ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់


ខេត្តសៀមរាប ÷ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងថាក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ សូមថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការវិស័យកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក អ៊ឹង គឹមលាង ក៏បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួន ស្របតាមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានាជាធរមាន។

ក្នុងនាមអភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការអង្គការ សមាគមស៊ីវិល លោកក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវចៀសវាងឲ្យបានដាច់ខាត នូវសកម្មភាព ទំាងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគំាទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និង ហិរញ្ញប្បទានអាវុធប្រល័យលោកជាដើម ដើម្បីចៀស ផុតពីការធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ និងទទួលបច្ច័យជាអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានថ្លែងកោតសរសើរ៖ ចំពោះអង្គការសមាគមស៊ីវិលក្នុងខេត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយស្ថាប័នរដ្ឋ ចូលរួមក្នុងការងារអភិវឌ្ឍសង្គម ពាក់ព័ន្ធលើវិស័យអប់រំ កសិកម្ម សិប្បកម្ម សុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ សិល្បៈ កិច្ចការបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ទេសចរណ៍ គ្រឿងញៀន សាសនា លើកកម្ពស់សិទ្ធិស្ត្រី កុមារ និងការពារជនងាយរងគ្រោះ ច្បាប់ និងសិទ្ធិមនុស្ស ជាដើម។

បើតាមលោកស្រី ញាណ ភួងម៉ាលី ប្រធានបណ្ដាញសមាគម-អង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តសៀមរាប បានបង្ហាញថា កន្លងមកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្ត ពុំបាន ជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតួនា ទីថ្នាក់ដឹកនាំស្ថាប័ន ឬការប្រែប្រួលព័ត៌មានគណនីធនាគារ របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ជូនទៅក្រសួង-ស្ថាប័ន តាមច្បាប់បានកំណត់នៅឡើយ។ ជាមួយគ្នានោះក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្ត បានធ្វើសកម្មភាព និងដើរតួនាទីជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច និងការទប់ស្កាត់សកម្មភាពល្មើសច្បាប់មួយចំនួន ជាពិសេសបទល្មើសព្រៃឈើ ជលផល និងធនធានធម្មជាតិ និងពុំសូវមានកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ជាពិសេសការដាក់ទីតាំងត្រួតពិនិត្យដូចជាអាជ្ញាធរ មានសមត្ថកិច្ច ។

សូមជម្រាបថា៖ សមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ ដែលក្រសួងស្ថាប័នពាក់ព័ន្ធទទួលស្គាល់ជាផ្លូវការកំពុងប្រតិបត្តិការ និងមានស្នាក់ការនៅក្នុងខេត្តសៀមរាប សរុបមានចំនួន ៣៩១ស្ថាប័ន ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមានចំនួន ២៦១ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស មានចំនួន៤៦ រួមទាំងសហគមន៍ព្រៃឈើ មានចំនួន៦២ និងសហគមន៍នេសាទ មានចំនួន ២២ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.