ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោងវារីវប្បកម្មនៅកម្ពុជា


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះមានបើកអង្គសិក្ខាសាលា ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោងវារីវប្បកម្មនៅកម្ពុជា ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) រដ្ឋបាលជលផល អាជ្ញាធរស្រុកសូទ្រនិគម.ស្រុកក្រឡាញ់ . ស្រុកបន្ទាយស្រី (ខេត្តសៀមរាប) ស្រុកសន្ទុក .កំពង់ស្វាយ (ខេត្តកំពង់ធំ) និង នាយខណ្ឌរដ្ឋបាលជលផល សៀមរាប និង ខេត្តកំពង់ធំ ព្រមទាំងអស់លោក លោកស្រីអង្គការដៃគូអភិវឌ្ឍ មាន IRD, CIRAD, APDRA, FAO, WorldFish, Agrisud, និង លោក មេឃុំ កសិករនៅក្នុងគម្រោង និង សហការី ចូលរួមជាសិក្ខាកាម ។

អង្គសិក្ខាសាលានេះធ្វើឡើងក្នុងការបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោង វារីវប្បកម្មនៅកម្ពុជា ដល់ភាគីពាក់ព័ន្ធ ព្រមទាំងស្វែងយល់ ឆ្លុះបញ្ចាំងជាមួយភាគីពាក់ព័ន្ធសំខាន់ ៗ ទៅលើសកម្មភាពជាយុទ្ធសាស្ត្ររបស់គម្រោង De´Fip ដំណាក់កាលទី២។

លោកស្រី ចេប ម៉ាលីបុប្ផា នាយិកាអង្គការអ្នកត្រួសត្រាយនៃកម្ពុជា បានបញ្ជាក់ពី គោលបំណងនៃគម្រោង គឺដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការលើកម្ពស់ជីវ ភាពរស់នៅរបស់ប្រជាជននៅតាមជនបទតាមរយៈ ការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍បច្ចេកទេសចិញ្ចឹមត្រីតាមបែបក្សេត្របរិស្ថាន ហើយឆ្លើយតបជាមួយនឹងទីផ្សារក្នុងតំបន់។

ម៉្យាងទៀតនេះជាគម្រោងសាកល្បងក៏ពិតមែន ប៉ុន្តែបច្ចេកទេស ចិញ្ចឹមត្រីក្នុងស្រែ មិនមែនជាបច្ចេកទេសថ្មីទាំងស្រុងសម្រាប់ ប្រទេសយើងនោះទេ ព្រោះមានអង្គការផ្សេងទៀតបាននាំយកបច្ចេកទេសនេះ មកអនុវត្តជាច្រើនឆ្នាំមកហើយ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក៏បានគូសបញ្ខាក់ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសមួយដ៏ល្អ ដែលយើងមានការជួបជុំគ្នាទាំងអាជ្ញាធរ ទាំងមន្រ្តីជំនាញ ខាងសង្គមស៊ីវិល អ្នកស្រាវជ្រាវ ព្រមទាំងកសិករយើងផង ដើម្បីជជែកគ្នារកដំណោះស្រាយនូវបញ្ហាខាងលើនេះ។ លទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និង គម្រោងវារីវប្បកម្មនៅកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាព និងសុវត្ថិ ភាពស្បៀងដល់គ្រួសារគោលដៅ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងប្រើប្រាស់ប្រកបដោយនិរន្ត៍ភាព ព្រមទាំងលើកកម្ពស់សេវា និងមធ្យោបាយទឹកស្អាត និងអនាម័យ ការបង្កើនការអប់រំនៅតំបន់គោល ដៅនិងកៀរគរធនធានដើម្បីនិរន្ត៍រ ភាពស្ថាប័ន ដើម្បីអាចបន្តនូវទស្សនវិស័យនិងបេសកកម្មរបស់ខ្លួន ក្នុងការបំពេញនូវតម្រូវការរបស់សហគមន៍នាពេលអនាគត។

លោកអភិបាលរងខេត្តក៏បានធ្វើការថ្លែងអំណរគុណចំពោះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការអ្នកត្រួសត្រាយនៃកម្ពុជា បានអនុវត្តគម្រោង ជាច្រើនដើម្បីលើកកម្ពស់វិស័យជលផល ដូចជាគម្រោង ធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី១ និងដំណាក់កាលទី២ គម្រោងលើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភតាមរយៈវារីវប្បកម្ម គម្រោងលើកកម្ពស់ជីវភាពសហគមន៍នៅឃុំត្បែង ស្រុកបន្ទាយស្រី គម្រោង បង្កើតស្ថានីយបណ្ដុះកូន ឈើព្រៃលិចទឹកនៅឃុំកែវព៌ណស្រុកពួក និងគម្រោង អាស្ប៉ាយ ជាដើម ។ ក្រៅពីបានដើរតួយ៉ាងសំខាន់នៅក្នុងសន្តិសុខស្បៀង ការចិញ្ចឹមត្រីលក្ខណៈគ្រួសារគឺជាយុទ្ធសាស្រ្តមួយក្នុងការអភិវឌ្ឍន៍សហគមន៍យើង និងដើម្បីបំពេញតម្រូវការហូបចុកក្នុងគ្រួសារ កសិករយើងបានព្យាយាមប្រើប្រាស់ស្រះ ឬ អាងស្តុកទឹក ដើម្បីចិញ្ចឹមត្រីផងដែរ។ ហើយនៅក្នុងដំណើរការនេះ មានបញ្ហាប្រឈមជាច្រើនដែល កសិករយើងបានជួបប្រទះ ដែលមានដូចជា ការខ្វះខាតទឹកនៅរដូវប្រាំង ទឹកជំនន់នៅរដូវវស្សា ថ្លៃដើមផលិតខ្ពស់ ហើយទាំងអស់នេះ គឺជាអ្វីដែលយើងជាអ្នកមានសមត្ថកិច្ច ត្រូវស្វែងរកវិធីដោះស្រាយជូនប្រជាកសិករយើង។ លោកអភិបាលរងខេត្ត ក៏បានធ្វើការជម្រុញដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៃតំបន់គោលដៅរបស់គម្រោង ក្នុងជម្រុញដល់ប្រជាកសិករ បង្កើនការយកចិត្តទុកដាក់លើការការងារពង្រីក វារីវប្បកម្ម ដើមី្បលើកកម្ពស់កម្រិតជីវភាព និងសុវត្ថិភាពស្បៀងដល់គ្រួសារ ប្រជាពលរដ្ឋ ។ ក្នុងនោះដែរលោកក៏បានសំណូមពរដល់ម្ចាស់គម្រោងសូមឲ្យបន្តគម្រោងរបស់ខ្លួនទៅតាមបណ្តាស្រុក ខេត្ត ផ្សេងៗទៀត ដោយបច្ចុប្បន្នសេចក្តីតម្រូវការត្រីរបស់ប្រជាពលរដ្ឋ មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយយើងមិនអាច ពឹងផ្អែកតែត្រីក្នុងបឹងធម្មជាតិ លើការផ្គត់ផ្គង់បានគ្រប់គ្រាន់នោះឡើយ ដោយពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណត្រីមានការថយចុះ ដែលមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ដូចកាលពីក្នុងទស្សវត្សឆ្នាំ៩០នោះឡើយ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.