ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថកិច្ចជំនាញ​ប្រឆាំង​​គ្រឿង​ញៀន​បង្ក្រាប​ករណី​ជួញ​ដូ​រ​គ្រឿង​ញៀន​ឆ្លង​​ដែន​​ចាប់​ខ្លួន​ខ្មែរ​៣​នាក់​រឹ​ប​អូស​គ្រឿង​​ញៀន​ជាង​២០គីឡូក្រាម


រាជធានីភ្នំពេញ ÷ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៧:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿង ញៀន(ក៩) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ. លោក វរ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរ:សេនីយ៍ទោ ឌុក មករា នាយការិយាល័យ. មានការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅនិងបច្ចេកទេស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរកាស៊ើបស្រាវជ្រាវបង្ក្រាប ២គោលដៅផ្សេងគ្នា

គោលដៅទី ១

☆នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខf៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងសាតុធាតុញៀនប្រមាណជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅឋាន

គោលដៅទី២

☆នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង១៩:៣០នាទី បានឆែកលំនៅដ្ឋាន ចំណុច ផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម

☆លទ្ធផលសរុប

ក-ឃាត់ខ្លួនជនសង្ស័យ៣នាក់

១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ

២-ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ

៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រីអាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ

ខ-ចាប់យកវត្ថុតាង

-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (heroin) ចំនួន ៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គ.ក្រ ១៧៥.០៩ក្រាម

-អាវុធខ្លី១ដើម ម៉ាកឡុង១

– មធ្យោបាយធ្វើសកម្មភាព រថយន្តម៉ាព្រូស១គ្រឿង

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ដោយ ÷ ពុទ្ធី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.