ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ស្រុក​ភ្នំ​ក្រវាញ​​កក្រេីក​ឡេីង​វិញ​ជា​ប្រភព​ចំណូល​របស់​សមត្ថកិច្ច​​ជ្រក​ក្រោម​ស្ថាប័ន​រដ្ឋ ​តើ​លោក​ ​ជាវ​ តាយ​ អាច​បង្ក្រាបបានទេ!


ខេត្តពោធិ៍សាត់ ៖ នាពេលបច្ចុប្បន្នបទនេះបទល្មើសកាប់ឈើ និងដឹកជញ្ជូនខុសច្បាប់ចេញពីតំបន់ព្រៃអភិរក្សនៅក្នុងស្រុកភ្នំក្រវាញកំពុងតែកើតឡើងយ៉ាងគំហុសព្រោះមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅពី​បទល្មើសព្រៃឈើ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំក្រវាញបានធ្វើការ រិះគន់ចំៗលើលោកលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ថាជាអ្នកបណ្តោយឲ្យមានបទល្មើសកាប់ឈើ និងដឹកជញ្ជូន ឈើខុសច្បាប់កើតឡើងគ្មានទីបញ្ចប់នៅស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកក្រគរ។

ជាងនេះទៅទៀតមានសមត្ថកិច្ចពាក់ព័ន្ធខ្លះបែរជាបង្កើតកុង​ត្រូលជជុះដាក់កម្លាំងឈរជើងដើម្បីប្រមូលលុយពីបទល្មើស​ព្រៃឈើយ៉ាងសុខស្រួលដោយមិនខ្វល់ពីការរិះគន់នោះទេ។

ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញបានឲ្យដឹងទៀតថា បច្ចុប្បន្នមានបុគ្គលម្នាក់ឈ្មោះ ថុង ជាមន្ត្រីអាវុធហត្ថស្រុកភ្នំក្រវាញបានបង្កើតប៉ុស្តិ៍ជជុះនៅចំណុចស្ទឹងទី ៣ផ្លូវទៅអូរដាដើម្បីគាបជម្រិត ទារយកលុយពីអ្នកដឹកឈើតាមតែអំពើចិត្តយ៉ាងកំរោលសូម្បីតែប្រជាពលរដ្ឋដឹកឈើតិចតួចយកទៅសាងសង់ ឬយកទៅជួសជុលលំនៅដ្ឋានក៏ត្រូវប្រឈមនឹងការគាបសង្កត់ យកលុយពីក្រុមពួកលោកថុងផងដែរ ប្រហែលជាពួកនេះបានដាំដើមឈើទុកពីជាតិមុនមកហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថាឈ្មួញឈើឈ្មោះ ថា និងឈ្មោះ ចែ ភ័ស ជាប្រភពចំណូលដ៏សំខាន់និងប្រយោជន៍ធំរបស់មន្ត្រីអាវុធហត្ថឈ្មោះ ថុង នេះព្រោះពួកគេបង់លុយសម្រាប់ឈើ១រទេះគោឬ ១រទេះក្របី៥០០០០រៀល ជាប្រចាំមិនអាចខក ខានបានទេ រីឯឈ្មួញម្នាក់ទៀតឈ្មោះ ទឹង បានបង់លុយប្រចាំខែឲ្យមន្ត្រីអាវុធហត្ថឈ្មោះ ថុង ក្នុង១ខែ១​លានរៀល ដោយបុគ្គលឈ្មោះ ថុង នេះបានអះអាងថាយកទៅបង់ឲ្យមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់។

ទាក់ទងការដាក់កុងត្រូលជជុះជំរិតទារប្រាក់និងការចោទប្រកាន់លើមន្ត្រីព្រៃឈើ និងមន្ត្រីបរិស្ថានខាងលើអង្គភាព RskyNews យើងខ្ញុំបានស្វះ ស្វែងរកការបំភ្លឺពីភាគីខាងលើនៅរសៀលថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ នេះដែលតែពុំមានលេខ ទូរស័ព្ទដើម្បីធ្វើការទាក់ទង ទោះយ៉ាងណាអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការពីភាគីពាក់ព័ន្ធ៕

ដោយ ÷ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.