ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួង​​សេដ្ឋកិច្ច​​និង​​ហិរញ្ញវត្ថុ​​បើក​​សិក្ខា​​សាលា​​ផ្សព្វ​​ផ្សាយ​​អនុក្រឹត្យ​​ស្ដី​​ពី​​ក្រប​​ខ័ណ្ឌ​​មុខ​ងារ​​ភារ​កិច្ច​​របស់​​សវនកម្ម​​ផ្ទៃ​​ក្នុង​និង​នីតិ​វីធី​នៃ​ការ​ធ្វើ​អធិការ​កិច្ច​ហិរញ្ញវត្ថុ


ខេត្តសៀមរាប ÷ អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដល់តំណាងអង្គភាពថវិការដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាប ។

អង្គសិក្ខាសាលានេះដែរ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២នៅរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្តសៀមរាប និង លោក ទូច ស្រេង អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ លោក សុខ ថុល អភិបាលរងខេត្ត ក៍បានមានប្រសាសន៍ថា ការបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីក្របខណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និង អនុក្រឹត្យស្តីពីវិធានការ និងនីតិវិធី នៃការធ្វើ អធិការកិច្ចហិរញ្ញវត្ថុ គឺដើម្បីលើកកម្ពស់ការ យល់ដឹងដល់មន្ត្រីពាក់ព័ន្ធ យកទៅអនុវត្តក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និង ទទួលបាននូវចំណេះដឹងអំពីកាតព្វកិច្ច និងសិទ្ធិរបស់អង្គភាពអធិការកិច្ចហិរញ្ញវត្ថុ ព្រមទាំងទទួលបាននូវចំណេះដឹងបន្ថែម អំពីសិទ្ធិ អំណាច និងភារកិច្ចរបស់អធិការកិច្ចហិរញ្ញវត្ថុ ក្នុងការបំពេញ ភារកិច្ច។ ទន្ទឹមនឹងនោះ សិក្ខាកាមនឹងទទួលបានចំណេះដឹងផងដែរ អំពីសមត្ថកិច្ច នៃអង្គភាពត្រួតពិនិត្យ ដែលមានសិទ្ធិក្នុងការត្រួតពិនិត្យ កម្មវត្ថុដែលត្រួតពិនិត្យ និងដែនសមត្ថកិច្ចនៃអង្គភាពត្រួតពិនិត្យ។ លោក សុខ ថុលបានបន្តថា តាមរយៈកម្មវិធីកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ផ្សេងៗ រួម ទាំងគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់កាន់តែមានសិទ្ធិអំណាចក្នុងអនុវត្ត ចាត់ចែង និងទទួលខុសត្រូវលើការ បំពេញមុខងារ និងភារកិច្ចរបស់ខ្លួនរួមបញ្ចូលទាំងការគៀងគររកប្រភពចំណូល ថ្មីៗ ដ៍ទៃផ្សេងទៀត ការបញ្ជាចំណាយ និងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋជាដើម។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាពេលនោះដែរ លោក ទូច ស្រេង អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងបរិការណ៍នៃការដ្ឋានកែទម្រង់ របស់រាជរដ្ឋាភិ បាលរួមមាន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ តម្រូវឱ្យតួអង្គពាក់ព័ន្ធចូលរួមយ៉ាងសកម្មដើម្បីឱ្យដំណើរការនៃការកែទម្រង់នេះ បានទទួលជោគជ័យ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ដែលមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការបានដាក់ចេញនូវយុទ្ធសាស្ត្រនានាដើម្បីផ្លាស់ប្តូរពីប្រព័ន្ធថវិកាផ្អែកលើ ធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលសមិទ្ធកម្ម និងវិមជ្ឈការ។ ក្នុងន័យនេះ ការកំណត់ ក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអង្គភាពមានសមត្ថកិច្ចត្រួតពិនិត្យនៃបណ្តាក្រសួង ស្ថាប័ន ក៍ត្រូវបានបង្កើតឡើង និងព្រមទាំងលើកកម្ពស់មុខងារអធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ជាការរួមចំណែកយ៉ាងសំខាន់នៃការកែទម្រង់របស់រាជរដ្ឋាភិបាលផងដែរ។

លោក បានបន្តថាការបើកសិក្ខាសាលានេះគឺបានបញ្ជ្រាបការយល់ដឹងជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក សាលាដំបូង និងមន្ទីរជំនាញជុំវិញខេត្ត ពាក់ព័ន្ធអំពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង បណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ អធិការកិច្ចជំនាញរបស់ក្រសួង ស្ថាប័ន អធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អធិការកិច្ចមុខងារសាធារណៈរបស់ក្រសួងមុខងារសាធារណៈ និងអធិការកិច្ច របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព ដោយកំណត់ជៀសវាងការអនុវត្តមុខងារស្ទួនគ្នា។ ព្រមគ្នានោះដែរដើម្បីចូលរួមធានាការគ្រប់គ្រងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈប្រកបដោយនីត្យានុកូលភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និង គណនេយ្យភាព អគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវអនុវត្តមុខងារ និងភារកិច្ចស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីការធ្វើអធិការកិច្ចហិរញ្ញវត្ថុក្រោយពីការផ្សព្វផ្សាយនេះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.