ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​ក្រឡា​ហោម​ ស​ ខេង ​អញ្ជើញ​អធិ​បតី​​ភាព​ប្រកាស​ចូល​កាន់​ដំណែង​ឯកឧត្តម​ វ៉ា ​ថន​ ជា​អភិបាល​ខេត្ត​ក្រ​ចេះ​ថ្មី ជំនួស​ឧត្តម​ សរ ​ចំរុង​


ក្រចេះ៖ នៅព្រឹកថ្ងៃទី២៦​ ខែមេសា​ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ចើញជាគណអធិបតី​ក្នុងពិធីប្រកាសផ្ទេរភារៈកិច្ច ចូលកាន់តំណែងជាអភិបាលខេត្ត នៃគណៈអភិបាលខេត្តក្រចេះ​ ។

ឯកឧត្តម វ៉ា ថន អភិបាលរងខេត្ត ត្រូវបានប្រកាសឡើងដំណែងជាអភិបាលខេត្តក្រចេះ ជំនួស ឯកឧត្តម​ សរ​ ចំរុង​ ដែលត្រូវចូលនិវត្តន៍។ ក្នុងពិធីនោះ មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ និងលោក លោកស្រីមន្រ្តីរាជការ គ្រប់ស្ថាប័ន អង្គភាពជុំវិញខេត្ត។

ឯកឧត្ដម​ វ៉ា​ ថន​ អភិបាលខេត្តទើបឡើងកាន់ដំណែងថ្មីបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បន្តការងារនេះទៅថ្ងៃអនាគត និងខិតខំបម្រើរាល់សំណូមពរ ក៏ដូចជាសេចក្តីត្រូវការ រាល់កង្វះខាតរបស់ប្រជាពលរដ្ឋ ដោយមិនទុកអោយ បងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបទុក្ខលំបាកឡើយ ហើយជាពិសេសនោះ នឹងខិតខំពង្រឹងបន្ថែមទៀត លើការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងប្រទេសជិតខាង ដែលជាប់ភូមិផងរបងជាមួយគ្នា។

ជាពិសេសនោះ ឯកឧត្តម​នឹងខិតខំបង្កើនការងារ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ អោយកាន់តែមានភាពរីកចំរើនឡើងថែមទៀត ដោយផ្តោតសំខាន់លើផ្នែកសន្តិសុខ អោយកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី០៣​ អាណត្តិទី​០៥ របស់រាជរដ្ឋាភិបាល បានកំណត់អោយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បានថ្លែងការកោតសរសើរ ចំពោះស្នាដៃ និងការដឹកនាំកន្លងមក​ដែលខេត្ត​ក្រចេះ សម្រេចបាននូវលទ្ធផលការងារ បានយ៉ាងល្អត្រចះត្រចង់គួរជាទីមោទនៈ ដែលជាមុខមាត់ថ្មីនៃខេត្តក្រចេះ។

សម្តេចក្រឡាហោម ស ខេង ក៏បានជម្រុញឲ្យអភិបាលខេត្តដែលទើបប្រកាសថ្មី និងមន្ត្រីក្រោមឱវាទត្រូវខិតខំបម្រើរាល់​ទុក្ខលំបាករបស់​ប្រជាពលរដ្ឋ ត្រូវទុកប្រជាពលរដ្ឋ ដូចជា ឳពុកម្តាយបង្កើតរបស់យើង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬ សាសនាអ្វីឡើយ​ ។

ក្នុងឱកាសនេះដែរសម្តេច ក្រឡាហោម ស ខេង បានក្រើនរំលឹក ដល់អភិបាលខេត្ត ដែលទើបតែចូលកាន់តំណែងថ្មី ត្រូវតែខិតខំធ្វើយ៉ាងណា ​ពង្រឹងអោយបាននូវបទល្មើសមួយ ចំនួនដូចជា បទល្មើសគ្រឿងញៀន បទល្មើសនេសាទជាដើម ដើម្បីបំពេញនូវសំនូមពរ របស់ប្រជាពលរដ្ឋ និងខិតខំពង្រឹងអោយបាននូវរាល់ ការងារអសកម្ម ទាំងឡាយណាដែលបានជួបប្រទះកន្លងមក៕

ដោយ ៖ សំណាង


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.