ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំបន្ទាន់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាមួយរដ្ឋបាលខេត្តសៀមរាបដើម្បីពិនិត្យវាយតម្លៃពីផលប៉ះពាល់ដោយសារទឹកជំនន់លើវិស័យកសិកម្មក្នុងខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  បានដឹកនាំកិច្ចប្រជុំដើម្បីស្តាប់និងស្រង់ទិន្នន័យរបាយការណ៍ជាក់លាក់ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនិង ពិភាក្សាទៅលើការងារត្រៀមចាត់វិធានការសង្គ្រោះ និងផ្តល់ស្រូវពូជដើម្បីឱ្យកសិករសាបព្រួសឡើងវិញឱ្យទាន់រដូវ។

កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តម សេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមានការអញ្ជើញ ចូលរួមពីសំណាក់  លោក លី សំរិទ្ឋិ អភិបាលរងខេត្តដំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាយករដ្ឋបាលសាលាខេត្ត និងវត្តមានចូលរួមរបស់អភិបាលរងនៃគណៈអភិបាលខេត្ត អភិបាល អភិបាលរងស្រុក ក្រុងពាក់ព័ន្ឋ ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជំនាញមួយចំនួនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួត ពិនិត្យទៅលើផលប៉ះពាល់ និងត្រៀមធ្វើការស្តារឡើងវិញដោយសារគ្រោះ ទឹកជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តសៀមរាប ពិសេសផ្តោតសំខាន់គឺ វិស័យកសិកម្ម ដើម្បីត្រៀមពូជស្រូវជួយដល់ប្រជាកសិករឱ្យពួកគាត់សាព្រួសបានទាន់រដូវ និងឈ្វេងយល់ពីតម្រូវការជាក់ស្តែងផ្សេងៗទៀតក្រោយពីទឹកជំនន់។

តាមសេចក្តីរាយការណ៍របស់ លោក លី សំរិទ្ឋិ អភិបាលរងខេត្តសៀមរាបបានអោយដឹងថា៖គិតពីថ្ងៃទី១៧ខែកញ្ញាដល់ថ្ងៃទី០៨ខែតុលាឆ្នាំ២០២២ ភ្លៀងធ្លាក់ជាបន្តបន្ទាប់និងមានការហូរនៃជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្រមួយចំនួននៃខេត្តឧត្តរមាន ជ័យនិងខេត្តព្រះវិហារ បណ្តាលឱ្យខេត្តសៀមរាបក្នុងនោះតំបន់មួយចំនួនទទួលនូវបរិមាណទឹកភ្លៀងហួសកម្រិត បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ២៥.២១៣គ្រួសារនៃស្រុកចំនួន៩ក្នុងចំណោមស្រុកទាំង១២ ក្នុងនោះបណ្តាលឱ្យខូចខាតដំណាំស្រូវនិងស្រូវពង្រោះចំនួនជាង៣ម៉ឺន៥ពាន់ហិកតា និងខូច ខាតដំណាំរួមផ្សំជាច្រើនពាន់ហិកតាទៀត ព្រមទាំងបណ្តាលឱ្យលិចនិងខូចខាតហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតផង ដូចជា ផ្ទះសម្បែងប្រជាពលរដ្ឋ មណ្ឌលសុខភាព ទីធ្លាសាលារៀន វត្តអារាម ទីផ្សារ ផ្លូវថ្នល់។ល។

លោក លី សំរិទ្ឋ មានប្រសាសន៍ថា៖រដ្ឋបាលខេត្តបានរៀបចំផែនការត្រៀមបំរុងសម្រាប់ឆ្លើយតបដូចជា ÷ ត្រៀមគ្រាប់ពូជស្រូវ៤ពាន់គីឡូក្រាម ពូជបន្លែ ២០០ ញ្ចប់ ជីគីមី១០០ការុង សំបកការុង៨ពាន់សំបក ថ្នាំកណ្តុរ៨០គ.ក្រ ថ្នាំសម្លាប់សត្វល្អិត២៥០ដប វ៉ាក់សាំងសម្រាប់ចាក់សត្វពាហនៈ២ម៉ឺនកម្រិត និងឱសថសម្រាប់ព្យាបាលសត្វ ផងដែរ។ ទន្ទឹមនឹងនេះក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុកក៏នៅតែបន្តតាមដានផល ប៉ះពាល់និការខូចខាតដំណាំស្រូវ និងរៀបចំនីតិវិធីស្នើសុំពូជស្រូវ ពូជបន្លែពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា ដើម្បីស្តារដាំដុះឡើងវិញបន្ទាប់ពីផលប៉ះពាល់និង ខូចខាតដោយទឹកជំនន់ទឹកភ្លៀង។ តាមការប៉ាន់ស្មានរដ្ឋបាលខេត្តត្រៀមស្តារឡើងវិញក្រោយពីទឹកស្រកនូវផ្ទៃដីសរុបជិត១.៥០០ហិកតានៃចំនួនប្រជាពលរដ្ឋដែលរងការខូចខាតដំណាំស្រូវ ជាង៣ពាន់គ្រួសារ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការជួយដោះស្រាយ និងសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បានមានប្រសាសន៍បន្តទៀតថា៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន បានសម្រេចជាបន្ទាន់ ដើម្បីផ្តល់ ស្រូវពូជសម្រាប់ប្រជាកសិករក្នុងការស្តារឡើងវិញ ឱ្យទាន់ពេលវេលា  ចំពោះតំបន់ភូមិសាស្ត្រ ដែលអាចសាបព្រួសស្រូវបាន ព្រោះស្រូវជាប្រព័ន្ធស្បៀងបម្រុងកម្ពុជាដ៍សំខាន់។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖នេះជាពេលវេលាបន្ទាន់និងចាំបាច់ទាមទារឱ្យអាជ្ញាធរនិងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់សហការពួតដៃគ្នាទៅតាមជំនាញរៀងៗខ្លួនដើម្បីស្រង់ទិន្ន័យពីផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ឋនានាដើម្បីធ្វើការជួសជុលកែលំអឡើងវិញ ក្រោយពីទឹកស្រកអស់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ត្រូវសហការកម្លាំងជួយគ្នាសំអាតបរិស្ថានដើម្បីឱ្យវិស័យមួយចំនួនដែលរាំងស្ទះដោយទឹកជំនន់ឱ្យដំណើរការជាប្រក្រតីឡើងវិញ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.