ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេ​ខ្មូត​ទិញ​ឈើ​ផ្ទះ​ចាស់​ឆ្លង​ខេត្ត​ដឹកឈើ​មិន​ចេះ​អស់​ជ្រក​ក្រោម​​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក!


ខេត្តព្រះវិហារ ÷ មេខ្មូតស៊ីឈើប្រភេទផ្ទះចាស់ឈ្មោះ ស្រី សារឿន ភេទប្រុសអាយុ៤៦ ឆ្នាំនិងប្រពន្ធឈ្មោះ ស្រី ដា ហៅ (យាយអឿន) មានទីលំនៅរស់នៅខេត្តតាកែវ បានប្រមូលទិញឈើផ្ទះចាស់ៗមិនចេះអស់ពីក្នុងទឹកដីខេត្តព្រះវិហារ ជា ពិសេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ មេខ្មូតទាំងពីរនាក់ប្ដីប្រពន្ធ បានទិញផ្ទះចាស់បីខ្នង(ទំហំ៨គុណនឹង១៣ ម៉ែត្រ)ពីឈ្មោះ វង្ស វណ្ណា និងប្រពន្ធឈ្មោះ ស្រ៊ុន ស្រីនាង រស់នៅភូមិបុះធំ ឃុំស្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដើម្បីដឹក ជញ្ជូនយកទៅខេត្តតាកែវបន្តទៀតដោយមានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

ប្រភពពីសមត្ថកិច្ចនៅតំបន់នោះបានឱ្យអ្នកសារ ព័ត៌មានយើងដឹងថា ÷ មេឈ្មួញទិញឈើទាំងពីរនាក់ប្ដីប្រពន្ធនេះបានមកប្រមូលទិញឈើនៅស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ជាលក្ខណៈកន្ទេលធំបន្លំដេក ដោយយកឈ្មោះថ្នាក់ដឹកនាំម្នាក់នៅក្នុងខេត្តព្រះវិហារ មកកាងអាជីពទិញឈើរបស់ខ្លួនថែមទៀត បូកផ្សំទាំងរត់ការចែកលុយផងដែលទើបគ្មានជំនាញខាងណាអាចបង្ក្រាបបានឡើយ។

ជាក់ស្ដែងជំនាញកងរាជអាវុធហត្ថបានបង្ក្រាបជា ច្រើនលើកច្រើនសារលើឈ្មួញទាំងពីរនាក់ប្ដីប្រពន្ធរូបនេះ ហើយក៏បានប្រគល់វត្ថុតាងទៅជំនាញដើម្បីត្រួតពិនិត្យនិងចាត់ការតាមច្បាប់ តែជាលទ្ធផលគ្រាន់បានតែជាការល្អមើលប៉ុណ្ណោះ ដោយមានអ្នកធំអន្តរាគមន៍ដោះលែងទៅវិញ។ ប្រភពបានបន្តទៀតថា ÷ ការទិញផ្ទះចាស់ខាងលើនេះភាគច្រើនមានតែគ្រោងផ្ទះអត់ដំបូលដោយសង់ទុកចោលហើយឈើដែលត្រូវដឹកជញ្ជូនឡើងឡានភាគច្រើនជាឈើដំដែកគោលរួចយកទៅត្រាំទឹកដោយបន្លំធ្វើជាឈើផ្ទះចាស់។

ប្រជាពលរដ្ឋបានដាក់សំណួរសួរថា ÷ តើផ្ទះចាស់នៅតំបន់ខាងលើនោះក្នុងមួយឆ្នាំលក់អស់ប៉ុន្មានខ្នង​ផ្ទះហេតុអ្វីបានជា​ដឹកមិនចេះអស់ ហើយពួកគាត់លក់ផ្ទះទាំងអស់នោះរួច តើពួកគាត់សង់ផ្ទះថ្មីធ្វើអំពីឈើ​ឬក៏ធ្វើអំពីថ្មវិញ​សម្រាប់ការ​រស់នៅសព្វថ្ងៃ?

