ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួង​មហា​ផ្ទៃ​ប្រ​កាស​ផ្ទេរ​ភារ​កិច្ច​​ តែង​តាំង​ប្រធាន​នាយកដ្ឋាន​ថ្មី​ចំនួន​៥រូប​ និង​បំពាក់​ឋានន្ដរ​ស័ក្ដិ​ចំនួន១៧​រូប


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសផ្ទេរភារកិច្ច តែងតាំង​មុខ​តំណែង​ ប្រធាន អនុប្រធាននាយកដ្ឋានថ្មីចំនួន៥រូប និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន១៧រូប នៃអគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ ។

នាយនគរបាលដែលត្រូវទទួលការងារថ្មីចំនួន៥រូបនោះ រួមមាន៖
ទី១៖លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ត្រូវបានតែងតាំងជា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្ដិធម៌
ទី២៖លោកឧត្តមសេនីយ៍ទោ ង៉េង ជួ ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទី៣៖លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល ទី៤៖លោកឧត្តមសេនីយ៍ត្រី ស៊ា មុយឡុង ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអក្សរសម្ងាត់ និង
ទី៥៖ លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។

ជាមួយគ្នានេះ ក៏មានការបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលចំនួន១៧រូបផងដែរ ដោយក្នុងនោះ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន១៥រូប និងថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន២រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ អ៊ាន ក៏បានផ្ដាំផ្ញើដល់នាយនគរបាលដែលត្រូវបានប្រកាសចូលកាន់ តំណែងថ្មី ដោយចាប់ពីថ្ងៃនេះតទៅ ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិន ត្រូវប្រកាន់បក្ខពួក ឬក្រុមឡើយ គឺត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ ឲ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕

 

ដោយ ៖ សំណាង

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.