ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​អភិបាល​រង​ស្រុក​ព្រៃ​នប់ ​និង​អតីត​មេ​ឃុំ​បិត​ត្រាំង ​និង​បក្ខ​ពួក​សរុប​៨នាក់​​ពី​បទ​កាប់​ទន្ទ្រាន ​និង​ឈូស​ឆាយ​ដី​ខុស​ច្បាប់​ជា​ច្រើន​ករណី


ខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាល សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមចាប់មេក្លោង និងបក្ខពួកសរុប៨នាក់ ក្នុងនោះមានទាំងអតីតអភិបាលរងស្រុក​ព្រៃនប់ អតីតមេឃុំបិតត្រាំង ដែលជាប់ពាក់ព័ន្ធការកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់​ជាច្រើន​ករណីនៅ​មូលដ្ឋានខេត្តព្រះសីហនុ។

តាមសេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មានក្នុងស្រុកទទួលបាននៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមមេក្លោង និងបក្ខពួករំលោភដីធ្លីដោយខុសច្បាប់ទាំងនេះ តែងតែមានក្រុមមេខ្យល់ និងក្រុមរៀបចំឯកសារក្លែងក្លាយភូតកុហកថ្នាក់​ដឹកនាំ ដើម្បីទន្ទ្រានយកដីកម្មសិទ្ធិ និងដីរដ្ឋជាច្រើនទីតាំងនៅខេត្តព្រះសីហនុ។

ជនសង្ស័យទាំងនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ និងជាប្រធានគណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាប​ការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ និងឧត្តមសេនីយ៍ឯក យឹម លាង ជាអនុប្រធាន ព្រមទាំងសមាជិកក្រុម ដោយបានសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅខេត្តព្រះសីហនុ។

ជាលទ្ធផល បន្ទាប់ពីបើកការស៊ើបអង្កេត ទើបកម្លាំងបានឈានទៅចាប់ខ្លួនជនសង្ស័យចំនួន០៨នាក់ ហើយត្រូវបាន​តុលាកាចោទពីបទការទន្ទ្រាន កាប់ឆ្ការ កាន់កាប់ហ៊ុព័ទ្ធ ឈូសឆាយដីរបស់រដ្ឋដោយខុសច្បាប់ជាច្រើនករណី ក្នុងនោះ​មានទាំងបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទផ្តល់សេចក្តីប្រកាស​ក្លែងភូតភរ​កុហក​ផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ណុប ភាន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតអភិបាលរងស្រុកព្រៃនប់) ដើរតួជាម្ចាស់ដី ក្លែងស្នាមមេដៃ

*ទី២៖ ឈ្មោះ រស់ ប៊ីថុល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី ជាអ្នកមានលុយតួនាទី អ្នករត់ការ ឯកសារក្លែង ទៅគ្រប់មន្ទីរក្រសួង

*ទី៣៖ ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី អ្នកក្លែងឯកសារ និងមេចលនាកៀងគរប្រជាពលរដ្ឋឱ្យទៅចាប់ដី រួចខ្លួនការពារពីក្រោយ

*ទី៤៖ ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ៣៥ឆ្នាំ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត ជាអតីតមេឃុំបិតត្រាំង ជំនាញក្លែងឯកសា គ្រប់ទម្រង់ឯកសារលើលិខិតទិញ-លក់ និងលើលិខិតបញ្ជាក់ផ្សេងៗទៀត

*ទី៥៖ ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តសៀមរាប មុខរបររកស៊ីដី តួនាទីអ្នករត់ការឯកសារក្លែង

*ទី៦៖ ឈ្មោះកែវ វាសនា (ឈ្មោះក្លែងក្លាយ) ឈ្មោះ ប្រើពិតឈ្មោះ មូល សុខខឿន ជាអ្នកសារព័ត៌មានព្រះអាទិត្យ

*ទី៧៖ ឈ្មោះ ផេង សុផល ជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈ លួចលក់អចលនទ្រព្យ ដីកម្មសិទ្ធិស្រប់ច្បាប់អ្នកដទៃ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

*ទី៨៖ ឈ្មោះ ឌួង ស៊ីបុណ្ណថុល ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទល្មើស គំរាមកំហែង សម្លាប់ ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ក្លែងឯកសារ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ញុះញ៉ង់ជាអាទិ៍ និងបង្កចលាចលដីធ្លីធ្វើឲ្យវឹកវរដល់អាជ្ញារធខេត្ត។

ជាការកត់សម្គាល់ ការចាប់ខ្លួននេះជាការព្រមានចំពោះបុគ្គលទាំងឡាយណាដែលមានអំណាច ហើយនៅពីក្រោយជន​ខិលខូច ដើរចាប់ទន្ទ្រានកាន់កាប់យកដី មិនថាដីរដ្ឋ ឬដីឯកជនស្របច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ដី ពិតប្រាកដរងទុក្ខ ហើយសម្រាប់ជនទាំងនេះ នឹងត្រូវចាត់វិធានការទៅតាមច្បាប់យ៉ាងម៉ឺងម៉ាត់ មិនមានការលើកលែងឲ្យនោះឡើយ។

តាមសេចក្តីរាយការណ៍ ជនសង្ស័យទាំងនេះ មានជំនាញធ្វើឯកសារក្លែងផ្សេងៗត្រឡប់ថ្ងៃ ខែ ឆ្នាំថយក្រោយ ដើម្បីក្លែងបន្លំថា ខ្លួនមានដី និងបានកាន់កាប់ដីជាយូរឆ្នាំមកហើយ ទើបធ្វើឲ្យមានជម្លោះដីធ្លីកើតមានឡើងជាច្រើនករណី នៅខេត្តព្រះសីហនុ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.