ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បាឡត ឃុំពាមបាង សកម្ម​ភាព​ពួក​បំផ្លាញ​មច្ឆារ​ជាតិ​កំពុង​អូស​ទូក​យាំង​កាវ​យ៉ាង​អនាធិបតេយ្យ​ទាំង​ថ្ងៃ​ទាំងយប់


ខេត្តកំពង់ធំ ៖ ទោះបីជារដ្ឋបាលជលផលជានិច្ចជាកាលតែងតែបើកកិច្ចប្រជុំទប់ស្កាត់បទល្មើសការនេសាទគ្រប់ប្រភេទយ៉ាងណាក្តី គេតែងសង្កេតឃើញថាវាគ្រាន់តែជាការវែកចកឲ្យឃើញទឹកថ្លាតែមួយភ្លែតប៉ុណ្ណោះ ដែលភាសាសាមញ្ញនិយាយថាធ្វើឲ្យតែល្អមើល ជាក់ស្តែងសកម្មភាពបទល្មើសនេសាទពាសពេញបឹងទន្លេសាបប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជាទូកអូស ឆក់ត្រជាក់យាំងកាវ កំពុងបំផ្លិចបំផ្លាញធនធានមច្ឆារជាតិយ៉ាងធ្ងន់ធ្ងរបំផុតជិតរលាយផុតពូជអស់ទៅហើយទាំងត្រីតូចធំរាប់សិបតោនរៀងរាល់ថ្ងៃ រាល់យប់ពេញ ផ្ទៃបឹងទន្លេសាប មិនមានមន្ត្រីជំនាញចុះបង្ក្រាបម្តងណាឡើយនៅចំណុចបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ទូកធំខ្នាតយក្សទាំងនោះសុទ្ធតែជាទូក ជនជាតិវៀតណាម មានចំនួនប្រាំបីទូកធំៗ កំពុងតែធ្វើសកម្មភាពនេសាទខុសច្បាប់ ពាសពេញផ្ទៃទឹកយ៉ាងអនាធិបតេយ្យ ពុំមានមន្រ្តីជំនាញពាក់ព័ន្ធណាអើពើ រឺធ្វើ ការបង្រ្កាបឡើយ សង្ស័យប្រហែលជាមានការឃុបឃិតត្រូវរូវគ្នាអស់ហើយបានជាទុកឱ្យទូកធំៗយក្សអូសយាំងកាវពេញបន្ទុកយ៉ាងអនាធិបតេយ្យហើយទូកទាំងនោះជារបស់ជនជាតិវៀតណាមចូលមកធ្វើសកម្មភាព ប្រព្រឹត្តិបទល្មើសនេសាទបានដោយ រលូនតាមចិត្ត។

ជាក់ស្តែងកាលពីថ្ងៃទី២១ខែ ធ្នូ ឆ្នាំ២០២១ កន្លងមកនេះ តៃកុងទូកអូសយាំងកាវម្នាក់ ក្នុងចំណោមច្រើនអ្នក បានបង្ហើបប្រាប់ឲ្យដឹង ដោយនិយាយប៉ៃឡាំៗថាមេ ខ្លោងដែលជាថៅកែធំឈ្មោះចេងជាជនជាតិវៀតណាម បានរត់ការបង់លុយឲ្យមន្ត្រីជំនាញថ្នាក់តូចរហូតដល់មន្ត្រីថ្នាក់លើអស់ជាច្រើនម៉ឺនដុល្លារអស់ហើយ ដូច្នេះគ្មានជំនាញពាក់ព័ន្ធណាមកបង្រ្កាបឡើយ។

បើពិតជាយ៉ាងហ្នឹងមែន ពិតជានឹង រលាយហិនហោចអស់ហើយ ធនធានមច្ឆារជាតិ ក្នុងផ្ទៃបឹងទន្លេសាប ដោយសារមន្រ្តីជំនាញពាក់ព័ន្ធមានការឃុបឃិតគ្នាជាប្រព័ន្ធបើកដៃអោយជនជាតិវៀតណាម ចូលមក ប្រព្រឹត្តិបទល្មើសនេសាទ ក្នុងដែន បឹងទន្លេសាប ដែលជាដែនជំរកត្រីពងកូនរបស់ខ្មែរយើងដោយសេរីតាមអំពើរចិត្ត។

ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមផ្ទៃបឹងទន្លេសាប បានត្អូញត្អែររៀបរាប់ និងរិះគន់ចំៗយ៉ាងចាស់ដៃថា បើគ្មានការឃុបឃិតគ្នា និងការបើកដៃពីមន្រ្តីជំនាញពាក់ព័ន្ធនោះទេទូកអូសយាំងកាវធំៗខ្នាតយក្ស របស់វៀតណាមទាំងនោះ ក៏មិនអាចកើតមានឡើងនោះដែរ ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា រាល់ថ្ងៃមិនមានប្រជាពលរដ្ឋខ្មែរណាហ៊ានទៅនេសាទដាក់មងក្បែរទូកយាំងកាវធំខ្នាតយក្ស វៀតណាមទាំងនោះទេពីព្រោះក្រុមទូកអូសយាំងកាវទាំងនោះ មានការគំរាមគំហែងមកលើ ប្រជាពលរដ្ឋខ្មែរ បើហ៊ានមកនេសាទក្បែរ នឹងបុកទូកខ្មែរអោយលិចក្នុងទន្លេតែម្តង។ស្តាប់ការរៀបរាប់ខាងលើរបស់ប្រជាពលរដ្ឋ យើងពិតជាមានការ សង្វេកចិត្តណាស់ដែលជាតិសាសន៍ដទៃចូលមកប្លន់មច្ឆារជាតិរបស់យើងហើយ បែរជាអាជ្ញាធរខ្មែរម្ចាស់ប្រទេសជួយសំរួលឲ្យចោរចូលមកលួចយ៉ាងរលូន។ រឿងដែលចោលម្សៀតបំផុតគឺទន្លេសាបដែលជាជង្រុកត្រីដ៏មហាសាល បែរជាយើងរកតែប្រហុកសុីមិនបាន ហើយទៅទិញពីយួនមកវិញ។ សួរថាលោក ពុំ សុថា ដែលជាមេធំខាងជលផល និងលោករដ្ឋមន្រ្តី វេង សាខុន មានបានទតឃើញភាពរលាយហិនហោចនៃទ្រព្យក្នុងទឹករបស់ខ្មែរដែររឺទេ!។ ភាគ១

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.