ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រ​ធាន​ក្រុម​ការ​ងារ​គណ​បក្យ​ប្រ​ជា​ជន​ចុះ​ជួយ​ស្រុក​កំពង់​ត្របែក​ដឹក​នាំ​ដោយ​ឯកឧត្តម​ ហាស់ ​សារ៉េត ​និង​ឯកឧត្ត​ម​ឧកញ៉ា ​សំ ​ប៊ន​ ចុះ​ជួបសំណេះសំណាល​ជា​មួយ​សមា​ជិក​បក្ស​១៥០០នាក់​


ព្រៃវែង ៖ នៅថ្ងៃសៅរ៌២កើត ខែទុតិយាសាឍ ឆ្នាំ ច សំរឹទ្ឌិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨  ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់ត្របែក និងឯកឧត្តមឧកញ៉ា សំ ប៊ន អនុប្រធានក្រុមការងារ​ចុះជួយស្រុក​កំពង់ត្របែក នៃ​ខេត្តព្រៃវែង និងជាអនុ​ប្រធានក្រុមការងារពិសេសចលនាបណ្តាគណបក្សនយោបាយខេត្តបាត់ដំបង​បានដឹកនាំក្រុម​ការងារចុះជួបនិងសំណោះសំណាលសាកសួរសុខទុក្ខសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា (CPP) មានចំនួន​ប្រមាណ​១៥០០នាក់មកពីឃុំកន្សោមអក នៃស្រុកកំពង់ត្របែក។

ថ្លែងទៅកាន់សកម្មជន សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកំពង់ត្របែក ឯកឧត្តម​ ហាស់ សារ៉េត និងឯកឧត្តម​ឧកញ៉ា សំ ប៊ន បានសំដែងការសាក​សួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោមស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​គណះពង្រឹងចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង ​ដោយសម្តេចបានផ្តាំផ្ញើអោយសមាជិក​សមាជិការបក្សទាំងអស់ត្រូវ​អញ្ជើញទៅបោះឆ្នោតជ្រើស​តាំង​តំណាំងរាស្រ្តនីតិការទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្ស​ប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ មានរូបសញ្ញាទេវតាបាច់ផ្កាជាសំគាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជានាយករដ្ឌមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដឹកនាំប្រទេស ប្រកបដោយការអភិវឌ្ឍន៏  សុខសន្តិភាព និងកសាងប្រទេសជាតិយើងអោយមានការរីកចំរើនលើគ្រប់វិស័យ។

នៅក្នុងពិធីជួបជុំពិសេសនេះ ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់ត្របែកបានថ្លែង​ការកោត​សសើរដល់សកម្មជន និងសមាជិកសមាជិការបក្សប្រជាជនកម្ពុជា ទូទាំងស្រុកកំពង់ត្របែកដែលបានឆ្លៀតពេល​វេលាដ៌មានតំលៃ​មកចូលរួមនៅក្នុងពិធីសំណោះសំណាលដ៌មានអត្តន៌យជាមួយក្រុមការងារ។ ឯកឧត្តមបានបន្តថាសូមបងប្អូនទាំងអស់ត្រូវ​ទៅបោះ​ឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយនៅសល់តែ១៥ថ្ងៃទៀតទេ ហើយគូសអោយចំគណបក្ស​ប្រជាជន​កម្ពុជាដែលមានលេខរៀងទី២០ ងាយស្រួលចំណាំ ដោយមានរូបទេវត្តាបាច់ផ្កា ។

នាឱកាសសំណោះសំណាលឯកឧត្តមឧកញ៉ា សំ ប៊ន អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង ​និងជាអនុ​ប្រធាន​ក្រុមការងារពិសេសចលនាបណ្តាគណបក្សនយោបាយ បានធ្វើការវាយតំលៃនិងមានមោទនភាព​ក្រៃលែងដែល​ថ្នាក់ដឹក​នាំបានផ្តល់​សេចក្តីទុកចិត្តអោយរូបលោកមានឪកាសបានចូលរួមបំរើប្រជាជនកម្ពុជា ។ ឯកឧត្តមឧកញ៉ា សំ ប៊ន បានសំណូមពរ​ដល់សមាជិក​សមាជិការអញ្ចើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែ កក្តដា ឆ្នាំ ២០១៨ ខាងមុខអោយ​បានគ្រប់ៗគ្នា ពីព្រោះសន្លឹកឆ្នោតរបស់បងប្អូន១សន្លឹកគូសចំគណបក្សប្រជាជនកម្ពុជា អាចបន្តធ្វើ​អោយ​ប្រទេស​ជាតិយើង​មាន​ស្ថេរភាព អភិវឌ្ឍន៏ សេដ្ឋកិច្ច មានការងារធ្វើសំរាប់កូនចៅរបស់យើងគ្រប់ៗគ្នា ហើយសូមកុំ​ចាញ់កល្បិច​បោកប្រាស់​របស់ក្រុមរត់​ចោលស្រុកសម រង្សី ដែលតែងតែប៉ុនប៉ងបង្កើតបក្សដិវត្តពណ៏​ផ្តួលរលំរាជ​រដ្ឌាភិបាលស្របច្បាប់ ៕

ដោយ ៖ សំណាង


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.