម​សាលដីកា តុលាការ​កំពូល ហើយ​ភាគច្រើន​គេ​គោរព […] ការពិត​គេ​គោរព​តើ​មួយចំនួនធំ យើង​ទទួល​ស្គាល់ ប៉ុន្ដែ​សាលក្រម​តុលាការ​កំពូល ដាក់​បំរាម​១១៨​នាក់​ហ្នឹង គឺ​បិទ​ផ្លូវ​តវ៉ា អត់​មាន​ទុក​ច្រក​ណា​ចេញ​បាន​ទេ ទាល់តែ​៥​ឆ្នាំ​នោះ ចឹង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មាន​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បើក​ច្រក ហើយ​លូវ​រដ្ឋសភា​បាន និង​កំពុង​សេចក្ដីស្នើច្បាប់ ព្រោះថា​ច្បាប់​វា​មាន​សេចក្ដីព្រាងច្បាប់ (​ដែល​ព្រាង​ពី​រាជរដ្ឋាភិបាល​) និង​សេចក្ដីស្នើច្បាប់ (​តំណាងរាស្ដ្រ​មាន​សិទ្ធិ ១​ភាគ​១០​យ៉ាងតិច​) ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ដែល​បាន​គោរព​សាលក្រម​តុលាការ​ណុង គឺ​មាន​លទ្ធភាព​ដកចេញ​នូវ​បំរាម​ហាមឃាត់​ការ​ធ្វើ​នយោបាយ​»​។​

​ការលើកឡើង​របស់​ស​ម្ដេច​ក្រឡាហោម ស ខេង ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​តួនាទី និង​ភារកិច្ច​របស់ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពើ​ឃោ​ឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើទុក្ខបុកម្នេញ ឬ​ទណ្ឌកម្ម (​គ​.​ជ​.​ប​.​ទ​) និង​ការអនុវត្ត​បទដ្ឋាន​សិទ្ធិមនុស្ស​អន្ដរជាតិ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​សូម​រំលឹក​ថា រដ្ឋសភាជាតិ​នៃ​កម្ពុជា ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ពិសេស​មួយទៀត ក្នុងន័យ​ជូនដំណឹង​អំពី​ការធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​ផ្តល់​សិទ្ធិ​ដល់​នាយករដ្ឋមន្ត្រី ស្នើ​ព្រះមហាក្សត្រ ផ្តល់​នីតិសម្បទា​ដល់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​

​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ ជាការ​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ​៖

«​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។​

​ដូច​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីស្នើច្បាប់​នេះ​បញ្ជាក់​ស្រាប់​វិសោធនកម្ម​ខាងលើ​មាន​គោលដៅ​សំខាន់ៗ​គឺ​៖

* បញ្ជាក់ឲ្យ​ច្បាស់​តាមផ្លូវ​ច្បាប់អំពីក​រ​ណី​បុគ្គល ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ការធ្វើ​នយោបាយ​
* បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាងលើ​អាច​ទទួលបាន​នីតីសម្បទាន​ឡើងវិញ​តាម​ច្បាប់​។​

​វិសោធនកម្ម​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស នីតិរដ្ឋ​ព្រមទាំង​លើ​កម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផងដែរ​៕
​ដោ​៖ សិរី​បុត្រ​

 

 

 


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.