ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង


ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២៦ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក និង លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បានដឹកនាំពុទ្ធបរិស័ទ ចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿង​ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ មួយចំនួនដូចជា អាវរងារ, ភេសជ្ជៈ ថវិកាមួយចំនួន ផ្តល់ជូនដល់បងប្អូនកងទ័ពជួរមុខទិស ស្រុកអន្លង់វែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។

ព្រះតេជគុណ ហែម គឹមសាន ក្នុងនាមជាអ្នកនៅសមរភូមិក្រោយមិនដែល​ភ្លេចសោះឡើយ​នូវ​សុខ​ទុក្ខនិងការលំបាកអ្នកនៅសមរភូមិមុខ ហើយព្រះសង្ឃតែងតែកៀរគរជំនួយពី​សប្បុរសជនជិតឆ្ងាយដើម្បីចែករំលែកក្នុងន័យ រួមសុខរួមទុក្ខជាមួយសមរភូមិមុខ​ក្នុង​គ្រប់កាលៈទេសៈ ជាពិសេសលើការឧបត្ថម្ភស្បៀងអាហារ ថវិកា សំភារៈប្រើប្រាស់ប្រចាំថ្ងៃ  ទាំងពេលនេះនិងពេលកន្លងមកដល់អង្គភាពទ័ពជួរមុខក៏ដូចជាគ្រួសារភៀសសឹកមកស្នាក់នៅក្នុងវត្ត ។

ព្រះតេជគុណ បានកោតសរសើរនូវទឹកចិត្តលះបង់និងស្មារតីអង់អាចក្លាហាន​របស់បងប្អូន​កងទ័ព​ទាំងអស់ដែលកំពុងការពារទឹកដីរបស់យើង  ហើយតាមរយៈការលះបង់នេះ សូម​បន្តរួមគ្នារក្សាសាមគ្គីភាពឯកភាពជាធ្លុងមួយឱ្យកាន់តរឹងមាំនិងជ្រោងខ្ពស់ស្មាតីស្នេហាជាតិ

ក្នុងការបំពេញភារកិច្ចការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន ។

ព្រះតេជគុណបានសំដែងនូវការដឹងគុណជាទីបំផុត ចំពោះទឹកចិត្តមោះមុតក្លាហាន​របស់​វីរយុទ្ធ​ជនដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែនក្នុងការការពារ​បូរណ​ភាពទឹក​ដី​ប្រឆាំង​នឹងការយារយីឈ្លានពានរបស់កងទ័ពថៃ។ព្រះតេជគុណ មានថេរដីការថា៖ស្ថិតក្នុងស្ថានភាព​សង្គ្រាមបានស្ងប់ស្ងាត់ហើយនេះ សូមកងកម្លាំងយើងរក្សាស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា មានភាពអត់ធ្មត់និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល  និងស្តាប់មេបញ្ជាការរបស់ខ្លួន តែត្រូវ​ចាំ​ថាសត្រូវតែមួយគត់របស់យើងគឺថៃ ។

តំណាងយោធិនបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តគិតគូរពីសុខ​ទុក្ខ​ដល់កង​កម្លាំងប្រដាប់អាវុធជួរមុខរបស់ព្រះសង្ឃនិងសប្បុរសជនជិតឆ្ងាយ តែងតែបានគិត​គូរពីសុខរួមទុក្ខជាមួយសមរភូមិមុខ នៅចំពោះមុខសភាពស្ងប់ស្ងាត់នៅ​តាមបណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នេះពួកយើងប្រុងស្មារតីគ្រប់ពេលវេលា ដើម្បីតស៊ូការពារនូវបូរណភាព​ទឹកដីក្នុង​ភូមិសាស្រ្ត​របស់ខ្លួននិងស្តាប់អនុវត្តជានិច្ចនូវរាល់បទបញ្ជារបស់ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​សុខសន្តិភាពស្ថិរភាព ជូនជាតិមាតុភូមិ ៕

ដោយ៖ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.