ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាច់​ជ្រូក​ចម្រុះ​ប្រមាណ​៦០០គី​ឡូ​ក្រាម​ ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​វេច​ខ្ចប់​មិន​ត្រឹម​ត្រូវ​ខូច​គុណ ​ភាព ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បង្រ្កាប​និង​ដុត​កម្ទេច​ចោល​!!


ខេត្តបាត់ដំបង÷ កាលពីថ្ងៃសៅរ៍ ៩កេីត ខែ ផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនាឆ្នាំ២០ ២២ នៅចំណុចផ្លូវ​ជាតិលេខ៥៩គោលដៅចរា ចរ ណ៍ សមត្ថកិច្ចនគរបាលស្រុកកំរៀ ងដែលមានលោក វរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ រួមជាមួយ​កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការបានឃាត់​រថយន្តមួយ គ្រឿងម៉ាក់ LEXUS RX300ពណ៌ខ្មៅ ពាក់ ស្លាកលេខ ព្រះសីហ នុ2A -7015 នៅចំ ណុច ក្បែរច្រកទ្វារអន្តរ​ជាតិដូង​ក្នុងភូមិ បឹងរាំង ឃុំ បឹង រាំង ស្រុកកំរៀ ង ខេត្តបាត់ដំបង ខណ: ដែល រថយន្តមួយគ្រឿងនេះ​ព្យាយាមបេីក​រត់គេចពី​សមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ ។

អ្នក បេីករថយ ន្តឈ្មោះ រ៉ន ធឿត ភេទប្រុស អា យុ ៣០ឆ្នាំ រស់ នៅភូមិ ព្រែកឆ្តោរ ឃឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ហេីយនៅពេលសមត្ថកិច្ចធ្វើការពិនិត្យក្នុងរថយន្តឃេីញមានគ្រឿងក្នុងសាច់ជ្រូកចម្រុះចំនួនប្រមាណ៦០០គីឡូក្រាមខូចគុណភាព។

អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង រួមនឹងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ចដែល មានលោកវរសេនីយ៍ឯក យី យក់សាន ជា នាយការិយាល័យ រួមជាមួយមន្រ្តីជំនាញកាំកុងត្រូល និងមន្រ្តីជំនាញបសុពេទ្យរួមគ្នានាំយកសា ច់ខូចគុណភាពនេះទៅ ដុតកម្ទេចចោលនៅទី លានចាក់សំ រាមស្រុកកំរៀងស្ថិតក្នុងភូមិថ្មីឃុំអូរដាស្រុកកំ រៀ ងខេត្តបាត់ដំបងវេលាម៉ោង១៣ និង ០០នាទីថ្ងៃដដែលរីឯរថយន្តនិងម្ចាស់បាននាំមកកាន់ការិ យាល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់៕

ដោយ ÷ គង់ សឿន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.