ដោយឡែកមន្ត្រីជំនាញបានបញ្ជាក់ថាផ្ទះចាស់ពិតប្រាកដគឺពួកគាត់អាចធ្វើការលក់ចេញទៅក្រៅស្រុកបានដោយផ្ទះនោះត្រូវមានអាយុកាលចាប់ពី ៤ទៅ៥ឆ្នាំតាមប្រភេទឈើទើបអាចលក់ រុះរើដឹកចេញបានដោយគ្មានការបង្ក្រាប។

ពាក់ព័ន្ធនឹងការប្រមូលទិញឈើខាងលើនោះកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានអាខោន facebook ឈ្មោះ ចែដា តាកែវ បានបង្ហោះរូបឡាននិងភ្នាក់ងារសារព័ត៌មានម្នាក់។ លុះដល់ព្រឹកថ្ងៃទី ៣០ខែ ឆ្នាំដដែល អាខោនហ្វេសប៊ុកដដែលបានបង្ហោះសារមួយឃ្លាទៀតថាករណីដឹកឈើផ្ទះចាស់អ្នកសារព័ត៌មានមកគំរាមយកលុយ៥០ម៉ឺនទាំងប្ដីនិងប្រពន្ធឱ្យម្នាក់៥ម៉ឺនរៀលអត់យក។

ឆ្លើយតបទៅនិងសារដែលបានបង្ហោះតាមទំព័រអាខោនហ្វេសប៊ុកឈ្មោះ ចែដា តាកែវ អង្គភាព RskyNews យើងបានធ្វើការទំនាក់ទំនងទៅអ្នកសារព័ត៌មានខាងលើ ដោយពួកគាត់បានបញ្ជាក់ថាពួកគាត់មានគ្នាបីនាក់ចុះទៅដល់ទីតាំងលក់ផ្ទះចាស់ខាងលើនោះ តែពេលទៅដល់ឈ្មោះ ស្រី ដាហៅយាយអឿនបានមកជួបពួកគាត់ ហើយសួរពួកគាត់ថាតើមកពីខាងណា? ពួកគាត់ឆ្លើយថាជាអ្នកសារព័ត៌មាន ពេលនោះយាយអឿនបាននិយាយថាថ្ងៃនេះមានអ្នកសារព័ត៌មាន និងសមត្ថកិច្ចបានមកយកលុយគាត់មិនក្រោមពី១០០នាក់នោះទេ បន្ទាប់មកយាយអឿនបានឱ្យកូនចៅទៅយកលុយមកឲ្យពួកគាត់៥ម៉ឺនរៀល ដោយពួកគាត់តបវិញថា ពួកខ្ញុំមកយកព័ត៌មានសម្រាប់ចុះផ្សាយតាមបណ្ដាញសង្គមគឺមិនមែនមកយកលុយទេ ហើយក៏នាំគ្នាចាកចេញពីទីនោះទៅ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាត្រូវដងត្រូវផ្លែរវាងមន្ត្រីជំនាញជាមួយមេខ្មូតឆ្លងខេត្តទាំងពីរនាក់ប្ដីប្រពន្ធនោះហើយមើលទៅ។ ប្រភពបន្ថែមទៀតថាជាក់ស្ដែងពេលជំនាញកាន់អ្វីគឺរលាយនោះជាក់ស្ដែងកាន់ព្រៃឈើរលាយព្រៃឈើ ដោយដឹកមិនចេះអស់ គ្រប់គ្រងមច្ឆាជាតិរលាយត្រី។ ប្រភពបានសំណូមពរដល់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់មុននិងអនុញ្ញាតជៀសវាងមានការយល់ច្រឡំ បើគាត់ដឹកឈើផ្ទះចាស់ មានច្បាប់ពិតប្រាកដមែនហេតុអ្វីបានជាចាំបាច់ចែកលុយអ្នកដែលទៅជួបក្នុងម្នាក់ៗទទួលបានពី៥ម៉ឺនរៀលទៅ១០ម៉ឺនរៀល។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពយើងខ្ញុំបានស្វះស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធនៅល្ងាចថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតែលទ្ធផលគឺមិនមានលេខទូរស័ព្ទសម្រាប់ទាក់ទង ទោះយ៉ាងណាអង្គភាពយើងនឹងរង់ចាំការបំភ្លឺគ្រប់ពេល វេលាពីភាគីពាក់ព័ន្ធពិសេសយាយអឿនិងប្ដីរបស់គាត់៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.