ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាង​ខ្លួន​យោធា​ប្រើ​ហឹង្សា​លើ​ក្មេង​អនិតិ​ជន​ដោយ​សេរី​មិន​ខ្លាច​ច្បាប់​ប្រទេស​ឡើយ!!


រាជធានីភ្នំពេញ ៖ ក្មេងប្រុសឈ្មោះ យឹមសំណាង អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យឈ្មោះ វ៉ន វុទ្ធី (ហៅម៉ៅ) មន្ត្រីយោធាកងអន្តរាគមន៍ឆ័ត្រយោង៩១១ (ប្រាប់មន្ត្រីនគរបាលយុត្តិធម៍)ប្រើប្រាស់ហឹង្សាវ៉ៃរហូតដល់សន្លប់កាលពីវេលាម៉ោងប្រហែល៥.៣០នាទីព្រលប់នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខផ្ទះជនសង្ស័យខាងលើស្ថិតនៅភូមិតាគេ សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីអ្នកស្រី ហេង សុក ម្ដាយរបស់ក្មួយប្រុសឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវបានម្តាយប្រើឱ្យទៅយកខោអាវបោកអ៊ុតនៅទីតាំងខាងលើ ស្របពេលជនសង្ស័យ វ៉ន វុទ្ធី កំពុងអង្គុយផឹកស៊ីជាមួយបក្សពួក៤-៥ នាក់នៅក្បែរទីនោះ ដោយខោអាវមិនទាន់រួចរាល់ម្ចាស់ហាងបោកអ៊ុតឲ្យក្មេងប្រុសនោះអង្គុយរង់ចាំបន្តិចសិន បន្ទាប់មកក្មេងប្រុសនោះក៏បានលេងសើចជាមួយមិត្តភ័ក្ត្ររបស់វា ពេលនោះជនសង្ស័យ វ៉ន វុទ្ធី បានដើរចូលមកហើយសួរក្មេងប្រុសនេះថា អ្ហែងចង់ធ្វើបងធំនៅទីណាទេឬ? ក្មេងប្រុសបានឆ្លើយថាខ្ញុំគ្រាន់តែលេងជាមួយមិត្តភ័ក្រ្តរបស់ខ្ញុំទេ ពេលនោះជនសង្ស័យក៏បានទះកំភ្លៀងជនរងគ្រោះមួយដៃ ហើយអុកនិងក្បាលជង្គុង ព្រមទាំងចាប់កអាវក្មេងបោកទៅនឹងធុងទឹកកក បន្ទាប់មកក្មេងប្រុសជនរងគ្រោះបានសន្លប់ ហើយមានអ្នកជិតខាងមកជួយសង្គ្រោះ។

ក្មេងប្រុស យឹម សំណាង កំពុងសម្រាកព្យាបាលនៅមន្ទីរសំរាកព្យាបាល និង សម្ភព កំបូល ស័ក្កសិទ្ធ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលឃាត់ខ្លួនដើម្បីសាកសួរបន្តនីតិវិធីតាមច្បាប់។

តាមប្រភពពីកន្លែងសមត្ថកិច្ចបានឲ្យដឹងថាករណីខាងលើនេះកំពុងមានអ្នករត់ការដោះស្រាយជនល្មើស វ៉ន វុទ្ធី ទៀតហើយ។

សម្រាប់ឪពុកម្តាយរបស់ក្មេងប្រុស យឹម សំណាង សំណូមពរ និងអំពាវនាដល់ថ្នាក់ដឹកនាំទាំងអស់ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់៕

ដោយ ÷ រ៉ាម៊ុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.