ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះ​​មហា​ក្សត្រ​លើក​​លែង​​ទោស​​លោក​​ សួន ​សេរីរដ្ឋា​​ អតី​ត​​ប្រធាន​​គណ​បក្ស​​អំណាច​​ខ្មែរ


ភ្នំពេញៈ ព្រះ​ករុណា ព្រះបាទ សម្តេច​ព្រះ បរម​នាថ នរោត្តម សីហ​មុនី នៅ​ព្រលប់​ថ្ងៃ​ទី ២៣ ខែសីហា​នេះ បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ ត្រាស់​បង្គាប់​ឲ្យ​លើក​លែង​ទោស លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណ​បក្ស​អំណាច​ខ្មែរ​​ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន​រៀល​ពាក់​ព័ន្ធ​ការ​ប្រមាថ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​។ នេះ​បើយោង​តាម​ដីកា​របស់​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដែល​សារព័ត៌​មាន Fresh News ​បាន​បង្ហោះ​នៅ​យប់​ថ្ងៃ​នេះ។​

ដីកា​​បង្គាប់​ឲ្យ​ដោះ​លែង​ របស់​អយ្យការ​សាលា​ដំបូង​រាជ​ធានី ដែល​ចេញ​កាល​ពី​ព្រលប់​ម្សិល​មិញ​ដូច​គ្នា បាន​សរសេរ​ថា៖ «តាម​អំណាច​ព្រះរាជ​ក្រឹត្យ​ខាង​លើ ឈ្មោះ សួន សេរីរដ្ឋា ភេទ​ប្រុស កើត​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ១៩៧៣ ត្រូវ​បាន​លើក​លែង​ទោស»។

បើ​តាម​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង លោក​ សួន សេរីរដ្ឋា កើត​ថ្ងៃ​ទី​ ០៧ ខែ​កញ្ញា ឆ្នាំ​១៩៧៣ ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​​ពន្ធ​នាគារ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន​រៀល ពី​បទ​ញុះញង់​កុំឲ្យ​យោធិន ស្តាប់​បង្គាប់​មេដឹក​នាំ ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​អំណាច​សាល​ដីកា​លេខ ១៤៩ ចុះ​ថ្ងៃទី​១៨ ខែ ០៥ ឆ្នាំ២០១៨ របស់​តុលា​ការ​កំពូល​»។

លោក សួន សេរីរដ្ឋា ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន កាល​ពីរ​សៀល​ថ្ងៃទី ១​៣ ខែ​សីហា ឆ្នាំ ​២០១៧​ បន្ទាប់​ពី​បាន​សរសេរ​បង្ហោះ តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​របស់​លោក​ដោយ​​បាន​ធ្វើ​ការ​រិះ​គន់​ខ្លាំង​ៗ​ទៅ​លើ​​ថ្នាក់​ដឹក​នាំ ជា​ពិសេស​ស្ថាប័ន​កង​យោធពល​ខេមរ​ភូមិន្ទ​ទាំង​មូល នូវ​ព្រឹត្តិ​ការណ៍​ប្រឈម​មុខ​ដាក់​គ្នា រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​ឡាវ នៅព្រំ​ដែន​ខេត្ត​ស្ទឹង​ត្រែង ហើយ​បាន​ធ្វើឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពីសំណាក់​មេប​ញ្ជាការ​កង​ទ័ពជា​ច្រើន​៕

ដោយ​ ៖ សំណាង


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.