ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ស្នងការខេត្តពោធិ៍សាត់ លោកផ្កាយ២ ស ថេង ត្រូវជនរងគ្រោះប្ដឹងពីបទ ឆបោកនិងរំលោភលើទំនុកចិត្ត លុយ១០ម៉ឺនដុល្លារអាមេរិក!!


រាជធានីភ្នំពេញ ៖ វាជារឿងស្ទើរមិនគួរឲ្យជឿដែលខ្លួនជាមេប៉ូលីសខេត្តមួយទាំងមូល បែរជាមកធ្វើរឿងដូចពួករកសុីគួកជេដី សុីដាច់គ្នាទៅវិញទៅមកអញ្ចឹង សោះ ករណីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់និងឈ្មោះ លន់ ឡន ហៅ ឡុង ត្រូវបានជនរងគ្រោះប្តឹងពីបទ «ឆបោកនិងរំលោភលើទំនុកចិត្ត» ពាក់ព័ន្ធលុយចំនួន១០ម៉ឺនដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះលោកស្នងការរូបនេះក៏ត្រូវបានមហាជននិយាយតៗគ្នាថាត្រូវជាសាច់ញាតិរបស់សម្តចក្រឡាហោម ស ខេង ទៀតផង តែក្រោយ មកត្រូវបានសម្តេចបដិសេធថាមិនជាប់ទាក់ទិន។

ឥឡូវយ៉ាងណាក៏ដោយចុះពាក្យបណ្ដឹងព្រហ្មទណ្ឌរបស់ជនរងគ្រោះបានដាក់ចូលរួចហើយគោរពជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីចុងឆ្នាំ២០២១ ថ្មីៗនេះ ហើយតុលាការក៏បានចេញដីកាកោះហៅក្រុមជនសង្ស័យចូលខ្លួនបំភ្លឺជាបន្តបន្ទាប់ផងដែរ ។

យោងតាមឯកសារមួយចំនួននិងជនរងគ្រោះផ្ទាល់ គឺ លោក ឃុន ពុទ្ធី បានអោយដឹងថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោក ឃុន ពុទ្ធី បានចុះកិច្ចព្រមព្រៀងទិញដីមួយកន្លែងទំហំជាង១៣ហិកតា ស្ថិតនៅចំណុចភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ពីលោក ស ថេង ក្នុងតម្លៃព្រមព្រៀងគ្នា២០ម៉ឺនដុល្លារអាមេរិក។ ក្រោយពីធ្វើការពិភាក្សានិងចរចាតម្លៃនៃការទិញលក់រួចមក លោក ឃុន ពុទ្ធី បានបង់ប្រាក់ជាបន្តបន្ទាប់ចំនួន៤លើក សរុបទាំងអស់១០ម៉ឺនដុល្លារអាមេរិក ទៅអោយ លោក ស ថេង ។ជនរងគ្រោះរៀបរាប់ទៀតថា លោក ស ថេង សន្យាតែមួយរយៈពេលខ្លីប៉ុណ្ណោះនឹងចុះធ្វើការវាស់វែងព្រមទាំងធ្វើឯកសារផ្ទេរសិទ្ធិដែលមានចុះហត្ថលេខាពី អាជ្ញាធរមកឲ្យលោក ឃុន ពុទ្ធី ដើម្បីមានសិទ្ធិកាន់កាប់និងអាស្រ័យផលនៅលើដីនោះ ។

ប៉ុន្តែផ្ទុយទៅវិញ លោក ឃុន វុទ្ធី បានរង់ចាំមួយសប្ដាហ៍ហើយមួយសប្ដាហ៍ទៀត ដោយលោក ស ថេង ចេះតែគេចវេសយកលេសនេះយកលេសនោះ ហើយជនរងគ្រោះចាត់ទុកថា លោក ស ថេង មានចេតនាប្រព្រឹត្តបទល្មើសឆបោកនិងរំលោភលើទំនុកចិត្តយ៉ាងពិតប្រាកដ។ បើតាមជនរងគ្រោះ គឺ ឃុន ពុទ្ធី បានបញ្ជាក់ទៀតថា លោក ស ថេង ពិតជាមានចេតនាឆបោកប្រាក់របស់លោកយ៉ាងពិតប្រាកដហើយសំណូមពរឲ្យតុលាការចាត់ការតាមផ្លូវច្បាប់។ ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអោយដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា នេះគឺជារឿងកិច្ចសន្យាទិញលក់ដីមិនមែនជាការឆបោកនោះទេ ដោយលោកស្នងការ អះអាងថា ដោយសាររត់ការប្លង់ដីមិនបាន តែលោកនឹងសងលុយទៅអ្នកទិញវិញ ។

ទោះបីយ៉ាងណា លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាកោះអញ្ជើញ លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ខាងមុខនេះ ផងដែរ ដើម្បីសាកសួរពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោក ឃុន ពុទ្ធី។ ជនរងគ្រោះគឺ លោក ឃុន ពុទ្ធី នៅតែសំណូមពរអោយតុលាការចាត់ការទៅលើ លោក ស ថេង និង បក្ខពួក ទៅតាមផ្លូវច្បាប់កុំលើកលែងអោយឡើយ។ គេជឿថាបុគ្គលដែលបានប្តឺងលោក ស ថេង នេះ មិនមែនចេះតែប្តឹងបង្ខូចកេរិ៍ឈ្មោះអ្នកធំដែលជាស្នងការខេត្តមួយទាំងមូលនោះទេ វាជារឿងគ្រោះថ្នាក់ណាស់បើមិនមានធាតុផ្សំពិតប្រាកដ។ យើងរងចាំមើលចំណាត់ការរបស់តុលាការទាំងអស់គ្នា ហើយបើអញ្ចឹងមែននោះ ខូចពូជគណបក្យប្រជាជន ខូចពូជសម្តេចៗអស់ហើយទាន៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.