ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​សុខ ​ពេញវុធ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​សង្កាត់​ផ្សារ​ថ្មី៣​


រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីព្រឹក នៅទីស្នាក់ ការគណបក្ស ប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍សង្កាត់ផ្សារថ្មីទី៣ អាណត្តិទី៤ ឆ្នាំ២០១២-២០២២ និងទិសដៅភារ កិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២- ២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ និងជាអនុប្រធានគណបក្សខណ្ឌដូនពេញ និងដោយ មានការចូលរួមរួមពី លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី៣ និងសមាជិកសមាជិកា សរុបចំនួន១០០នាក់ ។

បើទោះណាថ្ងៃនេះគឺជាថ្ងៃសៅរ៍ដែលជាថ្ងៃឈប់សំរាករបស់មន្រ្តីរាជការក៏ដោយ តែសំរាប់គណបក្យប្រជា ជនកម្ពុជា គឺជាពេលវេលាដ៏មានតម្លៃនៃការឈានទៅរកភាពឈ្នះ!ទាំងឈ្នះលើការដឹកនាំ ទាំងឈ្នះលើកំរិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានលោក សុខ ពេញវុធ គឺជាចៅហ្វាយខណ្ឌមួយរូបដែលត្រូវបានថ្នាក់ដឹកនាំមើលឃើញថាមានបុគ្គលិកលក្ខណៈពេញលេញ ទាំងអត្តចារិក ព្រមទាំងសមត្ថភាពដែល គេរំពឹងយ៉ាងមុតមាំថាខណ្ឌដូនពេញនឹងទទួលបានការគាំទ្រពីមហាជននៅរដូវកាលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងមកដល់នៅពេលដ៏ខ្លីខាងមុខ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.