ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យ!!


ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកថវិការបស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៑ុក រ៉ាប៑ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឃន៍ជនបទ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ចំនួន ៩,៥០០ ដុល្លារសហរដ្ឋអាមេរិក មកប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យ។

ថវិកាដែលបាននាំមកប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យដើម្បី៖
១-ឧបត្ថម្ភភ្នាក់ងារគណបក្សសង្កេតការណ៍មើលដំណើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចំនួន ៤.៥០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់៩ ឃុំទូទាំងស្រុកសាមគ្គីមានជ័យ។
២-កសាងសួនច្បារនៅស្នាក់ការគណបក្សស្រុក ចំនួន ៤.០០០ ដុល្លារសហរដ្ឋអាមេរិក
៣-ឧបត្ថម្ភប្រតិបត្តិរបស់មន្ត្រីស្នាក់ការគណបក្សស្រុកចុះតាមមូលដ្ឋានឃុំ ភូមិ ១.០០០ ដុល្លារសហរដ្ឋអាមេរិក។

ក្នុងឪកាសនោះ ឯកឧត្តមប្រធានគណ:កម្មាធិការគណបក្សខេត្តបានធ្វើការសំណេះសំណាលក្រើនរំលឹកដល់លោកប្រធានគណ:កម្មាធិការគណបក្សស្រុកត្រូវពង្រឹងការទទួលខុសត្រូវដឹកនាំគណបក្សឃុំ ភូមិធ្វើសកម្មភាពភាពឲ្យបានសកម្ម មានគំនិតច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន គ្រប់គ្រងសមាជិកបក្សឲ្យបានច្បាស់លាស់ ដោះស្រាយទុក្ខលំបាករបស់សមាជិកបក្សឲ្យបានទាន់ពេលវេលា។

លោក វន សុីផា ប្រធានគណ:កម្មាធិការគណបក្ស ក្នុងនាមគណបក្សស្រុក និងគណបក្សឃុំទាំង ៩ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៑ុក រ៉ាប៑ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងដល់គណបក្សស្រុក និងគណបក្សឃុំក្នុងខេត្តកំពង់ឆ្នាំង និងសូមគោរពជូនពរឯកឧត្ដម បណ្ឌិសភាចារ្យ និងក្រុមគ្រួសារ បានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ការងារភារកិច្ចទាំងបក្ស និងរដ្ឋប្រគល់ជូន ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.