ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សង្វៀន​ជល់​មាន់​​​​មាន​​ម្ចាស់​​ឈ្មោះ ​ផេ ​ចំណុច​​ជិត​​ជើង​ភ្នំ​​ស្វាយ​ខាង​ជើង​សាលា​ខេត្ត ​និង​តុលា​ការ​ខេត្ត​​បន្ទាយ​មាន​ជ័យ!


បន្ទាយ​មាន​ជ័​យយ ÷ ​នា​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២២​ ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ជល់​មាន់ បាន​ស្កាត់​មក ពី​ក្នុង​ក្រុង​និង​ពី​ស្រុក​ផ្សេងៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ។ ​ពួកគេ​បាន​ចត​ឡាន ពង្រាយ នៅ​តាម​ចិញ្ចើមផ្លូវ​និង​ដីឡូត៍ ហើយ​ក៏មាន​កន្លែង​ដាក់​ផ្ញើ​ម៉ូតូ យកលុយផងដែរ​។ ​អ្នកលេង​ក៏នាំគ្នាចូល ទៅ លេង ដ៏​គគ្រឹក ។​

​ទើប​បែកធ្លាយ​កាលពី​ថ្ថ្ងៃទី៤ខែមករា​ឆ្នាំ​២០២២ ​នូវ​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​មាន​ម្ចាស់​ឈ្មោះ ផេ ចំណុច​ជិត​ជើងភ្នំ​ស្វាយ​ឬក៏​ជិត​ស្ថានីយ​ផ្សាយ​សំឡេង​ចំនួន​បី​ស្ថានីយ​នា​ខាងជើង​សាលាខេត្ត និង តុលាការខេត្ត​។​ ទីនោះ​ក៏​នៅ​ជិត​បន្ទាយ​យោធភូមិភាគ​៥ ទិស​ទី​១(​បន្ទាយមានជ័យ ) ស្ថិតនៅ ក្នុងភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង សិរីសោភ័ណ ។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ក្តី​ព្រួយបារម្ភ​ហួស​ពី​ការលេង​ល្បែងស៊ីសង​នេះ គឺ​ក្រុមអ្នកលេង និង​ម្ចាស់​សត្វ​ផង​មិនបាន​យកចិត្តទុកដាក់​លើ​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ឬ អូ​មី​ក្រុង​ទេ​។​ ​អ្នកញៀន​ល្បែង​បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​រប​ស់​ឈ្មោះ ផេ ។​សង្វៀន​បាន​បើក​ឲ្យ​លេង​ចាប់ពី​ព្រឹក​ដល់​យប់ (​តាម​ថ្ងៃ​) ហើយ​ចាក់​ភ្នាល់​ចាប់ពី​ប្រាំ​លាន ដល់​១០ លាន​រៀល​ក្នុង​មួមួយគួរ នេះ​មិន​រាប់​ពី​អ្នក​ចាក់​ខាងក្រៅ​ទេ ។​

​ឯ​លក្ខខណ្ឌ​សម្រាប់​ភ្ញៀវ​ចូលទៅ​លេង មុននឹង​ចូល​លេង​គឺ​ត្រូវ​បង់លុយ​ឱ្យ​ម្ចាស់​ទីតាំង ពី​ប្រាំ​ពាន់​ទៅមួយ​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.