នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំសប្បុរសជន បានជួយឧបត្ថម្ភ ថវិកា សម្ភារៈប្រើប្រាស់ ស្បៀង អាហារ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សំរាប់បែងចែកជូន បណ្តាកំលាំងកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាំ រ៉ា មេបញ្ជាការរងជាមេបញ្ជាការទីបញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំទិសទី១ ខេត្តព្រះវិហារ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការអញ្ជើញចុះមកសំណេះសំណាលសួសុខទុក្ខដល់បណ្តាកំលាំងកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ របស់ប្រតិភូរដ្ឋបាលខេត្តរតនគិរី និងសប្បុរសជន នាឱកាសនេះ ។
ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ម៉ូវ វណ្ណូ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១២៨ តំណាងលោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និង នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ១២៨ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្មារតីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរវាងសមរភូមិក្រោយនិងសមរភូមិមុខ ៕
ប្រភព # រដ្ឋបាលខេត្តរតនគិរី












