ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក…


ខេត្តតាកែវ÷ អាជីវករមួយក្រុម បានផ្ទុះការតវ៉ា បិទផ្លូវជាតិលេខ២ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ នៅមុខស្នាក់ការសាខាគយខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យមេគយឈ្មោះ ស៊ុន ឆាយ បន្ធូរបន្ថយចំពោះការរាប់ក្បាលឡានជំរិតយកលុយ៧០០០០៛ ក្នុងមួយឡានៗ។ពួកគាត់អ្នកតវ៉ាបានសុំបង់ត្រឹម៣០.០០០រៀលទៅ ៤០.០០០រៀល ក្នុង១ឡានវិញ.!ការតវ៉ានេះ ព្រោះមានក្រុមអនាមឹកមួយក្រុមស្លៀកពាក់សុីវិលធ្វើសកម្មភាពជំរិតឱ្យបង់ ប្រាក់ដោយមិនចេញវិក្ក័បត្រ័ឱ្យពួកគាត់ហើយបានអះអាងថាពួកគេជាគយខេត្តតាកែវ។
ប្រភពពីក្រុមតវ៉ាបិទផ្លូវខាងលើឱ្យដឹងថា៖ពួកគាត់ជាអាជីវករអ្នកដឹកទំនិញពីវៀតណាមចូល កម្ពុជាសព្វថ្ងៃរកសុីវេទនា ណាស់ ព្រោះត្រូវបង់លុយក្រៅច្បាប់ច្រើនពេក ទម្រាំដឹកដល់ភ្នំពេញត្រូវចំណាយក្នុង១ឡានសាំយ៉ុងបង់អស់ ២០០.០០០៛ (ម្ភៃមុឺន) ឯណោះនៅក្នុង១ជើងៗ។ បើគេចមិនបង់នឹងត្រូវក្រុមអនាមឹកនោះ ចាប់ឡានបញ្ជួនទៅឱ្យខាងគយដល់ពេលនោះផាកចាប់ពី២.០០០.០០០៛ (ពីរលានរៀល) ទៅ៣.០០០.០០០៛(បីលានរៀល)ក្នុងរថយន្ត១ គ្រឿង។ ជាក់ស្តែងៈនៅដើមខែមករា ឆ្នាំ២០២៦នេះមានរថយន្ត៣គ្រឿងហើយ ដែលទើបនឹងដោះចេញពីសាខាគយខេត្តតាកែវ បន្ទាប់ពីត្រូវបង្ខំចិត្តបង់លុយដូចខាងលើ។
ប្រភពដដែលទម្លាយថា៖ ក្រុមចាប់ជំរិតឱ្យបង់ក្បាលឡានខ្លាំងបំផុតស្ថិតនៅលើផ្លូវលេខ២ នៅត្រង់ចំណុច ភូមិផ្សារតាកោ សង្កាត់រការ ក្នុងក្រុងដូនកែវ ខេត្តតាកែវ តែម្តង ដែលមានជនអនាមឹកម្នាក់ តាំងខ្លួនជាគយឈ្មោះ(រក្ស)តែមិនដែលចេញមុខសោះ ។ ឈ្មោះ(រក្ស)បានជួលជនស៊ីវិលឱ្យធ្វើសកម្មភាព ចាំជំរិតយកប្រាក់ពីអ្នកឡានដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសវៀតណាម។ ហើយសង្ស័យឈ្មោះ(រក្ស) រកលុយឱ្យសាខាគយម៉ៅផ្ដាច់មុខយកជនសុីវិលដាក់ឲ្យនៅប្រចាំការនៅចំណុចភូមិផ្សារតាកោនោះ អង្គុយចាំជំរិតយកប្រាក់ពីអ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទក្នុងឡានមួយគ្រឿង ៧០០០០៛ខ្វះ១កាក់១សេនក៏មិនបានដែរ បើគេចមិនបង់អោយក្រុមនេះគឺត្រូវប្រឈមនឹងការអូសឡានទៅស្នាក់ការគយប្រគល់ឱ្យលោកមេគយ ស៊ុន ឆាយ ដើម្បីផាកដោយមានមន្ត្រីគយម្នាក់ ឈ្មោះ (លី) ជាអ្នកចាំសម្របសម្រួល ដោះ ស្រាយបង់ក្បាលឡាន១ក្បាលរថយន្ត ចំនួន៣ លានរៀល ទៅ ៤លានរៀល ទើបដោះលែងវិញ ។
ក្រុមអ្នករកស៊ីដឹកទំនិញតាមផ្លូវ២ទាំងនោះងឿងឆ្ងល់ថា ជនសុីវិលដែលដឹកនាំដោយជនអនាមឹក ដែលតាំងខ្លួនជាមន្ត្រីគយឈ្មោះ( រក្ស)តើជាកម្លាំងអ្វីមកពីណា?ហេតុអ្វីទើបក្រុមរបស់(រក្ស)នោះធ្វើដូចជាចោរចាប់ជម្រឹតប្រើឯកសណ្ឋានសុីវិលហើយជំរិតទារលុយមិនចេញវិក្ក័យបត្រ័យ៉ាងដូច្នេះ?។
លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ អង្គភាពយើងមិនទាន់សុំបំភ្លឺបានទេ កាលពីព្រឹកមិញនេះ។ករណីនេះអ្នកតវ៉ាបានបញ្ជាក់ថា មានគ្នីគ្នាគាត់ខ្លះពិតជារកសុីមិនបានបង់ពន្ធគ្រប់មែន ប៉ុន្តែបើបង់ពន្ធគ្រប់ទាល់តែគ្មានការទារលុយនៅតាមផ្លូវ និងគ្មានការជំរិតដូចចោរបែបនេះទៀតពួគគាត់ពេញចិត្តបង់ពន្ធចូលរដ្ឋ១០០%ប្រសើរជាង ជំរិតយកលុយដូចចោរបែបនេះ។
អ្នកដឹកទំនិញដែលតវ៉ាបិទផ្លូវបានសំណូមពរ សូមឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស្រាវជ្រាវ និងចាត់វិធានការលើប្រធានសាខាគយខេត្តតាកែវ រួមនិងបុគ្គលពាក់ព័ន្ធមួយចំនួនដូចជាឈ្មោះ(រក្ស)និងឈ្មោះ(លី)ដែលបង្កើតឱ្យមានក្រុម
អនាមឹកដើម្បីចាប់ជម្រឹតទារលុយក្រៅច្បាប់ ដោយមិនចេញវិក្ក័យបត្រ័ដូចក្រុមចោរទាំងនោះផង ដើម្បីកំចាត់អំពើរពុក រលួយ កំចាត់មន្ត្រីខិលខូច ពិសេសមេត្តាចាត់ការចំពោះទង្វើដ៏គំរក់របស់មន្ត្រីគយពាក់ពន្ធ័ខាងលើតាមផ្លូវច្បាប់វែកមុខជនពុករលួយថោកទាប ជួយឱ្យប្រជាជនដែលរស់ក្រោមម្លប់បានរកសុីដោយសុខសាន្តផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.