ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំងជំនាញជលផលកំពង់ឆ្នាំងដឹកនាំដោយលោក លី ឡា បានចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់!!!


ខេត្តកំពង់ឆ្នាំង ៖ បទល្មើសរបាំងស្បៃមុង និងរបាំងសាច់អួនខុសច្បាប់ បានកើតមានច្រើន នៅក្នុងដែននេសាទស្រុកជលគិរី ដោយសមត្ថកិច្ចរដ្ឋបាលជល ផល កំពង់ឆ្នាំង បង្ក្រាបហើយ កើតវិញភ្លាមយ៉ាង ណាក្ដីក៏សមត្ថកិច្ចរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹក នាំដោយលោក លី ឡា នាយខណ្ឌ បានបន្តការចេញបង្ក្រាបផ្ទួនៗមិនដកដៃទោះជាជិតផុតរដូវបិទនេសាទក្ដី។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំង បានប្រាប់អ្នកព័ត៍មានឲ្យដឹងថានៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចរដ្ឋ បាលជលផល ផ្នែកកំពង់ប្រាសាទ ដឹកនាំដោយលោកឃីម ឡុង បានចេញបង្ក្រាប២ថ្ងៃ ដែលទទួលផលសរុបបាន រុះរើរបាំងស្បៃមុង និងរបាំងសាច់អួនចំនួន៦៨កន្លែង ស្មើនឹងប្រវែង ៥៣០០ ម៉ែត្រ លូស្បៃមុង ៥៨គ្រឿង បង្គោល ២៧០០ដើម និងចាក់លែងកូនត្រីចម្រុះប្រមាណ៣៨០គីឡូក្រាមស្ថិតនៅចំណុចចុងព្រែកប្រចាន់ ត្រាំកំបោរ តំរាំងក្របី កំពង់តាអួរ ជ្រុងត្រែង និងទួលគោកក្របៅ ឋិតនៅក្នុងឃុំជលសារ ព្រៃគ្រី និងពាមឆ្កោក ។

សម្រាប់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបន្ត ចេញបង្ក្រាប ដោយចែកជា២ក្រុម គឺក្រុមទី១ បង្ក្រាបនៅស្រុកកំពង់លែង ចំណុចព្រែកចង្គៀង ក្នុងភូមិសាស្ត្រ ភូមិជ្រលង ឃុំដារ ដឹកនាំដោយលោក ឌុល ច័ន្ទឌី នាយសង្កាត់កំពង់លែង មានកម្លាំង៤នាក់ និងកាណូតបាឡាស្មាច់ ០១គ្រឿង។
ចំណែកក្រុមទី២ គឺដឹកនាំដោយលោកផ្ទាល់ បង្ក្រាបនៅចំណុចព្រែកត្រប់ ភូមិព្រែកត្រប់ ឃុំជលសារ ចំណុចអន្លង់អក និងចុងព្រែកយួន ឃុំកំពង់អុស មានកម្លាំងសរុប ២៩នាក់ ក្នុងនោះ មានសមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌ សង្កាត់ជលគិរី សង្កាត់កំពង់ ប្រាសាទ សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ និងសហគមន៍នេសាទភូមិថ្មី ដោយមធ្យោបាយកាណូត០៧គ្រឿង។ ជាលទ្ធផលសរុបទាំង២ក្រុមបានរុះរើរបាំងស្បៃមុងចំនួន៣៩កន្លែង ស្មើនឹងប្រវែង១៤៥០ម៉ែត្រ លូបស្បៃម៉ុង៤១គ្រឿង បង្គោល៥០០ដើម និងចាក់លែងកូនត្រីចម្រុះ ១៧០គីឡូក្រាម ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.