ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងព័ត៌មាន


ខេត្តសៀមរាប ÷ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២  នេះ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មានសហការជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ឋនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារិទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយនិងវត្តមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មានចូលរួមផងដែរ។

សិក្ខាសាលានេះមានរយៈពេល២ថ្ងៃដែលរៀបចំធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាប ហើយសិក្ខាសាលានេះដែរគឺរៀបចំឡើងដើម្បីបង្កើនសមត្ថភាពមន្ត្រីជំនាញ ទទួលបន្ទុកបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យមានការយល់ដឹងអំពីរបៀបប្រើប្រាស់លើប្រព័ន្ធ SARMISឱ្យកាន់តែច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មសម្រាប់ការគ្រប់គ្រងទ្រព្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ និងជាការអនុវត្តផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ឋហិរញ្ញវត្ថុសាធារណៈកម្ពុជាឆ្ពោះទៅកាន់ប្រព័ន្ឋហិរញ្ញវត្ថុសាធារៈផ្តោតលើសមិទ្ឋិកម្មនិងវិមជ្ឈការស្របតាមស្តង់ដារឧត្តមានុវត្តន៍អន្តរជាតិ។

សិក្ខាសាលានេះមានសិក្ខាកាមជាមន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ឋនៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរព័ត៌មាន និងមន្ត្រីជំនាញពាក់ព័ន្ឋ មកពីរាជធានីខេត្តទាំង២៥។

ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តម ថាច់ ផែន មានប្រសាសន៍ថា៖ តាមរយៈសិក្ខាសាលានេះ នឹងឱ្យយើងពង្រឹងសមត្ថភាពចំណេះដឹងបន្ថែមឱ្យកាន់តែច្បាស់លាស់និងអាចប្រើប្រាស់បានលើប្រព័ន្ធ SARMIS កាន់តែមានប្រសិទ្ឋភាពចាប់តាំងពីដំណាក់កាលទី១ដែលត្រូវបានដាក់ឱ្យអនុវត្តអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ។ ឯកឧត្តមបញ្ជាក់ថា៖ពិតណាស់ ការដាក់ឱ្យសិក្សាបន្ថែមលើប្រព័ន្ឋSARMIS នឹងជួយលើកកម្ពស់ប្រសិទ្ឋភាព ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នឹងជួយដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះសព្វថ្ងៃ ដោយជួយ សម្រួលដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការបញ្ជូនបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋមកក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ ឯកឧត្តម ថាច់ ផែន បន្ថែមទៀតថា៖កត្តាជោគជ័យធំបំផុតក្នុងការអនុវត្តប្រព័ន្ឋSARMIS ត្រូវគិតគូរលើមធ្យោបាយហេដ្ឋារចនាសម្ព័ន្ឋបច្ចេក វិទ្យាព័ត៌មានវិទ្យាដូចជា កុំព្យូទ័រ កម្មវិធី ប្រព័ន្ឋអ៊ីន ធឺណិត ជាដើមនិងកត្តាធនធានមនុស្សមាសមត្ថភាព គ្រប់គ្រាន់ ដែលទាំងនេះនៅតែជាបញ្ហាចោទនៅ ឡើយ។ ឯកឧត្តជឿជាក់ថា មន្ត្រីជំនាញទទួលបន្ទុកបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនៅតាមអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋនិងអង្គភាពប្រើប្រាស់និមួយ ៗនឹងប្រឹងប្រែងស្វែងយល់លំអិតអំពីការប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ(SARMIS)ដើម្បីឱ្យការងារអនុវត្ត គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទាំងនោះប្រកបដោយប្រសិទ្ឋភាពខ្ពស់ និងប្រកបដោយភាពទទួលខុសត្រូវ និងរួមចំណែកឆ្លើយតបទៅនឹងចរន្តសកលនៃសេដ្ឋកិច្ចឌីជី ថលនិងបដិវត្តឧស្សាហកម្មទី៤។

អង្គសិក្ខាសាលទទួលបានការពន្យល់បកស្រាយពីគ្រូបង្គោលរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ឋនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុទៅលើការរៀបចំតារាងប្រចាំឆ្នាំ និងការរៀបចំសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ឋ SARMIS និងវិធាននិងលក្ខណៈវិនិច្ឆ័យនិងការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការជាដើម។ល៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.