ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វគ្គបណ្តុះបណ្តាលស្តីពី ” ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនិងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី”


ខេត្តសៀមរាប ÷ ក្រសួងកិច្ចការនារី សហការជាមួយធនាគារជាតិកម្ពុជា (NBC) ក្រោមការគាំទ្រពី ក្រុមហ៊ុន វីសា (Visa) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែង សម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី “ តាមរយៈការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ឋវីដេអូពីចម្ងាយ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ជូនដល់សិក្ខាកាម ជាសហគ្រិនស្រ្តី ក៏ដូចជាមន្រ្តីនៃមន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តី នៃខេត្តគោលដៅទំាង៤ រួមមានខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង និងខេត្ក ក្រចេះ ដោយមានការចូលរួមពីក្រុមអ្នកជំនាញផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថល ពីក្រុមហ៊ុនឫទ្ធិពល សរុបចំនួន ៧៥នាក់ ទាំងចូលរួមផ្ទាល់និងតាមអនឡាញ ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថល និង លើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុនិងអនាគតរបស់សិស្សនិងសហគ្រិនស្ត្រីនៅក្នុងសង្គមឌីជីថលរបស់កម្ពុជា ។

លោកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាបង្ហាញជំនឿយ៉ាងមុតមាំលើឥទ្ធិពលនៃការអប់រំតាម រយៈការផ្តល់នូវព័ត៌មានច្បាស់លាស់ និងចំណេះដឹង។ ជាពិសេសនៅក្នុងយុគសេដ្ឋកិច្ចឌីជីថលដែលកំពុងតែអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ន នឹងផ្តល់នូវឱកាសថ្មីសម្រាប់យើងគ្រប់គ្នា ហើយយើងប្តេជ្ញាចិត្តក្នុងការចែកជូននូវចំណេះដឺង គន្លឹះ មធ្យោបាយ និងដំណោះស្រាយហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់ ជូនដល់មនុស្សគ្រប់រូប នៅគ្រប់តំបន់ ដើម្បីជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង។ លោកស្រីមានប្រសាសន៍ ថា៖ កម្មវិធីសិក្សានៅឆ្នាំនេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង ។ តាមរយៈការរៀបចំនេះ យើងមានគោលបំណងបណ្តុះបណ្តាលសិក្ខាកាមនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលថ្នាក់មូលដ្ឋាន និងកម្មវិធីជំនាញជាក់ស្តែង ដែលផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ពេញមួយជីវិត។ ថ្លែងបើកវគ្គបណ្តុះបណ្តាលតាមរយៈប្រព័ន្ឋវីដេអូពីចម្ងាយ    ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី មានប្រសាសន៍ថា សព្វថ្ងៃនេះ បម្លាស់ប្ដូរដោយ ឌីជីថល ទៅក្នុងសង្កមនិងសេដ្ឋកិច្ច កំពុងតែមានការវិវត្តរីកចំរើន យ៉ាងល្អ ហើយគ្មានទីតាំងភូមិសាស្ត្រ វិស័យធុរកិច្ច ឬក្រុមសង្គមណាមួយដែលមិនពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗនៃប្រព័ន្ធសេដ្ឋកិច្ច ឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤នោះទេ ។ ជាការពិតរួមជាមួយនឹងហានិភ័យ ខ្ពស់នៃការឆ្លងជម្ងឺ កូវីដ-១៩ បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះមួយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធការងាររបស់រដ្ឋាភិបាល និងការធ្វើធុរៈកិច្ចនានា ក៏ត្រូវបានផ្លាស់ប្តូរ ដើម្បីទប់ទល់ និងជាច្រកនៃឱកាសសម្រាប់ការបង្កើតរបៀបរស់នៅតាមបែបគន្លងថ្មី ។ ដូច្នេះកិច្ចការចម្បងមួយ សម្រាប់យើងទាំងអស់គ្នា គឺការ បន្សាំខ្លួនក្នុងការទទួលយកនិងទាញយកផលប្រយោជន៍ពី បច្ចេកវិទ្យា ឌីជីថល។

ឯកឧត្តម បញ្ជាក់ថា៖ដើម្បីឱ្យយើងទាំងអស់គ្នាអាចក្លាយជាប្រជាពលរដ្ឋដែលមានចំណេះដឹង និងជំនាញពេញលេញ ជាពិសេស អាចចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងចូលរួមក្នុង “ការកសាង ឡើងវិញកាន់តែប្រសើរ” “Build Back Better” ប្រកបដោយចីរភាព និងស្របតាម យុគសម័យសេដ្ឋកិច្ច-សង្គមឌីជីថល ទាមទារឱ្យយើងទាំងអស់គ្នា ជាពិសេសសហគ្រិនស្រ្តី ប្អូនៗ និងក្មួយ ចាំបាច់ត្រូវអភិវឌ្ឍខ្លួនឲ្យខ្លាំងខ្លាំ និងមុតមាំ ដែលអាចប្រែក្លាយខ្លួនឯងឱ្យក្លាយ ជាពលរដ្ឋឌីជីថល និងទាន់សម័យកាល ។ អភិវឌ្ឍសមត្ថភាព និងចំណេះដឹង ទាំងជំនាញរឹង និងទន់ ដើម្បីពង្រីកកាលានុវត្តភាព និងសក្តានុពលរបស់ខ្លួន ក្នុងន័យចូលរួមចំណែកស្តារ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមបរិការណ៍ នៃបដិវត្តន៍ឧស្សាហកម្មទី៤។

សូមបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជា អាជីវកម្មដែលមានស្ត្រីជាម្ចាស់មានចំនួនប្រមាណ ៦១%នៃអាជីវកម្មទូទាំងប្រទេស ក្នុងនោះអាជីវកម្មពួកគាត់ស្ថិតក្នុងកម្រិតមីក្រូប្រមាណ ៦២% និងកម្រិត តូចមាន ២៦% ព្រមទាំងមានសមត្ថភាពផលិតកម្រិតទាប។ អាជីវកម្មរបស់ស្ត្រីភាគច្រើន គឺជាជំនួញលក់ដុំ និងលក់រាយ សេវាកម្ម កន្លែងស្នាក់នៅ និងចំណីអាហារ ការផលិត និងការផ្ដល់សេវាផ្សេងទៀតដែលមាន ចំនួនស្មើនឹង ៩៧%នៃ អាជីវកម្មទាំងអស់ ។

បើយោងតាមសៀវ ភៅសរបស់សមាគមសហគ្រិន ស្រ្តីកម្ពុជា ក៏បានបញ្ជាក់ដែរថាស្រ្តីជាសហគ្រិន ភាគច្រើនកំពុងមានបញ្ហាប្រឈមពាក់ព័ន្ធនឹងចំណេះដឹងផ្នែក ហិរញ្ញវត្ថ, លទ្ធភាពក្នុងការទទួលបាន បច្ចុប្បន្នភាពព័ត៌មាន, និងចំណេះដឹងផ្នែកឌីជីថល។ ក្នុងន័យនេះ ស្រ្តីអាជីវករតូចតាចភាគច្រើន ងាយទទួលរងនូវឥទ្ធិពលមិនល្អ និងមិនអាចចាប់យកនូវកាលានុវត្តភាពថ្មីៗ និងនវានុវត្តន៍ក្នុងការអភិវឌ្ឍអាជីវកម្ម៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.