ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឃាត់​ខ្លួន​រឿង​គ្រឿង​ញៀន ​បញ្ជូន​ចូល​ពន្ធនាគារ​រឿង​រំលោភ!!!


រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិង​ការពារ​​អនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) តាមដីកា​បង្គាប់ឲ្យឃុំខ្លួន លេខ ៦២៩៥ ក១.ដ.ឃ.ដ និង លេខ ៦២៩៦ ក១.ដ.ឃ.ដ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ៖
១.ឈ្មោះ រឿន សារ៉ាយ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៤ឃ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២.ឈ្មោះ សុខ ណាវីន ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៥ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួររំលឹកដែរថា ជនសង្ស័យទាំងពីរនាក់ខាងលើ ដំបូងឡើយត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ជួញដូរនិង​ប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ជនសង្ស័យបានសារ​ភាពបន្តថា ខ្លួន និងបក្ខពួក ធ្លាប់ប្រើប្រាស់គ្រឿងញៀន ជាច្រើនលើកច្រើនសារមកហើយ ចុងក្រោយ ខណៈដែលកំពុងជួបជុំគ្នា​ប្រើប្រាស់​គ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតែម្តង។

ក្រោយពេលជនសង្ស័យ កំពុងត្រូវបានជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបំពេញនិតិវិធីនិងកសាងសំណុំរឿង ស្រាប់តែមានគ្រួសារមួយ មកដាក់ពាក្យបណ្តឹងអំពីកូនស្រីរបស់គាត់ ជាអនិតិជនអាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ រឿន សារ៉ាយ ចាប់រំលោភ ដែលកូនស្រីរបស់គាត់បានលាក់បាំង រហូតដល់មានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀន ទើបមានគេប្រាប់គាត់ថាធ្លាប់បានឃើញកូនស្រីគាត់ត្រូវបានគេដឹកម៉ូតូ យកចូលបន្ទប់ជនសង្ស័យ ទើបគាត់បង្ខំសួរកូនស្រីដឹងរឿងថា ត្រូវបានជនសង្ស័យចាប់រំលោភ។

ដោយពិនិត្យឃើញមានតម្រុយពិរុទ្ធភាព ករណីរំលោភសេពសន្ថវៈពិតប្រាកដមែន ជំនាញនៃការិយាល័យ ប្រឆាំង​គ្រឿង​ញៀន ក៏បានប្រគល់ជនសង្ស័យ ឲ្យទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន នៃកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ រឿន សារ៉ាយ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានលួងលោម នារីរងគ្រោះដើម្បីធ្វើសកម្មភាព សេពសន្ថវៈពិតប្រាកដមែន ដោយខ្ចីបន្ទប់ជួលរបស់ឈ្មោះ សុខ ណាវីន ត្រូវជាប្អូនធម៌របស់ខ្លួន ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដើម្បីធ្វើសកម្មភាពរំលោភ។ បន្ទាប់ពីធ្វើសកម្មភាពរួចខ្លួនបានពឹងឲ្យឈ្មោះ សុខ ណាវីន ដឹកនារីរងគ្រោះទៅផ្ទះវិញ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.