ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បែកធ្លាយ​រឿង​លោក​នាយក​វិទ្យាល័យ ​សម្តេច​តេ​ជោ ​ហ៊ុន​សែន ​សំពៅ​លូន​ ដក​ហូត​ទូរ​ស័ព្ទ​រាប់​សិប​គ្រឿង​ទុក​រយ:​ពេល​១ឆ្នាំ ​ជា​ការ​ព្រមាន​ដល់​សិស្ស​ ហើយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​ឡើយ​!


ខេត្តបាត់ដំបង ៖ ធ្លាយរឿងអាស្រូវមួយ ចេញពីវិទ្យាល័យ ហ៊ុន សែន តាស្តា បន្ទាប់ពីមានអាណា​ព្យាបាល​សិស្ស​ជាច្រើនបានសម្តែងនូវការមិនពេញចិត្តទៅលើលោកនាយកសាលា ដោយសារតែមានការដកហូត​ទូរស័ព្ទពីសិស្សយក​ទៅទុករាប់ខែរហូតដល់១ឆ្នាំ មិនប្រគល់អោយវិញបើទោះបីជាពួកគាត់ចូលខ្លួន​ទៅធ្វើកិច្ចសន្យាជំនួស​កូនៗរបស់​គាត់​ក៏ដោយ។

ថ្មីៗនេះមានមាតាបិតាសិស្សជាច្រើនដែលមានកូនរៀននៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន ស្ថិត​ក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានប្រតិកម្មទៅលើលោកនាយកសាលាឈ្មោះ សុខា ប៊ុណ្ណា ដែលបានចាប់ដកហូតទូរសព្ទ័ពីសិស្សជាច្រើនគ្រឿង ដោយប្រើភាសាថា ជាការព្រមានទៅលើសិស្សណា​ដែលលែងទូរស័ព្ទក្នុងម៉ោងសិក្សាដែលលោកដកហូតនេះទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោកនាយក សុខា ប៊ុនណា បានឲ្យដឹងថា៖ ការធ្វើបែបនេះគឺក្នុង​គោល​បំណង​ពង្រឹងសិស្សានុសិស្ស មិនអោយមានការលែងទូរស័ព្ទនៅក្នុងម៉ោងសិក្សា។ លោកបន្ថែមទៀតថាមកទល់ថ្ងៃ​នេះលោក​​ចាប់ដកហូតទូរស័ព្ទជាច្រើនគ្រឿងហើយ ដោយក្នុងទូរស័ព្ទដែលចាប់គឺលោករក្សាទុក(ដាក់គុក)មាន​កំណត់​រយ:ពេល​មួយឆ្នាំ ចំពោះរឿងចូលខាតលោកមិនបានឆ្លើយថាទទួលខុសត្រូវឡើយ។ ចុងក្រោយលោកបានសង្កត់ធ្ងន់ថា បើ​ទោះ​បីជាអាណាព្យាបាលសិស្ស ចូលខ្លួនមកធ្វើកិច្ចសន្យាក៏ដោយក៏លោកមិនប្រគល់អោយវិញជាដាច់ខាត តែបើចង់​បាន​ទូរស័ព្ទវិញ គឺលោកប្រគល់អោយវិញបាន លុះត្រាតែសិស្សនោះចាកចេញពីសាលានេះ ហើយទៅ​រៀននៅកន្លែង​ផ្សេង ដោយមិនអនុញ្ញាតអោយរៀននៅក្នុងវិទ្យាល័យនេះតទៅទៀតបានឡើយ។

មួយរយ:នេះក៏មានសិស្សខ្លះទទួលបានមកវិញនៅក្នុងរយ:ពេលនៃការដកហូត ៦ ខែ ប៉ុន្តែទូរស័ព្ទតម្លៃរាប់រយដុល្លារ ពេលយកមកវិញត្រូវគាំងគ្រឿងអស់ ប្រើលែងកើតទៅហើយ ដូច្នេះតើអ្នកណាទទួលខុសត្រូវលើបញ្ហានេះ? ចំពោះ​លោក សំអាត ប្រធានការិយាល័យអប់រំស្រុកសំពៅលូនលោកបានឲ្យដឹងថា រាល់ការរឹតបន្តឹងនិងការចាប់​ដកហូត​ទូរស័ព្ទសិស្សដោយមានកំណត់ពេលមួយឆ្នាំបែបនេះ លោកមិនបានដឹងនោះទេ​លោកបានឲ្យអាណា​ព្យាបាល​ទៅទំនាក់​ទំនងជាមួយលោកនាយកផ្ទាល់ ហើយលោកនឹងឲ្យក្រុមការងារចុះសិក្សាក្នុងរឿងនេះ។

ដោយឡែកខាងឪពុកម្តាយសិស្សនៅសាលាខាងលើកំពុងឆ្ងល់លោកនាយកហ្នឹងយកច្បាប់មកពីណា! តើមានច្បាប់ដកហូតយកទូស័ព្ឌគ្មានដែនកំណត់តាមរបៀបចង់សុីដាច់ចឹងដែររឺទេ? វាគួរតែមានការ យោគយល់រឺមានការ​ណែនាំនៅ​ពេលដែលអាណាព្យាបាល ចូលខ្លួនទៅធ្វើកិច្ចសន្យាទទួលកំហុស ចំពោះកូនៗពួកគេបានប្រព្រឹត្តខុសនឹងវិន័យសាលា ឫក៏លោកនាយកតម្រូវឲ្យសិស្សណាដែល​លេងទូរស័ព្ទក្នុងថ្នាក់នោះត្រូវកត់មេរៀនណាមួយឲ្យបាន១០០ចប់ជាដើម ដើម្បីជាការព្រមាន និងឲ្យពួកសិស្យទាំងនោះចេះចាំមេរៀនទៀតផងដើម្បីជាទំពាំងស្នងឫស្សី។

ពួកគាត់​បាន​បន្ថែមថា៖ តើបទបញ្ជាផ្ទៃក្នុងរបស់លោក សុខា ប៊ុណ្ណា​ ជានាយកនៃ វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន បានចែង​អំពីបញ្ជាដកហូតទូរស័ព្ឌនេះដែររឺទេ តើលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានជ្រាប​ដែរ​ឫទេ? ដោយឡែកត្រង់មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០១១​ ទំព័រ១១៦ និយមន័យនៃ អំពើលួច គឺជាអំពើដកហួតដោយ​ទុច្ចរិតនូវទ្រព្យសម្បត្តិ ឫវត្ថុផ្សេងទៀតរបស់អ្នកដ៏ទៃ តាមគ្រប់មធ្យោបាយ​ក្នុងគោលបំណង​យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ជាសំណូមពរពីអាណាព្យាបាលសិស្សខាងលើបានស្នើសុំមកអង្គភាពគេហទំព័រ អស្កាយញូសិ៍ (RskyNews) យើង​ខ្ឥ្ញុំឲ្យចុះផ្សាយ និងសូមសួរតាមត្រង់ទៅកាន់លោកប្រធានការិយាយ័យអប់រំស្រុក​សំពៅលូន រឺ លោកប្រធាន​មន្ទីរ​អប់រំខេត្តបាត់ដំបង មេត្តាបកស្រាយឲ្យបានច្បាស់ ថាតើវាជាច្បាប់​របស់ក្រសួង​អប់រំដែលដាក់ឲ្យសាលានានាអនុវត្តន៍ រឺក៏ជាច្បាប់លោកនាយក សុខា ប៊ុនណា នៃវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន តែម្នាក់ឯង៕

ដោយ ៖ គង់ សឿន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.