ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ល្បិច​ឈួស​ឆាយ​ធ្វើ​ផ្លូវ​ដើម្បី​ឈាន​ទៅ​កាប់​ឈើ​របស់​លោកស្រី ​ឡេង ​ធារ៉ា ​ក្រោម​ការ​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ជំនាញ​ត្រូវ​បាន​បែក​ធ្លាយ​


ខេត្តព្រះវិហារ ៖ បទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ចាប់ផ្តើមកក្រើកឡើងវិញ ក្រោមការឃុបឃិតគ្នាជាប្រព័ន្ឋ ជាមួយមន្រ្តីជំនាញជ្រោកក្រោមស្ថាប័នរដ្ឋ ដែលមាន លោកស្រី ឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថា ជាថៅកែក្រុមហ៊ុនធ្វើផ្លូវចូលក្នុងព្រៃព្រះរការ ដើម្បីកាប់បំផ្លាញព្រៃឈើ ក្នុងនោះក៏បានឲ្យលោក មោក វិច្ឆិកា ដើរតួជាអ្នកបិទមាត់ព័ត៌មាន គ្រប់គ្នាក្នុងខេត្តព្រះវិហារ ។

បើទោះជាមានការបំបិទមាត់អ្នកព័ត៍មានក្នុងការបិទបាំងការកាប់បំផ្លាញព្រៃឈើដែលកំពុងនៅសេសសល់ខ្លះឲ្យឈានទៅរកវិនាសអន្តរាយពីសំណាក់ឈ្មួញឈើទុច្ចរិតក៏ដោយ ក៏ព័ត៍មាននៃការបំផ្លាញសម្បត្តិធម្មជាតិទាំងឡាយនៅតែគេចមិនផុតពីកាម៉េរ៉ាអ្នកកាសែតត្រាច់ចរដដែល។យ៉ាងណាមិញបើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី៩ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីដេប៉ូឈើរបស់ ចែម៉ៅ បានផ្អាកមួយរយះ ក៏នៅមានលោកស្រី ឡេង ធារ៉ា ខិតខំឃុបឃិតគ្នាឈូសឆាយផ្លូវចូលព្រៃព្រះរការ ក្រោយក្រុមហ៊ុនដោន និងកងពលតូចលេខ៩ ដោយបានឈូសបុកចូលចំនួន២ច្រក ដើម្បីត្រៀមកាប់បំផ្លាញឈើពីព្រៃព្រះរការ ដែលជាព្រះអភិរក្ស និងជាធនធានសម្បត្តិដូនតាខ្មែរជំនាន់មុន។

ពាក់ព័ន្ឋនិងការចោទប្រកាន់ថា មន្រ្តីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានខេត្តព្រះវិហារ បានព្រងើយកន្តើយនិងការថែរក្សាអភិរក្ស ព្រៃឈើ ដោយពុំមានវិធានការក្នុងការបង្រ្កាប បណ្តែតបណ្តោយឲ្យមានការកាប់រុកទន្រ្ទានព្រៃឈើជាច្រើនកន្លែង ជាពិសេសព្រៃព្រះរការ ខណៈអង្គភាព RskyNews ព្យាយាមខលទៅលោក នួន សុខុម នាយខណ្ទរដ្ឋបាលព្រៃឈើ ព្រះវិហារ តែគួរឲ្យសោកស្តាយ ទូរស័ព្ទចូលហើយបែរជាពុំបានលើកទូរស័ព្ទ។

ប្រជាពលរដ្ឋ ក៏ដូចជាអ្នកឃ្លាំមើលថែរក្សា អភិរក្សធនធានធម្មជាតិព្រៃឈើ បានសំណូមពរឲ្យលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ហ៊ានចេញមុខបង្រ្កាបការឈូឆាយ ការដឹកជញ្ជូនឈើដោយខុសច្បាប់របស់លោកស្រី ឡេង ធារ៉ា បានដែរឬទេ? បើបានសូមមេត្តាជួយចុះត្រួតពិនិត្យព្រៃព្រះរការ ចំនុះនៅក្រោយក្រុមហ៊ុនដោន ក្បែរកងពលតូចលេខ៩ផង ដោយសារតែក្នុងអណត្តិលោកអភិបាលខេត្ត បទល្មើសព្រៃឈើកើនឡើងជាលំដាប់ អំពីបញ្ហាព្រៃឈើ ដូច្នេះដើម្បីទុកដើមឈើជូនកូនចៅ ជំនាន់ក្រោយមើលផងទាន។ម៉្យាងវិញទៀតមជ្ឈដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហារទាំងមូលក៏បានសំណូមពរឲ្យអភិបាលខេត្តនេះធ្វើបច្ចុប្បន្នភាពបង្ហាញឲ្យបានច្បាស់លាស់លើសម្បត្តិធម្មជាតិដូចជាព្រៃឈើនេះជាដើម ថាតើវានៅសេសសល់ប៉ុន្មានភាគរយ! ហើយអនុញ្ញាតិឲ្យឈ្មួញបំផ្លាញអស់ប៉ុន្មានភាគរយ! លុយដែលបានពីឈ្មួញមានចំនួនប៉ុន្មាន!បង់ចូលថវិការជាតិប៉ុន្មាន!។ សុំអធ្យាស្រ័យផង ព្រោះនេះគឺជាចម្ងល់របស់ប្រជាពលរដ្ឋដែលបានឃើញឈ្មួញដឹកឈើគគ្រឹកគគ្រេងអត់មានអ្នកបង្រ្កាប៕

ដោយ ÷ សឿន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.