ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បទ​ល្មើស​នេសាទ​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក​នៅ​តំបន់​ភូមិ​បាឡត​ឃុំពាម​បាង ​លោក ​ងួន ​រតនៈ ​អភិបាល​ខេត្ត​កំពង់​ធំ​មិន​គួរ​មើល​រំលង


ឃុំពាមបាង ÷ សេចក្តីរាយការណ៍ពីប្រជានេសាទ បានឲ្យដឹងទៀតថា អ្នកនេសាទជនជាតិយួនបានប្រើទូកធំៗជាច្រើនគ្រឿងអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីរាប់សិបតោនក្នុងមួយថ្ងៃៗ ដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាបង្រ្កាបឡើយ ផ្ទុយទៅវិញលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់ជលផលពាមបាង និងមន្ត្រីបរិស្ថានប្រចាំតំបន់ពាមបាង ជាអ្នកឃុបឃិតឲ្យជនជាតិយួន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីខ្មែរយ៉ាងមហន្តរាយ។ ចំណែកលោក ជិន ស៊ីថា នាយខណ្ឌជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នៅតែបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែទំនើងចិត្ត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា​ បច្ចុប្បន្នសកម្មភាពអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់កើតឡើងយ៉ាងពេញបន្ទុកក្នុងផ្ទៃបឹងទន្លេសាប ចំនុះមុខបាឡត ឃុំពាមបាង​ ស្រុកស្ទោង ព្រោះមានការបើកដៃពីសំណាក់មន្ត្រីខិលខូចជ្រោកក្រោមស្លាករដ្ឋបាលជលផល បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រជានេសាទបានអះអាងថា ការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បាឡត នាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រោយពេលបង្ក្រាប បទល្មើសនៅតែកើតឡើងពេញបន្ទុកដដែល។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា មេត្រីនៃក្រសួងកសិកម្ម ត្រូវចាត់វិធានការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំពាមបាង នេះប្រកបដោយប្រសិទ្ធភាព។

តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ពាមបាង ស្រុកស្ទោង មិនហ៊ានបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគំហុកនោះទេ។ ហេតុនេះហើយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា មេត្រីនៃក្រសួងកសិកម្ម ត្រូវមានការពិនិត្យឡើងវិញជាបន្ទាន់ កុំឲ្យមើលរំលងតទៅទៀត។

ប្រភពពីប្រជានេសាទនៅឃុំពាមបាង បានឲ្យដឹងដែរថា រយៈពេលជិត៣សប្តាហ៍ហើយ ដែលជនជាតិយួនបានធ្វើសកម្មភាពអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់បំផ្លាញធនធានមច្ឆារជាតិយ៉ាងព្រងើយ។មជ្ឈដ្ឋានអ្នកជំនាញខាងជលផលបានប្រមើល មើលឃើញថា មិនយូរមិនឆាប់ផលត្រីក្នុងបឹងទន្លេសាបនឹងត្រូវវិនាសហិនហោចពីផ្ទៃទន្លេជាក់ជាមិនខាន។គេបានលើកជាសំណួរទៅលោកងួន រតនៈ ដែលថ្នាក់លើចាត់តាំងឲ្យមកធ្វើចៅហ្វាយខេត្ត មើលការខុសត្រូវ ថែរក្សាសម្បត្តិធម្មជាតិ មិនថាលើគោក រឺក្នុងទឹក មានបើកភ្នែកមើលភាពវិនាសសាបសូន្យនៃភោគទ្រព្យដែលមានតម្លៃមហាសាលចិញ្ចឹមមនុស្សតជំនាន់នេះដែររឺទេ!។រួចចុះមេក្រសួងកសិកម្មដែលមានរដ្ឋបាលជលផលជាសេនាធិការ គេឲ្យមកមើល រឺក៏ឲ្យមកចូលរួមបំផ្លាញជាមួយអាសាសន៍ចោរចង្រៃដែលតែងតែលួចប្លន់ខ្មែរគ្រប់សម័យកាល!។យើងជឿថាមានតែសម្តចប្រមុខនៃកម្ពុជាដែលមានអំណាចស្មើមេឃទេ ទើបអាចកំណត់វាសនា មន្រ្តី ចោលម្សៀតទាំងនោះ ថាតើត្រូវប្រើផ្តៅ រឺត្រូវបញ្ជូនទៅត្រពាំងផ្លុង ដើម្បីរក្សាមច្ឆាជាត់របស់យើងឲ្យនៅគង់វង្ស៕

ដោយ ÷ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.