ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​បើក​វេទិកា​ផ្សព្វ​ផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​អាណត្តិ​ទី៣​ឆ្នាំ​២០២២​សម្រាប់ស្រុក​ប្រាសាទ​បាគង​ស្រុក​សូទ្រ​និគម


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២២នេះក្រុមប្រឹក្សាខេត្តសៀមរាបបានបន្តបើកវេទិកាផ្សព្វ ផ្សាយ និង  ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២ក្នុងគោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល  អភិបាលរងខេត្ត ព្រមទាំងមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋាន តំណាងអង្គការ សង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋទាំងពីរស្រុកជាច្រើននាក់ចូលរួមផង ដែរ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ស្ថិតក្នុងបរិបទ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកាលានុវត្តភាពមួយ ដែលរដ្ឋបាលខេត្តរៀបចំឱ្យមានជាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះឡើង ដើម្បីផ្តល់ឱកាសជូន បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញមកពីស្រុកទាំងពីរបានស្វែងយល់ពីស្ថានភាព ទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាន រយៈកាលកន្លងមក។ ម្យ៉ាងវិញទៀតវេទិកានេះក៏ផ្ដល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្តទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់មានសារៈ សំខាន់សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស ស្រ្តី យុវវ័យ និងជនងាយរងគ្រោះ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម ៖- ផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ច ប្រឈមនានា- ផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីបញ្ហាអាទិភាព នៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់- ផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា- ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប- ជំរុញឱ្យមានការចូលរួមពិសេស បង្កើនភាពស្និទ្ធស្នាលរវាងភ្នាក់ងារផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ហើយតាមរយៈអង្គវេទិកានាពេលនេះ នឹងផ្ដល់នូវឱកាសយ៉ាងធំធេងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បានលើកពីបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរនានា ដើម្បីអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យដោះស្រាយ និង ឆ្លើយតបចំពោះតម្រូវការ ដែលបានលើកឡើងទាំងនោះ។ សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ ដោយផ្តោតទៅលើបញ្ហា កសិកម្ម (លើតម្លៃកសិផលលក់បានថោក) បញ្ហាហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ ស្ពាន , ការងារអប់រំ(កង្វះអគារសិក្សា) ការសុំកាត់ឆ្វៀលជម្រកព្រៃឈើ និង បញ្ហាអត្រានុកូលដ្ឋាន (សុំកែតម្រូវឈ្មោះបញ្ជីកំណើត)ជាដើម ។  ក្នុងនោះមានសំណួរផ្ទាល់មាត់ ១១ សំណួរ សំណូមពរ  និង សរសេរលាយល័ក្ខអក្សរ មាន២២សំណួរ សំណូមពរ  និង ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ ។ ហើយចំពោះសំណូមពរនិងសំនួរដែលនៅសេសសល់ នឹងត្រូវបានយកទៅពិភាក្សា ដោះស្រាយ និង ដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យដោះស្រាយ ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ ជូនដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សា គណៈអភិបាលស្រុក ហើយចំពោះសំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍរបស់ខេត្ត ដើម្បីធានាការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.