ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​អុិត ​សុធា ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​បញ្ជា​ឲ្យ​ចាប់​​ខ្លួន​ប្រធាន​សហគមន៍​ព្រៃ​ឈើ​កាប់​ទន្រ្ទាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​


ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាអោយចាប់ខ្លួនបុរសម្នាក់ជាអតីតប្រធានសហគមន៍ព្រៃឈើ ដែលបានធ្វើសកម្មភាព កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ 

ជនសង្ស័យដែលត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងបញ្ជាអោយចាប់ខ្លួនអនុវត្តតាមច្បាប់ មានឈ្មោះម៉ៅ មន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ 

ការបញ្ជាអោយចាប់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ៅ មន ខាងលើនេះមកអនុវត្តតាមនិតិវិធីច្បាប់ធ្វើឡើងក្រោយមានការស៊ើប អង្កេតសកម្មភាពល្មើសច្បាប់ដែលបានប្រព្រឹត្តកន្លងមក គឺជនសង្ស័យ រូបនេះបានកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅចំណុចព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១បានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃនរ៉ាល់អស់ទំហំ  ហិកតា ៥៨៣  

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹកបានឲ្យដឹងថាកន្លងមក ឈ្មោះ ម៉ៅ មន នេះជាបុគ្គលមិនខ្មាចក្រែងរអានឹងច្បាប់ឡើយហើយជាជនដែលមានជំនាញខាងដើរទន្ទ្រានយកដីព្រៃរបស់រដ្ឋ លក់យ៉ាងអាណាធិបតេយ្យ  ហើយការទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃអាត ព្រៃស្អំ ឈ្មោះ ម៉ៅ មន បានសមគំនិតជាមួយ លោក អ៊ុនហិន មេភូមិខ្វិតទួលឃ្លាំង និងលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាកទឹកលក់ទៅឲ្យឈ្មោះ ខូវ គៀត អស់ចំនួន៥ប័ណ្ណយ៉ាងរំភើយ   

មិនតែ ប៉ុណ្ណោះ ឈ្មោះ ម៉ៅ មន រូបនេះបានដើរនិយាយក្មេងក្មាងថាមិនខ្លាចតុលាការទេ នរណាចង់ប្តឹងក៍ប្តឹងទៅ ព្រោះខ្លួនទើបលក់ដីបានលុយ ជួលមេធាវីទុកការពារក្តី។ 

ទោះយ៉ាងណាក្តីអង្គភាពគេហទំព័រ www.rskynews.com យើង មិនអាចសុំការ បកស្រាយណាមួយ  ពីលោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង  និងលោកស្រី  ស៊ឹម  រ៉ុន មេឃុំក្បាលទឹក បាននៅ ឡើយទេជុំវិញ រឿងដែលប្រភពលើកឡើងខាងលើ   

សូមបញ្ជាក់ថាបច្ចុប្បន្ន ជនសង្ស័យ ម៉ៅ មន ត្រូវបានចៅក្រម បញ្ជាឲ្យធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន និងកំពុងបន្តនីតិវិធី 

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.