ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខា​សាលា​​ពិគ្រោះ​​យោបល់​​ស្តី​​ពី​​ការ​​ប្រមូល​​ធាតុ​​ចូល​​ការ​​អនុវត្ត​​ល្អៗ​​កត្តា​​ប្រឈម​​និង​​អនុសាសន៍​​សម្រាប់​​ការ​​ឆ្លើយ​​តប​​ទៅ​​នឹង​​អំពើ​​កេង​​ប្រវ័ញ្​​ចផ្លូវ​​ភេទ​​លើ​​កុមារ​​


ខេត្តសៀមរាប ÷ អង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា (APLE) ក្រោមកិច្ចសហការពីគណៈកម្មា ធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការប្រមូលធាតុចូល៖ ការអនុវត្តល្អៗ កត្តាប្រឈម និងអនុសាសន៍សម្រាប់ការឆ្លើយតបទៅនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ” នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងខេត្តសៀមរាបដោយមានសិក្ខាកាមចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី មន្រ្តីមកពីតាមបណ្តាស្រុកគោលដៅ មានស្រុកស្រីស្នំ. អង្គរជុំ.បន្ទាយស្រី និងស្រុកអង្គរធំ ព្រមទាំងប្រតិបត្តិករអ៊ីនធឺណិតក្នុងខេត្តសៀមរាប និងតំណាងអង្គការដែលធ្វើការងារពាក់ព័ន្ធចូលរួមផងដែរ ។

លោក ខឹម វ៉ាន់ដូ ប្រធានបច្ចេកទេសផ្នែកកិច្ចការពារកុមារនៃអង្គការសកម្មភាពដើម្បីកុមារ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះគឺ មានគោលបំណងពិភាក្សាលើចំណុចល្អៗដែលបានអនុវត្តកន្លងមក ការលើកយកចំណុចប្រឈម និងចន្លោះខ្វះខាតនានា ជាពិសេសពិភាក្សាស្វែងរកអនុសាសន៍នានា ក្នុងគោលដៅគិតគូរពិចារណា បន្តការគាំទ្រទៅវិញទៅមក ជាពិសេសជម្រុញឱ្យមានការប្រើប្រាស់អនុសាសន៍ទាំងនោះ ក្នុងការគិតពិចារណានៅពេលរៀបចំ គោលនយោបាយ ផែនការសកម្មភាព បទដ្ឋានគតិយុទ្ធ ឬគោលនយោបាយនានាសំដៅពង្រឹងការការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាពពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ។

លោកបានបន្ថែមទៀតថាការកេងប្រវ័ញ្ចផ្លូវភេទលើ កុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល និងកំពុងបង្កហានិភ័យដល់កុមារ គួរឱ្យព្រួយបារម្ភ។ ក្នុងឆ្នាំ២០២១ របាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវ បានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិកបានបង្ហាញពីចំនួនករណីនៃការកេងប្រវ័ញ្ចផ្លូវភេទ កុមារតាមអនឡាញដែលកើនឡើងដល់ជាង ២៩,៣លានករណីនៅទូទាំងពិភពលោក ឬកើន៣៥% ធៀបនឹងឆ្នាំ២០២០។ ទន្ទឹមគ្នានោះ របាយការណ៍របស់សមាគមបណ្ដាញរាយការណ៍បន្ទាន់អន្តរជាតិ (INHOPE) ឆ្នាំ២០២១ ក៏បានបង្ហាញថា ៨១% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទមាន អាយុពី ៣ ទៅ ១៣ឆ្នាំ ១%ជាកុមារមានអាយុពី០ ទៅ ២ឆ្នាំ និង ៩៦% ជាក្មេងស្រី។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តសៀមរាប បានមានថ្លែងថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញកំពុងក្លាយជាក្ដីព្រួយបារម្ភសម្រាប់ពិភពលោកទាំងមូលនិយាយជារួម និងនិយាយឡែកសម្រាប់ប្រទេសកម្ពុជាជាពិសេសកុមារដែលជួបប្រទះបញ្ហានេះរួចទៅហើយ។ លោកបានថ្លែងបន្តទៀតថានៅក្នុងបរិបទនៃការរីកចម្រើន ខាងផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ និងកំណើននៃការប្រើប្រាស់ កម្ពុជាបានបោះជំហាន ទៅមុខក្នុងការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនិងខិតខំប្រឹងប្រែងធ្វើ ឱ្យកាន់ តែប្រសើរឡើងនូវសុវត្ថិភាពអ៊ីនធឺណិតដើម្បីផ្ដល់បរិយាកាសឌីជីថលវិជ្ជមាន និងប្រកបដោយ សុវត្ថិភាពដល់អ្នកប្រើប្រាស់ ជាពិសេសកុមារដែលជាអ្នកប្រើប្រាស់យ៉ាងសកម្ម ជាពិសេសការប្រើប្រាស់សម្រាប់ការសិក្សាអប់រំរបស់ពួកគេ ដែលធ្វើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មានមួយនេះរឹតតែទទួល បាននូវការពេញនិយមសម្រាប់ការទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។ ដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញនេះ យើងត្រូវ ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងអភិបាលកិច្ច លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ លើកកម្ពស់វិធានការបង្ការទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ .ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រួមនឹងការពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត និងបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ ទោះបីជាបច្ចេកវិទ្យាព័ត៌មានរីកចម្រើនក៏មានជ្រុងអវិជ្ជមានមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅពីក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ ដូចជាៈការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ យោងតាមការសិក្សាស្រាវជ្រាស្តីពីការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅកម្ពុជាឆ្នាំ២០២០ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានដឹកនាំ និងសម្រប សម្រួលប្រមាណ៦០%នៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេតត្រូវបានរាយការណ៍ថាធ្លាប់បានជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអន ឡាញនៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិតដូចជាការលួងលោមក្នុងគោលបំណងផ្លូវភេទ និងការបង្ខំផ្ញើរូបអាក្រាតរបស់កុមារជាដើម។ ឆ្លើយតបនឹងបញ្ហាខាងលើ ពិភពលោកក៏ដូចជាប្រទេសកម្ពុជា បានកំពុងយកចិត្តទុកដាក់ និងរួម កម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.