ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តើ​ពិត​ឬ​ទេ ​លោក ​គុណ ​ញឹម ​មេ​គយ​ស្រុក​ខ្មែរ​កំពុង​តែ​ដាក់​ឲ្យ​កម្លាំង​កម្មករ​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​អាចម៍​ដី​ចាក់​លុប​ច្រាំង​ទន្លេ ​ដើម្បី​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​?


ខេត្តកណ្តាល ៖ តាមពិតទៅព័ត៍មាននៃការចាក់ដីលុបទន្លេ លុបសមុទ្រមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននេះ វាមិនមែនទើបតែកើតឡើង​នៅពេលនេះទេ មហាជននាំគ្នានិយាយតៗគ្នាពីមាត់១ទៅមាត់១តាមតុកាហ្វេ តាមកន្លែងផឹកសុីតាំងពីណាពីណីមកម៉្លេះ។ហើយសួរថា​សកម្មភាពនេះមានពិតដែររឺទេ! ចម្លើយគឺពិត !ហើយអ្នកដែលមានសិទ្ធចាក់ដីរំលោភយកទន្លេ សមុទ្រមកធ្វើជាកម្មសិទ្ធ​របស់ខ្លួន​បែបនេះវាកើតមានឡើងតែទៅលើអ្នកធំ ឧកញ៉ា ឧត្តមសេនីយ៍អ្នកមានលុយតែប៉ុណ្ណោះ។

គ្រប់ការចាក់ដីទាំងនោះគេឃើញកន្លែងខ្លះកាយចេញវិញតាមអំណាចនៃបទបញ្ជាប្រាប់ឲ្យលុប កន្លែងខ្លះទៀតមិនអាចលុបបានហើយ​បន្តសាងសង់ភូមិគ្រឹះយ៉ាងស្កឹមស្កៃ ប្រហែលជាមានរូបភាពអញ្ចឹងហើយ បានជាពេលថ្មីៗនេះក៏លេចលឺព័ត៍មានមួយថ្មីចែសមកថា លោកមេគយធំប្រចាំស្រុកខ្មែរដែលមានលុយសម្បូរហូរហៀរក៏សាកលុបនឹងគេនឹងឯងដែរ តើវាអស់ប៉ុន្មានលុយ !បើតាមប្រភព​ដែលបានឲ្យដឹងពីមហាជន នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពេលបែកធ្លាយព័ត៌មានជាសាធារណៈ ដែលបានបង្ហោះនូវ​ឃ្លីបវីដេអូភ្ជាប់ជាមួយនិងសារសំឡេង របស់មេការមើលការខុសត្រូវកន្លែងការដ្ឋានចាក់ដីលុបច្រាំងទន្លេ ស្ថិតនៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបាននិយាយអះអាងថា ប្រយ័ត្នលេងបានធ្វើជាអ្នកព័ត៌មានវើយ ទន្ទឹមនឹងនោះដែល និងមានពាក្យសម្ដីជេរប្រមាថម៉ាក់ងាយមកលើអ្នកសារព័ត៌មានថែមទៀតផង ស្រាប់តែមួយសន្ទុះក្រោយមក ក៏មេការរូបនោះមិនអស់ចិត្ត បានបើកឡានតាមមករករឿងគេដល់ហាងគុយទាវថែមទៀតផង ។

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងទៀតថាទាក់ទងនឹងករណីចាក់ដីលុបទន្លេ​នោះ និងបន្ទាប់ពីស្តាប់សំម្តីរបស់មេការូបនោះមានឈ្មោះ ប៊ុន ថន ជាអ្នកមើលការខុសត្រូវការដ្ឋានគ្រឿងចក្រ ដែលកំពុងធ្វើសកម្ម​ភាពដឹកជញ្ជូនអាចម៍ដីលុបច្រាំងទន្លេ និងបានបោះពាក្យសម្ដីអួតអាងខ្ដែងៗថា ដីមួយកន្លែងនេះកុំចង់មកប៉ះប្រយ័ត្នវើយ គឺលោក គុណ ញឹម រដ្ធមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអ្នកឲ្យទិញ ។

