ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារបណ្ណា ល័យមួយខ្នងស្ថិតនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន ក្រុងកែប!


ខេត្តកែប ÷ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន ក្រុងកែប ខេត្តកែប មានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាដើម្បីសាងសង់បណ្ណាល័យមួយដែលមានទំហំ ៦មx ១២ម រៀបឥដ្ឋ២០ ដំបូលប្រក់ក្បឿងនិងមានយ៉ាប់មុខទំហំ ៤មx៣ម សរុបផ្ទៃក្រឡា៨៤ ម៉ែត្រការ៉េ ក្រោមអធិបតីភាពឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមទាំងលោកជំទាវភរិយា និងឯកឧត្តមអភិបាលរង លោក/លោកស្រីប្រធានមន្ទីរ លោក/លោកស្រីអភិបាលស្រុក/ក្រុង ដែលចំណុះឲ្យរដ្ឋបាល ខេត្តកែប ព្រមទាំងលោកគ្រូ អ្នកគ្រូនិងក្មួយៗ នៃសាលាបឋមសិក្សានិងអនុវិទ្យាល័យ ហ៊ុនសែនក្រុងកែប។

ពិធីសម្រាប់ក្រុងពាលីបញ្ចុះបឋមសិលាមានកម្មវិធី៥ ដូចខាងក្រោម ÷

១. ពិធីក្រុងពាលីបងសួងសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី។

២. ពិធីបញ្ចុះបឋមសិលាដើម្បីសាងសង់បណ្ណាល័យ។

៣. ពិធីសំណេះសំណាលក្រោមអធិបតីភាពឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប។

៤. ពិធីចែកសៀវភៅសរសេរដល់ក្មួយៗដែលកំពុងសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន ក្រុងកែប ចំនួន៨២០ នាក់ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ ២ក្បាល និងប៊ិច ១ ដើម

៥. ពិធីថតរូបទុកជាអនុស្សាវរីយ៍ជាមួយគណៈអធិបតីទាំងអស់គ្នា។

នៅក្នុងកម្មវិធីនោះឯកឧត្តម សោម ពិសិដ្ឋ បានមានមតិសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សអំពីប្រវត្តិនៃការបង្កើតបណ្ណាល័យមួយនេះគឺដោយសារលោកបានមើល ឃើញពីតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស ដូច្នេះហើយលោកបានផ្ដល់បណ្ណាល័យមួយនេះដោយមិនចាំបាច់ឱ្យលោកនាយកសាលាសំុឡើយ ហើយបណ្ណាល័យមួយនេះគ្រោងចំណាយអស់ថវិកាជិត២ម៉ឺនដុល្លារដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកនិងទាំងសប្បុរសជនក្នុងខេត្ត ដោយបណ្ណាល័យនេះត្រូវមានគុណភាពល្អរឹងមាំហើយប្រើប្រាស់បានយូរ។ ក្នុងឱកាសនោះលោកបានណែនាំឲ្យលោកប្រធានមន្ទីរជុំវិញខេត្តធ្វើគម្រោងអ្វីមួយចាប់ពីពេល នេះទៅត្រូវតែគិតអំពីគុណភាពដើម្បីទុកប្រើបានយូរអង្វែង។ ឯកឧត្តមបានបន្ថែមទៀតថាគម្រោងកន្លង មកនឹងបញ្ចប់ឲ្យបានមុនចូលឆ្នាំខ្មែរខាងមុខនេះ ហើយនិងរៀបចំបើកសម្ពោធការដ្ឋានសម្រាប់គម្រោងឆ្នាំ២០២២ខាងមុខទៀត ព្រមទាំងរៀបចំបើកសម្ពោធគម្រោងផែកោះទន្សាយនៅពេលខាងមុខនេះតាមពេលវេលាដែលនឹងសមស្របបំផុតដោយមិនអាចជម្រាបមុនបានទេ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង អស់រួមទាំងមន្ត្រីរាជការដែលបានថែរក្សាសន្តិសុខ សុវត្ថិភាព បរិស្ថាន ជូនភ្ញៀវទេសចរណ៍ដែលបានអញ្ជើញមកទស្សនាដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកែប នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមកន្លងទៅនេះដោយលោកបានឲ្យដឹងថាស្ថិតិភ្ញៀវទេសចរណ៍សរុបគិតត្រឹមថ្ងៃទី០២ ប្រហែលជា៤ ម៉ឺននាក់ នឹងអាចមានរហូតដល់ ៦ម៉ឺននាក់ក្នុងថ្ងៃនេះ។

ជាចុងក្រោយឯកឧត្តមបានថ្លែងអំណរព្រះគុណប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គដែលមានព្រះវត្តមាននៅក្នុងកម្មវិធីនេះ និងជូនពរដល់ភ្ញៀវ និងក្មួយៗសិស្សានុសិស្សសូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ។

យោងតាមលោកនាយកបឋមសិក្សា និងអនុវិទ្យា ល័យបានឲ្យដឹងថា ÷ ទីធ្លានៃសាលាបឋមសិក្សានិងអនុវិទ្យាល័យ ហ៊ុនសែន ក្រុងកែប មានផ្ទៃដីសរុប៣៦,៧២៥ម៉ែត្រការ៉េ ដោយមានទីធ្លាសម្រាប់លេងកីឡាដូចជា បាល់ទះ បាល់ទាត់ បាល់បោះ និងបួល ជាដើម ព្រមទាំងមានអគារសម្រាប់សិស្សអនុវិទ្យាល័យចំនួន៣ បូកទីចាត់ការ អាគាបឋម សិក្សា២អាគារ លោកគ្រូអ្នកគ្រូសម្រាប់សិស្សអនុ វិទ្យាល័យសរុប៣២នាក់ស្រី១៣នាក់ លោកគ្រូអ្នកគ្រូសម្រាប់សិស្សបឋមសិក្សា២២នាក់ស្រី១២ នាក់ ដើម្បីផ្ដល់ចំណេះដឹងដល់ក្មួយៗសិស្សានុ សិស្សដែលមានសរុបចំនួន៨២០នាក់។

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.