ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​​ក្រុមហ៊ុន​​ចិន​មួយ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​និង​ រឹប​អូស​កុំព្យូ​ទ័រ​ ២៩៨គ្រឿង ​ក្រោយ​រក​ឃើញ​ថា​ កៀរ​គរ​​ពលរដ្ឋ​ដាក់​ប្រាក់​​វិនិយោគ​ខុស​ច្បាប់


ភ្នំពេញៈ ក្រុម​ហ៊ុន​ចិន​អត់ច្បាប់ដ៏ធំ​មួយ​ឈ្មោះ​ ឌីជីថល​ អ៊ិនធឺណេសិនណល​ អ៊ែសេត​ ត្រេឌីង​ សេនអឺ​ (BTKTrade Digital International Assets Trading Center)​ មាន​អាសយដ្ឋាន​អគារ​លេខ​៤៨​ ផ្លូវ​លេខ​៨៤​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ​ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង ដើម្បីបញ្ជៀសហានិភ័យប្រជាពលរដ្ឋ ចាញ់​បោក​អស់លុយកាក់ដោយមិនដឹងខ្លួន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចុងសប្តាហ៍កន្លងទៅ ដោយមានសមាសភាព​ចូលរួម​ពី​ក្រុមការងារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​កម្លាំង​នគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការ​ធ្វើការ​ត្រួតពិនិត្យ​កិច្ចការ​ការងារ​រដ្ឋបាល​ ដោយ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ រវាង​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ស្តីពីការជួញដូរ លក់ដូរ និងកៀរគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត។

ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាង​ក្រុមហ៊ុន​ ឈ្មោះ​ Ding Nan (Anna) ភេទ​ស្រី​ ជនជាតិ​ចិន​ ជា​ប្រធាន​រដ្ឋបាល​ និង​ឈ្មោះ​ Liu Xu ភេទប្រុស​ ជនជាតិ​ចិន​ ជា​បុគ្គលិក​រដ្ឋបាល​ និង​ឈ្មោះ​ ហ៊ី​ សុង​ឆាយ​ ជនជាតិ​ខ្មែរ​ ជា​អ្នក​បកប្រែ​ខ្មែរ​ចិន និងបានពិនិត្យឃើញ កុំព្យូទ័រចំនួន២៩៨គ្រឿង ​ដែលជាឧបករណ៍ ដើម្បីប្រព្រឹត្តអាជីវកម្ម។

តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោក​ឧត្តមសេនីយ៍​ទោ​ មៀច​ ដេវីត​ បានបញ្ជាក់​ថាការប្រមែ​ប្រមូល​ប្រាក់ពីប្រជា​ពលរដ្ឋ ដើម្បីវិនិយោគតាមប្រព័ន្ធ blockchain នឹង កាសអេលិចត្រូនិក វាមានហានិភ័យខ្ពស់ ដោយសារការ​យល់ដឹងរបស់​ប្រជាពលរដ្ឋ ទៅលើបច្ចេកវិជ្ជាថ្មីនេះ នៅមានកម្រិត ហើយប្រជាពលរដ្ឋងាយទទួលការអូសទាញចាញ់បោកដោយ​សារ​ក្រុមហ៊ុនប្រមូលលុយកាក់មិនមានច្បាប់ទាល់តែសោះ ហើយក៏មិនមានប្រាក់តម្កល់ ជាទំនុកចិត្តសម្រាប់នាក់វិនិយោគទេ។ បើថៅកែវេចលុយរបស់អ្នកវិនិយោគរត់បាត់ តើអ្នក​ណាទទួលខុសត្រូវ?​ ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​ ក្រុមការងារ​ បានណែ​នាំទៅក្រុមហ៊ុន​ចំនួន​៤ចំណុច​៖​

ទី​១ ផ្អាក​អាជីវកម្ម​ទាំង​ស្រុង​​ រហូត​ដល់​មាន​ការ​អនុញ្ញាត​អាជ្ញាប័ណ្ណ​ស្រប​តាម​ច្បាប់។
ទី២ ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ជួញដូរ​ កៀ​រ​គរ​អតិថិជន​ និង​ប្រមូល​ប្រាក់គ្រប់រូបភាព។
ទី៣ ​ត្រូវ​រុះរើ​ស្លាក​​អាជីវកម្ម​ចេញ ជៀសវាងការយល់ច្រឡំ​។
ទី​៤ ទៅសុំច្បាប់ អាជីវកម្ម និងអាជ្ញាប័ណ្ណឲ្យត្រឹមត្រូវ។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ក្រុមការងារបានចុះទៅទីតាំងដដែល ដើម្បីត្រូតពិនិត្យលើការអនុវត្ត​តាម​សេច​ក្តីណែនាំ និងឃើញថា ក្រុមហ៊ុនពិតជាទម្លាក់ស្លាកហើយបានធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្ម ទាន់មានច្បាប់​មួយនេះ​ទាំង​ស្រុង។

ក្រុមការងារសូមបញ្ជាក់ជូនសាធារណជនដើម្បីជ្រាបថា បច្ចុប្បន្នការកៀរគរអតិថិជន ការផ្សព្វផ្សាយការជួញដូរ ក្នុងរូបភាព​ណា​ក៏ដោយ ដើម្បីប្រមូលប្រាក់ ដើម្បីវិនិយោគ លើវិស័យកាសអេឡិចត្រូនិក (Cryptocurrency ឬ Digital Assets) គឺជា​ទង្វើមិនស្របនឹងច្បាប់ នៃព្រះរាជជាណាចក្យកម្ពុជាឡើយ៕

ដោយ ៖ សំណាង


Filed in: ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.