គួរបញ្ជាក់ផងដែរថា បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងដីចំណីទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ គឺគ្មាន​បុគ្គល់ណាម្នាក់មានសិទ្ធិទិញឬលក់នោះឡើយ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះពោលគឺមានក្រុមឈ្មួញគក់ជេដី ដែលទិញពីប្រជាពលរដ្ឋ ដើម្បីបន្តលក់ឱ្យអ្នកមានអំណាចធំៗមួយចំនួន មិនតែប៉ុណ្ណោះគឺដោយសារមានលុយ និងអាងអំណាច ទើបហ៊ានឃុបឃិតគ្នា​ជាមួយមន្ត្រីពាក់ព័ន្ធជាដើម… ដោយសកម្មភាព ឈូសឆាយ ចាក់ដីលុប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាក់ស្ដែងបើតាមការ​ស្ដាប់សម្តីដែលបានបញ្ជាក់ប្រាប់ថា ដីមួយកន្លែងនេះ គឺជារបស់លោក គុណ ញឹម ជាអ្នកទិញ ។

ទាក់ទងទៅនឹងការលើកឡើងខាងលើនេះ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានមហាជនមានការងឿងឆ្ងល់ និងរិះគន់ថា ដោយសារមានអំណាចបែបនេះ ទើបហ៊ាន ដាក់ឲ្យកម្មករធ្វើ​សកម្ម​ភាពដឹកជញ្ជូនអាចម៌ដី ចាក់លុបច្រាំងទន្លេដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន អាជ្ញាធរពាក់ព័ន្ធមិនហ៊ានក្អកនោះឡើយ បន្ថែមពីនេះត្រូវបាន​មហាជនលើកឡើងថា បើប្រជាពលរដ្ឋទន់ខ្សោយ គ្មានអំណាចគឺជាប់គុកតែម្ដង តែបើចំពោះអ្នកមានអំណាចវិញ គឺពុំដែលឃើញមាន​អាជ្ញាធរពាក់ព័ន្ធ ទៅក្បែរកន្លែងគេផង។

សូមជម្រាបថាបើទោះបីជាកន្លងមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បញ្ជា ឲ្យ ក្រុមហ៊ុន ឯកជន ដ៏មានឥទ្ធិពលមួយរបស់អ្នកស្រី ជឹង សុភាព ហៅ យាយភូ ឲ្យកាយដីក្រហមចេញពីឆ្នេរសមុទ្ររួចម្តងហើយ។ ដោយឡែកដូចករណីនេះដែលកំពុងចាក់ដីលុបច្រាំងទន្លេរំលោភយកបែបនេះ ទើបពលរដ្ឋបានទទូចស្នើរកកិច្ចអន្តរាគមន៍ដល់ សម្ដេច តេជោសែន នឹងចាប់វិធានការទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួន ដូចកាលនៅខេត្តកំពង់ឆ្នាំង ជាក់ជាពុំខានឡើយ។

យ៉ាងណាមិញអង្គភាពគេហទំព័រ អស្កាយញូសិ៍​ (RskyNews) យើងខ្ញុំមិនទាន់ហ៊ានកំណត់ថាព័ត៌មាខាងលើវាពិត រឺមិនពិតក្នុងកំរិតណាទេ
។ ប៉ុន្តែបើបើកមើលច្បាប់ អ្នកហ៊ានប្រព្រឹត្តទង្វើបែបនេះត្រូវតែមានទោសទណ្ឌ បើទោះមានអំណាចប៉ុណ្ណាក៏ដោយ។ រហូតមកទល់ពេល​នេះយើង​មិនទាន់បានការបំភ្លឺណាមួយពីលោក គុណ ញឹម បាននៅឡើយទេ៕

ដោយ ៖​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.