ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរនាក់​ ពាក់​ព័ន្ធ​ករណី​លួច​ម៉ូតូ​នៅ​ក្នុង​កោះ​ពេជ្រ​!


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង00:៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុង កោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យទាំង២មានឈ្មោះ ៖
១. ឈ្មោះ ភាន់ ភោគ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
២. ឈ្មោះ បាន ពេជ្រ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិដើមមៀន សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ក្រោមវិធានការជំនាញជនសង្ស័យទាំងពីរនាក់បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង00:៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពួកគេពិតជាបានធ្វើ សកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក icon នៅក្នុងកោះពេជ្រ ពិតប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូបានសម្រេច ដោយម៉ូតូដែល បានលួចនោះបញ្ឆេះមិនឆេះ ពួកខ្លួនបាននាំគ្នាជិះម៉ូតូ១គ្រឿងទៀតម៉ាកDreamC125 រុញ និងធាក់ពីក្រោយ រហូតមកដល់គល់ស្ពានហង្សកោះពេជ្រ ក៏ត្រូវបានសន្តិសុខកោះពេជ្រឃាត់សួរនាំ ស្របពេលដែលកម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន ដែលល្បាតនៅជិតទីតាំងនោះបានធ្វើការឃាត់ខ្លួន ពួកខ្លួនយកមកមូលដ្ឋានខណ្ឌតែម្តង។ ជនសង្ស័យបានសារភាពបន្តថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចជាសម្ភារៈផ្សេងៗ ច្រើនលើកមកហើយ ដូចជាទូរស័ព្ទដៃ កាបូប និងសម្ភារៈផ្សេងៗទៀត ក្នុងខណៈពេលដែលម្ចាស់ម៉ូតូកង់បី ឬម្ចាស់រថយន្ដចតតាមទីសាធារណៈ ហើយគេងលក់ និងពេលមានមនុស្សកំពុងអង្គុយភ្លេចខ្លួននៅតាមសួនច្បារសាធារណៈ ជាដើម។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

យោង ៖ #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.