ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ទៀង ​សុថា ​ប្រធាន​តុលា​ការ​ខេត្ត​មណ្ឌល​គីរី​៖ ​ប្រាស់​ឈ្មោះ​ឯកឧត្តម​ ហូ សិទ្ធី​ គៀប​គូភា​គី​ទំនាស់​រឿង​ដី​ធ្លា​​ថា​​ច្រឡំ​មាត់​?


រាជធានីភ្នំពេញ ៖ បន្ទាប់ពីឯកឧត្តម ហូ សិទ្ធីនាយកខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹង​ប្តឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ ស្រាប់តែលោក ទៀង សុថា ប្រធានសាលាដំបូង​ខេត្តមណ្ឌលគិរី ​ភ័យស្លន់ស្លោរប្រញាប់ប្រញាល​ចេញមកទទួល​កំហុសនិង​សុំទោសឯកឧត្តម ហូ សិទ្ធី។

ការចេញមកសុំទោសនេះ គឺបន្ទាប់ពីបែកធ្លាយរឿងលោក ទៀង សុថា បានប្រើប្រាស់ឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿងឲ្យចែកដីដល់បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ។

បើយោងតាមសាររបស់លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី ដែលសារព័ត៌មាន​ក្នុងស្រុកបានដកស្រង់យកមកចុះផ្សាយបានសរសេរយ៉ាងថា សារទី១ ៖ «ខ្ញុំបាទពិតជាខុសហើយ ដែលជ្រុលនិយាយបែបនេះ។ ខ្ញុំសូមសោកស្តាយជាខ្លាំងពន់ពេក ដែលច្រឡំមាត់និយាយបែបនេះ ដោយពុំគិតពិចារណាអោយបានច្បាស់លាស់នាំអោយប៉ះពាល់កិត្តិយសឯកឧត្តម ហូ សិទ្ធី។ ខ្ញុំបាទសូមគោរពឯកឧត្តមមេត្តាអភ័យទោស ដល់ខ្ញុំផង។ សូមអរគុណឯកឧត្តមច្រើន»។ សារទី២៖ «ជាការពិត ខ្ញុំបាទពុំបានដឹងទេ ថាឯកឧត្តម ហូ សិទ្ធី ទូរសព្ទទៅឯកឧត្តមអភិបាលខេត្ត ឫមិនតេនោះទេ។ សូមអរគុណឯកឧត្តម»។

មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា តើឯកឧត្តម ហូ សិទ្ធី នាយកខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន ប្តឹងលោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី ទៅអង្គភាពប្រឆាំងអំពើពុករលួយដែរឬទេ? ខណៈដែលការប្រើឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់ប្រជាពលរដ្ឋម្ចាស់ដីបានធ្វើឲ្យ​ខូចកិត្តិយស​យ៉ាងធ្ងន់ធ្ងរនោះ។

ការប្រកាសថានឹងប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងលោកទៀង សុថា ប្រធានតុលាការ​ខេត្តមណ្ឌលគិរី បានយកឈ្មោះឯកឧត្តម ហូ សិទ្ធី នាយកខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យបក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមាន​សេរីភាពវិញ។

ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានធ្វើការបំភ្លឺថា នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១​នេះ ចន្លោះម៉ោង ៧ ដល់ម៉ោង ៨ព្រឹក ឯកឧត្តមមានការភ្ញាក់ផ្អើលដោយ​បានឃើញលើទំព័រ​ហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា “ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ដែលជាចៅក្រម កាន់សំណុំរឿង បានយកឈ្មោះឯកឧត្តម ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដី​ទៅឲ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ ។

ឯកឧត្តម ហូ សិទ្ធី បានបញ្ជាក់ថា ឯកឧត្តម មិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹងថាម្ចាស់ដីដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ។

ដោយឡែកលោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធការចោទប្រកាន់ខាលើនេះ។ រីឯលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប មិនអាចសុំការអត្ថាធិប្បាយបានដែរ។

ជុំវិញករណីខាងលើនេះ ខាងក្រសួងយុត្តិធម៌នៅមិនទាន់មានចំណាត់ការណាមួយននៅឡើយទេ ចំពោះ​លោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី និងឯលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ដែលបានប្រើប្រាស់ឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែល​មានរឿង​ឲ្យចែកដីដល់បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការ​បញ្ចប់​រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ៕

អត្តបទដោយ : ចេស្តារ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.