ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ល្បីឈ្មោះយូហើយ លោកដួង ស្រួច ពូកែប្រមូលឯកសាររត់ការទៅក្រសួងដើម្បីបំផ្លាញធនធានធម្មជាតិ គ្រប់ខេត្ត!!


ខេត្តកំពង់ធំ ÷ ក្រោយពីបានស្តាប់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីដែលមានសម្លេងខ្លាំងៗចង្អុលមុខមេក្រសួង២ គឺក្រសួងបរិស្ថាន និងក្រសួងកសិកម្ម និងអស់លោកចៅហ្វាយខេត្តដែលគ្រប់គ្រងធនធានធម្មជាតិអត់បាន មានដូចជាមច្ឆាជាតិ ព្រៃឈើជាដើម ដែលពេលនេះសម្តេចបញ្ជាឲ្យបង្រ្កាបអាពួកបំផ្លាញសម្បត្តិធម្មជាតិឲ្យខានតែបាន ដោយតម្រូវឲ្យមានការបាញ់ក្បាលបើមានការចាំបាច់នោះ មហាជនពិតជាមានការសាទរពេកណាស់ដើម្បីរក្សាសម្បត្តិជាតិរបស់ខ្មែរឲ្យនៅគង់វង្សយូរអង្វែង ។ ហើយពេលនេះដែរ យើងក៏សូមបង្ហាញជូននូវជនបំផ្លាញជាតិជើងខ្លាំងដុះស្លែនៅខេត្តកំពង់ធំ ដែលតែងសហការបានល្អជាមួយមន្រ្តីគ្រប់លំដាប់ថ្នាក់នោះ គឺបុគ្គលឈ្មោះ ដួង ស្រួច។ ហើយថាតើ ដួង ស្រួច ជានរណា? លោក ដួង ស្រួច គឺជាមនុស្សមានឥទ្ធិពលម្នាក់ ហើយមហាជនបានឮឈ្មោះជាច្រើនឆ្នាំមកហើយ ខាងរត់ឯកសាររត់ការទៅថ្នាក់លើដើម្បីបំផ្លាញធនធានធម្មជាតិ ជាក់ស្ដែងថ្មីៗនេះបានលេចមុខនៅពីក្រោយខ្នង មេឧក្រិដ្ឋជនបំផ្លាញព្រៃឡង់ ដែលមានឈ្មោះក្រិត សុខលន់ ឧក្រិដ្ឋជន​ព្រៃឈើ ​ក្រិត សុខលន់ និងយាយភឿន នៅតែបន្តចូលអារកាត់ឈើក្នុង ដែនអភិរក្សជម្រកសត្វព្រៃឡង់ដោយឥតខ្លាចញញើតច្បាប់ អាងលោកឌួង ស្រួចនៅពីក្រោយខ្នង ។

យើងដឹងហើយថាដែនអភិរក្សសត្វព្រៃឡង់ គឺជាព្រៃដែលត្រូវបានហាមឃាត់ មិនឲ្យ​បុគ្គល​ណាម្នាក់ចូលកាន់កាប់ និងអាស្រ័យផល ឬអារកាត់ឈើរបស់រដ្ឋបានឡើយ តែដោយសារតែចម្លែក​ស្រាប់តែ មានឧក្រិដ្ឋជនព្រៃឈើ ឈ្មោះ​ ក្រិត សុខលន់ ប្រពន្ឋ​ឈ្មោះ​យាយ ភឿន បានធ្វើសកម្មភាពចូលអារឈើយ៉ាងអាណាធិបតេយ្យ ដោយ​ឥតខ្លាចញញើតច្បាប់ឡើយ។

យោងតាម​សេចក្តី​រាយការណ៍​ ត្រូវ​បាន​បញាក់ថា លោក ក្រិត សុខ លន់ និងយាយភឿន បានធ្វើសកម្មភាព ឃុបឃិត​គ្នា​ជាប្រព័ន្ឋជាមួយ​មន្រ្តី​ជំនាញ បរិស្ថាន មេព្រៃ​ ជាមន្ត្រី​គ្រាប់ល្ពៅ​ស្ងោរមួយចំនួន និងអាជ្ញាធរមួយចំនួនទៀត ដោយត្រូវដងត្រូវផ្លៃនិងគ្នា ទើបបុគ្គលទាំងពីរនាក់នេះ ហ៊ានចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនជម្រកសត្វព្រៃឡង់ ជាច្រើន​ឆ្នាំ​មក​ហើយ។

ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោ​យខុសច្បាប់​នេះត្រូវ​បាន ដឹកឈើចេញពីព្រៃឡង់ ចំនុចបឹងអូទឹកម៉ូ ជាំរៀម បន្ទាប់​ពីអារកាត់ជ្រៀរួច ដឹកចូលមកតាមក្រុមហ៊ុន ស៊ីអរស៊ីខេ ហើយ​ឆ្លងកាត់​តំបន់អូរងាវ ស្ថិត​នៅ​ក្នុង​ឃុំដងកាំបិត ស្រុក​សណ្ដាន់ ​ខេត្ត​កំពង់ធំ ឆ្ពោះទៅ​ដាក់ដេប៉ូឈើដ៏ធំមួយនៅក្នុងខេត្តកំពង់ធំ ដែល​បង្កើត​ឡើង​សម្រាប់​តែទិញឈើខុសច្បាប់។

សូម​បញ្ជាក់​ផងដែរ​ថាកន្លង​មក​ឲ្យតែ​មានបទល្មើស នេសាទ ឬបទល្មើសព្រៃឈើ អ្នកសារព័ត៌មាន បានរាយណ៍​ជូនលោក  វេង​ សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ តែលោកបានមានប្រសាស៍ថា បញ្ហា​បង្រ្កាប​បទល្មើសត្រូវ​បាន​ផ្តល់សិទ្ធិឲ្យលោក​អភិបាល​ខេត្ត​ ជាអ្នកបង្រ្កាប ព្រោះ​ជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ក្នុង​នោះប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូច ដល់ លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ និង លោក ​វេង សាខុន រ​ដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ជាពិសេស​ លោក ងួន រតនៈ​អភិបាលខេ​ត្តកំពង់ធំ​ និង​ស្ថាប័ន​តុលាការ​ខេត្ត​កំពង់ធំ មេត្តា​ជួយអន្តរាគ​មន៍ចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ ចំពោះឈ្មួញ​ខាងលើ ដែលកំពុង​បំផ្លាញ​ព្រៃឈើ​ក្នុងដែនជម្រកព្រៃឡង់ផងទាន។

មហាជនកំពុងរង់ចាំតាមដានយ៉ាងអន្ទះសារ ថាតើសម្រែករបស់សម្តេចលើកនេះដែលជាការប្រគល់ដាវ អាជ្ញាសឹកទៅឲ្យមេខេត្ត មេប៉ូលីសជាតិ មេបញ្ជាការកងទ័ពជាតិ ត្រូវតែបង្រ្កាបឲ្យដល់ឬសគល់ និងចាប់ឲ្យបានពពួកជនបំផ្លាញសម្បត្តិជាតិនិងអ្នកនៅពីក្រោយខ្នង អ្នកផ្សំគំនិត ត្រូវតែកំចាត់ចោលនោះ ថាតើវាមានប្រសិទ្ធភាពក្នុងកំរិតណា?។ ក្នុងន័យនេះដែរ សារព័ត៍មានគេហទំព័រ អស្កាយញូសិ៍ នឹងចូលរួមជាមួយប្រសាសន៍របស់សម្តេចធ្វើជាផ្ទាំងសំពត់សក្នុងការបើកបង្ហាញមុខពួកជនដែលធ្វើឲ្យសម្បត្តិជាតិរលាយ ដែលប្រជាពលរដ្ឋតែងតែខឹង និងដាក់ទោសមកលើការដឹកនាំរបស់សម្តចតេជោនោះ គឺត្រូវតែឲ្យពួកទាំងនោះចូលទៅសំរាន្តយ៉ាងស្ងៀមស្ងាត់នៅក្នុងវិមានស ដែលគេនិយមហៅថាគុកព្រៃសនោះឲ្យបានជាដាច់ខាត៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.