ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជន​ជាតិ​ដើម​ភាគ​តិច​រៀប​ចំ​កម្ម​វិធី​សែន​ព្រេន​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​ទទួល​ស្វាគមន៍ លោក​​អភិបាល​ខេត្ត​មណ្ឌល​គិរី


ខេត្តមណ្ឌលគិរី ៖ បើយោងតាមព័ត៌មាន ពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា នៅ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របីសែនព្រេនតាមប្រពៃណីនៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍លោក ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ចលោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។

ក្នុងពិធីដ៏អធិកអធមនោះដែរ ក៏មានវត្តមានលោក ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក លោកស្រី គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក និងតំណាងចាស់ទុំជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង០៥ក្នុងខេត្ត និងយុវជនជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅលើភ្នំលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ក្នុងពិធីនោះ តំណាងចាស់ទុំជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី ក៏បានបួងសួងដល់បារមីរបស់លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) តាមជួយថែរក្សា ការពារទឹកដីនៃខេត្តមណ្ឌលគិរី សូមតាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចទាំងអស់ឱ្យទទួលបានសេចក្តីសុខសប្បាយ និងចៀសផុតពីជំងឺផ្សេងៗ។

អង្គភាពមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់បន្តថា នាឱកាសនោះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការរំភើបរីករាយដែលបងប្អូនជនជាតិដើមភាគតិច បានរៀបចំកម្មវិធីសែនព្រេន តាមប្រពៃណី ដើម្បីទទួលស្វាគមន៍រូបលោកដែលមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី។ លោកក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) សូមជួយរក្សាការពារ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីជំងឺតម្កាត់នានា។ បន្ថែមលើសនេះ លោក អភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលរដ្ឋបាលក្រុង/ស្រុកបានកំណត់ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.