ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២៤ ​និង​ទិវា​ជន​មាន​ពិការ​ភាព​អន្តរ​ជាតិ​លើក​ទី​៤០​ក្រោម​ប្រធាន​បទ​ “ពិការ​ភាព​ទាំង​អស់​មិន​អាច​កំណត់​ដោយ​ការ​មើល​នឹង​ភ្នែក​នោះ​ទេ​”


ខេត្តសៀមរាប ÷ នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២ មន្ទីរសង្គមកិច្ចអតីតយុទ្ឋជននិងយុវនិតិសម្បទាខេត្តសៀមរាបសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ក្រោមប្រធានបទ “ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ” ក្រោមអធិបតីភាព ឯកឧត្តម ទេស ច័ន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ភា សុផាត ទីប្រឹក្សាក្រសួងសង្គមកិច្ចអតីតយុទ្ឋជននិងយុវនិតិសម្បទា និងវត្តមានប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត អង្គការដៃគូនិងបងប្អូនមានពិការភាពជាច្រើនរូបផងដែរ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីពិការភាពដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានាឈានទៅសម្រេចឱ្យខាងតែបាននូវការអនុវត្តអភិក្រម ធ្វើឲ្យក្លាយជាការពិតដើម្បីផ្លាស់ប្តូរផ្នត់គំនិតការប្រើប្រាស់ពាក្យសំដីប្រមាថមាក់ងាយសើចចំអកឡកឡើយដែលនាំឱ្យប៉ះពាល់ដល់សិទ្ឋិនិងសេចក្តីថ្លៃថ្នូរហើយវាអាចបាត់បង់ឱកាសចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាព។ ទិវាជនពិការត្រូវបានកំណត់ជា សកលដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៨២ ហើយកម្ពុជាបានរៀបចំពិធីនេះជាផ្លូវការនៅឆ្នាំ១៩៩៩ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់ការគោរពសិទ្ឋិសេរីភាព លុបបំបាត់ការរើសអើងជំរុញការអភិវឌ្ឍនិងធ្វើបរិយាប័ន្នជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ចសង្គម វប្បធម៌ នយោបាយស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ឋិជនពិការដែលជាគន្លឺះធានាការលើកកម្ពស់សិទ្ឋិសេរីភាពសេចក្តីថ្លៃថ្នូរនិងគ្មានឧបសគ្គ។

ក្នុងរបាយការណ៍ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ឋជននិងយុវនិតិសម្បទាខេត្តថា៖ខេត្តសៀមរាបក្នុងឆ្នាំ២០២២ ជនមានពិការភាពប្រមាណ១.៣០៥នាក់បានមកទទួលសេវាស្តារលទ្ឋភាពពលកម្មកាយសម្បទានៅមជ្ឈមណ្ឌលស្តារលទ្ឋភាពពលកម្មកាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃរួមជាមួយនឹងកញ្ចប់ឧបត្ថម្ភរបបគោលនយោបាយសម្រាប់ការធ្វើដំណើរ ការហូបចុក ស្នាក់នៅក្នុងអំឡុងពេលទទួលសេវាបានផ្តល់ឧបករណ៍ទ្រទ្រង់រាងកាយចំនួន៩២០គ្រឿង ដែលសេវានេះអាចឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាពទាំងបរិមាណនិងគុណភាព។

ឯកឧត្តម ទេស ច័ន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្ត ចាត់ទុកប្រធានបទនៃទិវាជនមានពិការភាពក្នុងឆ្នាំ២០២២ នេះថានឹងក្លាយជាឱកាសជំរុញលើកទឹកចិត្តនិងលើកកម្ពស់សិទ្ធិដល់ជនមានពិការភាពនៅទូទាំងប្រទេស កម្ពុជា ជាមួយគ្នានោះ ឯកឧត្តម បាននាំយកនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាពគ្រប់រូបមិនថានៅទីក្រុងឬទីជនបទ។

ឯកឧត្តម មានប្រសាសន៍ថា៖ ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនមានពិការភាពនេះឡើង គឺដើម្បីរំលឹក អំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាន បន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន៖ ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន នេះជាសោកនាដ កម្មមួយរបស់កម្ពុជាដែលប្រជាជនកម្ពុជាធ្លាប់ទទួល រងពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឱ្យរបួស ពិការ ស្លាប់រាប់លាននាក់ដោយគ្មានការ ទទួលខុសត្រូវហើយបន្ទុកបានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនបានទុកជនមានពិការភាពឱ្យនៅឯកានោះឡើយ ពោលគឺបានចាត់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានា ចុះសាកសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លាជូន បងប្អូន កូនក្មួយ មានពិការភាពនៅតាមបណ្តាសមាគម អង្គការមិនមែនរដ្ឋាភិបាលនានាដើម្បីផ្តល់ភាពកក់ក្តៅ ដែលប្រការនេះបង្ហាញអំពីការយកចិត្តទុកដាក់ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ក្នុងនាមជាអាណាព្យាបាល ដែលមានការទទួលខុសត្រូវខ្ពស់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.