ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្បួន​រទេះក្របី គោ គោយន្ត​កន្ត្រៃ រថយន្ត​ច្នៃ​.. ដូច​ហែ​កឋិន តែ​មិន​ហ៊ាន​មើល មមិនចង់ថា ឬ​បកស្រាយ​ដូចម្តេច​ឡើយ ព្រោះ​ខ្លាច​ឈ្មួញ​ប្ដឹង ឬ​ភ្ជាប់​ទៅ​រឿង​មិន​ប្រក្រតី ដែល​នឹង​នាំទុក្ខ​ដាក់ខ្លួន


ខេត្តកំពង់ធំ ÷ ប្រភពពីអ្នករកស៊ី​ឈើបានអោយដឹង នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ថា គេ​ប្រាប់ថា អ្នករកស៊ី​ឈើ​បាន ប្រកាស ជូនដំណឹង​សុំ​ផ្លូវ​ដឹក​របស់ និងឈើ​ ដោយ​បាន​បង់លុយ​អោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ដែល​គ្រប់គ្រង នៅ​តំបន់ ឬ​គោលដៅ​ទទួលខុសត្រូវ ឆ្លងកាត់នោះ​រួចស្រេច​បាច់ ជាមុន​ហើយ ទើប​ហ៊ាន​ដឹក​ឈើចេញយ៉ាងព្រងើយ នោះមិនខុសអីពីពាក្យបុរាណនិយាយថា “អារសាច់ជូនខ្លាទើបនៅស្រុកបាននោះទេ”។

ក្បួន​រទេះក្របី គោ គោយន្ត​កន្ត្រៃ រថយន្ត​ច្នៃ​..ដូច​ហែ​ក ឋិនបង្កើតបទល្មើស​ដឹកជញ្ជូន​ឈើឈើមូល៏គគ្រឹកគ គ្រេង  ប៉ុន្តែ​មន្ដ្រី​ជំនាញ បង្ហើប​តប​ថា បានឃើញ​ដែរ តែ​មិន​ហ៊ាន​មើល មិន​ចង់​ថា ឬ​បកស្រាយ​ដូចម្តេច​ឡើយ ព្រោះ​ខ្លាច​ឈ្មួញ​ប្ដឹង ឬ​ភ្ជាប់​ទៅ​រឿង​មិន​ប្រក្រតី ដែល​នឹង​នាំទុក្ខ​ដាក់ខ្លួន​។​

​ជាក់ស្ដែង នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ មាន​រទេះក្របី ចំនួន៧គ្រឿង ដឹកឈើ​មូល ចេញពី​ព្រៃ​សហគមន៍​ទំអរ ឆ្លងកាត់​តាម​ច្រក​អើយ​បាន នៅ​យ៉ាង​ស្រួល ដ្បិត​មាន​អ្នក​រត់ការ ជិះ​ម៉ូតូ​ពីមុខ​ក្បួន​។ ពោលគឺ បាន​ដឹកជញ្ជូន​ឈើ ឆ្លងកាត់ ភូមិសាស្ត្រ ទឹកដី​ស្រុក​សន្ទុក ក្រោម​ដែន​ការគ្រប់គ្រង របស់លោក មុំ សុផល នាយផ្នែក​រដ្ន​បាល​ព្រៃឈើ កំពង់ថ្ម និង​ដែលជា​ថ្នាក់លើ​នៃ បី សង្កាត់រដ្ឋបាល​ព្រៃឈើ គឺ​សង្កាត់​ក្រយា សង្កាត់​តាំងក្រសាំង សង្កាត់​បារាយណ៍​។

ពាក់ព័ន្ធ​នឹង​ការដឹក​ជ​ញ្ចូ​ន​អនុផល ផល​ព្រៃឈើ ខាង លើនេះ ការទំនាក់ទំនង​បំភ្លឺ​ពី លោក មុំ សុផល នាយផ្នែក​រដ្ន​បាល​ព្រៃឈើ កំពង់ថ្ម នៅ​មិនអាច​ទទួល​ការ ហៅចូល​បំភ្លឺ បាន​នៅឡើយ មកទល់​ថ្ងៃទី​៣១ ខែធ្នូ ។​

ប៉ុន្តែ​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ន​បាល​ព្រៃឈើ​កំពង់ធំ បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​ឲ្យដឹង នៅ​ថ្ងៃទី​៣០​ខែធ្នូ​ថា​ លោក​នឹង​អោយ​មន្ដ្រី​របស់លោក ចុះ​ស្រាវ ជ្រាវ​មើល ថា​តើ​បានឃើញ ឬ​មាន​ករណី​ដឹកឈើ ឬ​អត់​ទេ​? ។​

​ប៉ុន្តែ​ប្រភព​មាន​ទំនាក់ទំនង​នឹង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន បាន​ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ថា​ មន្ត្រី​ជំនាញក៏​ដូច​មន្ត្រី​មាន​សមត្ថកិច្ច ក៏បាន​ឃើញ​ដែរ នូវ​សកម្មភាព​បទល្មើស​ព្រៃឈើ ផល​អនុផល​ព្ព្រៃឈើមួយចំនួន ប៉ុន្តែ​មិន​ហ៊ាន​មើល មិន​ចង់​ថា ឬ​បកស្រាយ យ៉ាងណា​នោះទេ ព្រោះ​ខ្លាច ឈ្មួញ​ប្ដឹង ឬ​ភ្ជាប់​ទៅ​រឿង​មិន​ប្រក្រតី ដែល​នាំទុក្ខ​អំពល់​ដាក់ខ្លួន ហើយ​ខាង​ថ្នាក់លើ បន្ទោស​។ ស្តាប់ក្រុមមន្រ្តីបកស្រាយបែបនេះយើងដូចចង់អាណិតបន្តិច ចង់ជេរបន្តិច។ យើងពិតជាអត់យល់ទេលោកមេព្រៃ!ក្រែងគេបញ្ជូនពួកលោកទៅឲ្យទៅការពារព្រៃឈើ អាម៉េចបានជាមិនចាប់ហើយ បែរទៅជាសូម្បីតែនិយាយក៏ខ្លាចមានបញ្ហាដាក់ខ្លួន? បើអញ្ចឹងដដែល ម៉េចមិននៅផ្ទះ ឲ្យគេអ្នកហ៊ានធ្វើម្តង។

ទាក់ទងការចោទប្រកាន់លើជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីពាក់ព័ន្ធខាងលើ អង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.