ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ត្រីជាន់ខ្ពស់ក្រសួង កសិកម្មដឹកនាំក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺ អុតក្តាមដល់ សត្វពាហនៈនិងចុះពិនិត្យតាមដានសុខភាពសត្វនិងការចិញ្ចឹមសត្វរបស់ប្រជាកសិករក្នុងខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២២ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារចុះពិនិត្យតាមដានសុខភាពសត្វ បានអញ្ជើញចូលរួមក្នុងយុទ្ឋនាការចាក់ថ្នាំការពារជម្ងឺអុតក្តាមគោ ក្របី និងចែកថ្នាំបាញ់សម្លាប់មេរោគ និង Methylene blue ចំនួន២០០ដប នៅស្រុកសូទ្រនិគម និងស្រុកពួក បន្ទាប់មកបន្តចុះពិនិត្យការចិញ្ចឹមសត្វ នៅតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុក អង្គរជុំ ស្រីស្នំ និងស្រុកក្រឡាញ់ នៃខេត្តសៀមរាបផងដែរ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានរាយការណ៍ថា៖ថ្វីត្បិតស្រុកមួយចំនួនក្នុងជួបផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្តី តែមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាពសត្វពាហនៈនោះទេ ។ ក្នុងរយៈពេល១០ខែឆ្នាំ២០២២ពុំមានជំងឺឆ្លងសត្វផ្ទុះឡើងគួរឱ្យកត់សម្គាល់អ្វីឡើយ ទន្ទឹមនឹងនេះ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចាក់ថ្នាំការពារជំងឺសារទឹក អុតក្តាម ដុំពក ដល់គោក្របីបានចំនួន៥៥.៣៦៩ក្បាលនិងចាក់ថ្នាំជាច្រើនប្រភេទដល់សត្វជ្រូកបានជិត២ម៉ឺន៥ពាន់ក្បាល ព្រមទាំងបានចាក់ការពារទៅលើបក្សី មាន់ទាបានជាង១លាន៥សែនក្បាលផងដែរ។ឆ្នាំ២០២២នេះ មន្ទីរកសិកម្មខេត្តសៀមរាបទទួលបានថ្នាំការពារពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដូចជា ៖សារទឹកគោក្របី៥ម៉ឺនកម្រិត បុសខ្យល់៨ពាន់កម្រិត អុតក្តាម៣ពាន់កម្រិត បសុឱសថនិងសម្ភារៈបរិ ក្ខាមួយចំនួនទៀតផង។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា៖យុទ្ឋនាការចាក់ថ្នាំវ៉ាក់សាំងដល់សត្វពានៈ ជាវិធានការណ៍ល្អប្រសើរ ដើម្បីការពារទុកជាមុនកុំអោយកើតជម្ងឺផ្សេងៗ។ ការចាក់វ៉ាក់សាំងនេះគឺជួយសម្រាលការលំបាក របស់ប្រជាកសិករកុំអោយគោក្របីទំាងនោះឈឺឬងាប់នាំឲ្យបាត់បង់ចំណូលសេដ្ឋកិច្ចគ្រួសារ ។

ឯកឧត្តម បានណែនាំដល់បងបង្អូនប្រជាកសិករដែលមានសត្វពាហនៈត្រូវវយកចិត្តទុកដាក់បង្កើនទំនាក់ទំនងរាយការណ៍ពីសុខភាពសត្វដល់ភ្នាក់ងារសុខភាពសត្វភូមិនិងស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីការចាក់វ៉ាក់សាំងសត្វនិងត្រូវពិនិត្យតាមដានឱ្យបានជាប្រចាំ បង្ការពីការឆ្លងជំងឺ ឈឺ ឬស្លាប់របស់សត្វ ព្រោះវានាំឱ្យខាតបង់ថវិកាគ្រួសារ ជាពិសេសត្រូវប្រុងប្រយ័ត្នទៅលើ ជំងឺសារទឹក អុតក្តាមនិងជំងឺដុំពក ឯកឧត្តម តាន់ ផាន់ណារ៉ា បញ្ជាក់ផងដែរថា៖វ៉ាក់សាំងគ្រាន់តែជាផ្នែកមួយជួយការពារពីជំងឺរបស់សត្វតែប៉ុណ្ណោះ តែបើចង់ឱ្យសត្វពាហនៈមានសុខភាពល្អគឺផ្តល់ស្មៅឬចំណីនិងទឹកឱ្យបានគ្រប់គ្រាន់ រួមផ្សំជាមួយការសំអាតអនាម័យក្រោលជាប្រចាំផង ទើបសត្វលូតលាស់និងមានសុខភាពល្អ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.