ខេត្តកំពង់ឆ្នាំង ÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹង នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះថា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមួយរូបគឺ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង មកអោយរដ្ឋវិញ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ដីជាង៦០០ហិកតានេះ គឺលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានប្រគល់អោយរដ្ឋវិញ កាលពីថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ ÷ តារាស្រ៊ុន